A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 30 March 2014

People’s Congress to be held at Wat Butom Park

Published: 29-Mar-14 04:32PM
Give our kids a better deal

PHNOM PENH (The Cambodia Herald) – Cambodia National Rescue Party (CNRP) has changed the location of the People’s Congress on March 30 from the Freedom Park to Wat Butom.

In a letter on Friday to Phnom Penh City Hall, CNRP asked to hold the People’s Congress at Wat Butom Park where it would also hold 17th grenade attack anniversary in the morning. 

The letter said the People’s Congress to be led by Sam Rainsy, CNRP President, and Kem Sokha, CNRP Vice President, would be attended by about 5,000 people.

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFVJ_TN_8gO3hUhB9WF6d61CpqCp_FvtRuSKa35HQdTA5bX9mypJj0IfobzDZgU3RawelBr1USCWNv_cofMEWR4xvbuJeywfrAegzsJF8Hq4hzUOvjRxKOQp4fqMSGOGzFeUUgNw4HXuA/s1600/untitled18.jpg
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 29 មីនា 2014
គណបក្ស​សង្គ្រោះជាតិ​បង្វែរ​ការ​ជួប​ជុំ​ធ្វើ​សមាជ​មហាជន​
លោក សម រង្ស៊ី និង លោក កឹម សុខា​នៅទីលានប្រជាធិបតេយ្យ​
លោក សម រង្ស៊ី និង លោក កឹម សុខា​នៅទីលានប្រជាធិបតេយ្យ​
RFI/Siv Channa
សេចក្តីរាយការណ៍របស់វ៉ា សំណព្វ rfi

គណបក្ស​សង្រ្គោះជាតិ​បាន​សម្រេច​នៅ​នាទី​ចុង​ក្រោយ​ នា​ល្ងាច​ថ្ងៃ​សុក្រ​ ម្សិលមិញ​ ដោយ​បង្វែ​រ​ការ​ជួប​ជុំ​ធ្វើ​សមាជ​មហាជន​ពី​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​​ ទៅ​ធ្វើ​នៅ​មុខ​វត្ត​ប​ទុម​វត្តី​វិញ​។ ​ការ​សម្រេច​បែប​នេះ ​គឺ​នៅ​ក្រោយ​ពេល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ និង​ក្រសួង​មហា​ផ្ទៃ​ បាន​ចេញ​លិខិត​២​ផ្សេង​គ្នា​ ដោយ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ ​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ​។​ យ៉ាង​ណា​ក៍ដោយ​ អាជ្ញាធរ​ក្រុង​ភ្នំពេញ​ កំពុង​ពិចារណា​លើ​សំណើ​ចុង​ក្រោយ​នេះ។​

ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​សុក្រ​ ម្សិលមិញ​មក​ មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​ បាន​ស្វះ​ស្វែង​រក​ការ​សម្រេច​ជា​ថ្មី​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ ​លើ​សំណើ​នៅ​នាទី​ចុង​ក្រោយ​របស់​គណបក្ស​ ដោយ​សុំ​ប្តូរ​ទីតាំង​នៃ​ការ​ធ្វើ​សមាជ​មហាជន​គណបក្ស​សង្រ្គោះជាតិ​ ពី​ទីលាន​ប្រជាធិបតេយ្យ ​ទៅ​ធ្វើ​នៅ​លើ​សួន​ច្បារ​មុខ​វត្តប​ទុមវត្តី​វិញ​។​ ការ​សម្រេច​ចុង​ក្រោយនេះ​ គឺ​កើត​ឡើង​ភ្លាម​ៗ​ ក្រោយ​ពេល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ និង​ក្រសួង​មហាផ្ទៃ​ បាន​ចេញ​លិខិត​២​ដាច់​ដោយ​ឡែក​ពីគ្នា​កាល​ពី​ថ្ងៃ​ទី​២៨​មីនា ដោយ​មិន​អនុញ្ញាតឲ្យ​គណបក្ស​នេះ ​ជួបជុំ​ធ្វើ​សមាជ​មហាជន​នៅ​លើ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពីលោ​ក​ ហូរ​ វ៉ាន់​ ប្រធាន​គណៈ​កម្មា​ធិការ​ប្រតិបត្តិ​រាជធានីភ្នំពេញ ​នៃ​គណបក្ស​សង្រ្គោះជាតិ​នៅ​ព្រឹក​ថ្ងៃសៅរិ៍​នេះ​។ ​
លោក ហូរ វ៉ាន់ បាន​បញ្ជាក់ថា ការធ្វើសមាជមហាជន នឹងបន្តធ្វើភ្លាមៗ ក្រោយពីបញ្ចប់​ពិធី​បង្សុ​កូល​រម្លឹក​វិញ្ញាណក្ខន្ធ​ជូន​ជន​រង​គ្រោះ​ដោយ​ សារ​ការ​គប់​គ្រាប់​បែក​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋ​សភា​​ចាស់​កាល​ពី​ថ្ងៃ​ទី​៣០ ​មីនា ឆ្នាំ​១៩៩៧​។​ ជា​ទីតាំង​ដែល​សាលាក្រុង​ភ្នំពេញ​បាន​អនុញ្ញាត​ច្បាប់​រួច​ហើយ​។​
ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​សម្រេច​របស់​សាលា​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២​៨ មីនា ​បាន​កំណត់​ថា​ ពិធី​បង្សុ​កូល​ ត្រូវ​រំសាយ​នៅ​ត្រឹម​ម៉ោង​១១ ិង ៣០​នាទី​ ដោយ​មាន​អ្នក​ចូលរួម​មិន​លើស​ពី​៧០០​នាក់​ ​ហើយ​ត្រូវ​ធានា​ថា​ ក្រោយ​ពេល​ពិធី​ចប់​ មិន​ត្រូវ​ធ្វើការ​ជួបជុំ​ ឫ​ហែរ​ក្បួន​ទៅ​កាន់​កន្លែង​ផ្សេងៗ​នោះ​ទេ​។ ​ដូច្នេះ​ មាន​ន័យ​ថា ​ការ​ជួបជុំ​ធ្វើ​សមាជ​មហាជន​របស់​គណបក្ស​សង្រ្គោះជាតិ​ ដែលគ្រោងមានអ្នកចូលរួម៥ពាន់នាក់ នៅថ្ងៃទី៣០ មីនា​ នោះ ​នឹង​ទទួល​រង​ការ​បង្រ្កាប់​ឬ​យ៉ាង​ណា?
 
លោក ឡុង ឌីម៉ង់ អ្នកនំាពាក្យសាលាក្រុងភ្នំពេញបានបញ្ជាក់ថា អាជ្ញាធរ​ក្រុងភ្នំពេញ​នៅថ្ងៃ​សៅរ៍​នេះ ​កំពុង​ជួប​ប្រជុំ​គ្នា​ ដើម្បី​ពិចារណា​ទៅលើ​សំណើ​ចុងក្រោយ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នេះ​។
ប៉ុន្តែយ៉ាងណាក៍ដោយ លោក ហូរ វ៉ាន់ បានបញ្ជាក់ចុងក្រោយថា សមាជមហាជន​នឹងនៅតែ​ធ្វើ ​បើទោះបីជាអាជ្ញាធរព្រមានបង្រ្កាបក្តី។ បើតាមលោក ហូរ វ៉ាន់ សមាជមហាជន​របស់​គណបក្ស​​សង្គ្រោះ​ជាតិ នឹងធ្វើឡើងនៅប្រមាណជាម៉ោង១២ថ្ងៃត្រង់ នៅលើសួនច្បារវត្តបទុម មុខ​អតីតមន្ទីរដ្ឋសភាចាស់ ដោយមានការចូលរួមពី លោក សម រង្ស៊ី និងលោក កឹម សុខា។
 
សមាជមហាជននេះធ្វើឡើង ដើម្បីបូកសរុបលទ្ធផល នៃការអនុវត្ត​សេចក្តីសម្រេច​នៅក្នុង​សមាជ​មហាជនលើកដំបូងរបស់គណបក្ស កាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០១៣ និង​ដើម្បី​បញ្ជាក់​ពីគោលជំហរ និងលទ្ធផលនៃកិច្ចចរចារវាងគណបក្សសង្រ្គោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រមទាំងសុំមតិយោបល់ពីប្រជាពលរដ្ឋ ដើម្បីអោយគណបក្សនេះ អនុវត្តការងារ​បន្ត​ទៀត​។នេះបើ​តាមសេចក្តីប្រកាសព័ត៌មានពីដំបូង​របស់គណបក្ស​សង្រ្គោះជាតិកាលពីថ្ងៃ​ទី​២៧​មីនា៕

No comments: