A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 25 March 2014

Sam Rainsy: More protests will erupt if those killed did not get justice! លោក សម រង្ស៊ី​៖​ មហា​បាតុកម្ម​នឹង​ផ្ទុះ​ម្តង​ទៀត ​បើ​អ្នក​គេ​បាញ់សម្លាប់​មិន​ទ​ទូល​បាន​យុត្តិធម៌​​

ដោយ៖​ ម៉ៅ ចិ​រិយា​​ | ថ្ងៃអង្គារ ទី25 ខែមិនា ឆ្នាំ2014 | VOD

ស្តាប់សំឡេង៖​

ចម្លងទុក
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នាពេលកន្លងមក (រូបថត៖ តាត ឧត្តម)
​មេដឹកនាំ​បក្ស​ជំទាស់ នៅ​ថ្ងៃ​អង្គារ​នេះ គំរាម​ម្តងទៀត​ថា មហា​បាតុកម្ម​នឹង​ផ្ទុះ​ឡើង​ម្តងទៀត ក្នុង​រាជធានី​ភ្នំពេញ នា​ពេល​ឆាប់ៗ​នេះ បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត រំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ម្ចាស់ឆ្នោត​។​
​តាម​វីដេអូ​ឃ្លី​បដែល​បង្ហោះតាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា​នេះ ឲ្យដឹងថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ប្រាប់​អ្នកគាំទ្រ​ថា សមគម​ន៍​អន្តរជាតិ និង​ប្រទេស​ជា​មិត្ត​បាន​ថ្កោលទោស ទៅនឹង​វិធានការ​បង្ក្រាប​របស់​រដ្ឋាភិបាល លើ​សេរីភាព​បញ្ចេញមតិ ដែល​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ នឹង​រងរបួស ព្រមទាំង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្លះ​ត្រូវ​ចាប់ខ្លួន​។​
​ការបង្ក្រាប​ដោយ​ហិង្សា​នៅ​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៤​នោះ កម្មករ​យ៉ាង​តិច​៥​នាក់ ត្រូវ​គេ​បាញ់សម្លាប់ ប្រមាណ ៤០​នាក់​រងរបួស និង​២៣​នាក់​ត្រូវបាន​ចាប់ខ្លួន និង​ធ្វើ​ទារុណកម្ម​។​
​លោក សម រង្ស៊ី បន្ត​ថា ករណីនេះ សហគមន៍​អន្តរជាតិ និង​ជំរុញឲ្យមាន ការផ្លាស់ប្តូរ​តាមរយៈ​នៃ​ការបោះឆ្នោត​។ ម្យ៉ាងវិញទៀត​លោក​ថា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ នឹង​ផ្ទុះ​ឡើង​ថ្មី​ទៀត​បើ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នេះ ​មិន​ត្រូវ​ដោះស្រាយ «ចាំមើលតែស្អែក ខានស្អែក មានព័ត៌មានល្អហើយបងប្អូន ព័ត៌មាននោះ គឺយើងធ្វើតាមឆន្ទៈរបស់ប្រជារាស្ត្រ បើប្រជារាស្ត្រចង់ធ្វើបាតុកម្ម ធ្វើទៀត ហើយធ្វើកាន់តែធំឡើងៗ»។
​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផា​ន ហាក់​មិន​ចាប់អារម្មណ៍​នឹង​ការព្រមាន​របស់​មេ​បក្ស​ប្រឆាំង​ទេ ដោយ​លោក​អះអាងថា វា​ជា​វោហា​សាសន៍​គ្មាន​ប្រសិទ្ធភាព​ «ពាក្យរបស់ឯកឧត្តម សម រង្ស៊ី គ្រាន់តែជាពាក្យ ធ្វើយុទ្ធនាការឃោសនាទេ ក៏ប៉ុន្តែសកម្មភាព រាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាល អូស្ត្រាលី បានបង្ហាញជាក់ស្តែងថា រដ្ឋាភិបាលទាំងពីរកំពុងសហការ និងមានទំនាក់ទំនងល្អជាមួយគ្នា»។​
​អ្នកវិភាគ​នយោបាយ លោកបណ្ឌិត សុខ ទូច ពន្យល់ថា បើ​អ្នកនា​យោ​បាយ នៅតែ​បន្ត​ខ្វែងគំនិត​គ្នា មិន​ព្យាយាម​ដោះស្រាយ​រាល់​បញ្ហា ដែល​កើតឡើង​ក្នុង​សង្គម​ទេ លោក​បារម្ភ​ថា ការរើបម្រះ​អាច នឹង​កើតមាន​នៅ​ថ្ងៃ​ណា​មួយ​ដែល​អ្នកនយោបាយ​មិន​អាច​ស្មាន​ដល់​ «ខ្ញុំគ្រាន់ផ្តល់គំនិតទេ នឹងមានបញ្ហានៅពេលខាងមុខ ឥឡូវហ្នឹងគណបក្សសង្គ្រោះជាតិ អត់អាចធ្វើបាតុកម្មបានទេ ព្រោះឡើងតែមួយឡានពីរឡានមក បំបែកបាត់ហើយ ប៉ុន្តែខ្ញុំបារម្ភ នៅពេលថ្ងៃបុណ្យចូលឆ្នាំ អ្នកទីក្រុងភ្នំពេញ ចេញពីភ្នំពេញហើយដល់ពេលចូលមកវិញចូលគ្រប់ចម្រុះទាំងអស់ ទាំងអ្នករោងចក្រ ក្រែងលរពេលហ្នឹងវាបាតុកម្មទៅ ហើយបាតុកម្មពេលហ្នឹងហើយមានការបង្ហូរឈាម ខ្ញុំគ្រាន់តែជម្រាបជូន»។

ការព្រមាន​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី នៅពេលនេះ ធ្វើឡើង​បន្ទាប់​ពី​លោក បាន​វិល​ត្រឡប់​មកពី​ទស្សនកិច្ច​នៅ​បរទេស រយៈពេល​ជិត​ពីរ​សប្តាហ៍ នូវ​អ្វី​ដែល​អ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម យល់ថា​ជា​ដំណើរ​ទស្សនកិច្ច ដើម្បី​រក​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ជុំវិញ​ស្ថាន​ការ​នយោបាយ ​ដែល​កំពុង​ជាប់គាំង​ក្រោយ​ការបោះឆ្នោត៕​
សូមសរសេរមកកាន់កញ្ញា ម៉ៅ ចិ​រិយា​ តាមរយៈ chakriyamaov168@gmail.com

No comments: