A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 26 April 2014

A grandfather, a son and a grandson jailed 10 years for raping their housemaid 81 times (video in English) គ្រួសារល្មោភកាម ! ជីតា ឪពុក និងកូនប្រុស ត្រូវជាប់គុកពីបទ ចាប់រំលោភស្រីបម្រើ សម្រេចជាង៨០ដង

គ្រួសារល្មោភកាម ! ជីតា ឪពុក និងកូនប្រុស ត្រូវជាប់គុកពីបទ ចាប់រំលោភស្រីបម្រើ សម្រេចជាង៨០ដង 
rape housewife
ផ្តល់សិទ្ទិដោយ៖looking today.com
តៃវ៉ាន់ : ក្រុមមនុស្សប្រុស នៅក្នុងគ្រួសារមួយ ដែលរស់នៅក្នុង ទឹកដី តៃវ៉ាន់ ត្រូវបានគេចាត់ទុកថា ជាគ្រួសារដែល ល្មោភកាម បំផុតដោយ ក្នុងនោះមានជីតា ឪពុកនិងកូនប្រុស ពួកគេទាំងបីបាន ចាប់រំលោភ នារីបម្រើក្នុងផ្ទះម្នាក់ ដល់ទៅជាង ៨០ដង ដោយនាងគឺជាជនជាតិ ឥណ្ឌូនេស៊ី មកធ្វើការតាមផ្ទះ នៅតៃវ៉ាន់។
នារីបម្រើរូបនេះមានអាយុ២៤ឆ្នាំ ត្រូវបានជួលឲ្យមកនៅបម្រើក្នុងផ្ទះមួយ ប៉ុន្តែខណៈពេលនាងកំពុងធ្វើ ការងារផ្ទះ ស្រាប់តែបុរសម្នាក់ ឈ្មោះ Hu Ye-Chang ត្រូវជាជីតា ព្រមទាំងកូនប្រុសរបស់គាត់ និងចៅប្រុសម្នាក់ទៀត រួមដៃគ្ នាចាប់រំលោភនាង ដូចជាទាសករផ្លូវភេទអញ្ចឹង ហើយគំរាមនារី បម្រើរូបនេះមិនឲ្យប្រាប់ នរណាឡើយ ប្រសិនបើមិន ដូច្នោះនាង នឹងត្រូវបញ្ជូនឲ្យត្រលប់ទៅ ឥណ្ឌូនេស៊ីវិញ។
លោក Hu Ye-Chang បានរំលោភនារីបម្រើចាប់ពី ម្តងទៅពីរដងក្នុងមួយសប្តាហ៍ ដោយឲ្យលុយនាង ១៦ដុល្លារ ក្រោយ មកកូនប្រុស គាត់អាយុ៤៥ឆ្នាំ និងចៅប្រុសអាយុទើបតែ ១៥ឆ្នាំ ក៏ចាប់រំលោភ នាងដែរ វាជារឿងមួយគួរ ឲ្យរន្ធត់ណាស់ សម្រាប់ ជីវិតស្រីបម្រើម្នាក់នេះ។
នារីរងគ្រោះមិនអាចទៅផ្ទះវិញព្រោះតែជំពាក់ប្រាក់ភ្នាក់ងារ ដែលនាំនាងមកធ្វើការនៅទីនេះ ប៉ុន្តែក្រោយមក នាងក៏ បានប្តឹងអាជ្ញាធរ ឲ្យចាប់ពួកគេទាំងបីពីបទរំលោភផ្លូវភេទ តែពួកគេបដិសេធថានារី រងគ្រោះយល់ព្រមប្រព្រឹត្តសិច ជាថ្នូរនឹងប្រាក់។ ទោះបីជាយ៉ាងណាក៏ តុលាការបាន សម្រេចកាត់ទោសទាំងជីតា ឪពុកនិងចៅប្រុស ឲ្យជាប់ ពន្ធនាគាររយៈពេលជិត១០ឆ្នាំ ៕

No comments: