A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 15 February 2014

The CPP to set a date for talks with the opposition CNRP to break the political impasse ថ្ងៃនេះ​គណបក្ស​ប្រជាជន កំណត់​ថ្ងៃ និង​ទីកន្លែង ជួបចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​

Hun_Sen_Sam_Rainsy_Meeting_CEN_17_09_13-(1)
ភ្នំពេញ: ​នៅ​ថ្ងៃ​សៅរ៍ ទី​១៥​កុម្ភៈ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រៀបចំ​ជូនដំណឹង​ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​កំណត់​ថ្ងៃ​និង​ទីកន្លែង​ជួបចរចា​។​កិច្ចប្រជុំ​ចរចា​ជាថ្មី​ដែល​នឹងធ្វើ​នៅ​សប្តាហ៍​នឹង​និយាយ​ពី​យន្ត​ការរៀបចំ​កំណែទម្រង់​ការបោះឆ្នោត​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ព្រំ សុខា មន្ត្រីជាន់ខ្ពស់​តំណាង​ក្រុម​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ចំណែក​លោក សុន ឆ័យ តំណាង​ក្រុមការងារ ដែលមាន ៣ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥​កុម្ភៈ​ថា គណបក្ស​សង្គ្រោះ​ជាតិ រង់ចាំតែ​គណបក្ស​ប្រជាជន​កម្ពុជា កំណត់​ថ្ងៃ ដើម្បី​ជួបចរចា​គ្នា​ឡើងវិញ​។ ជា​កិច្ចប្រជុំ​ចរចា ដែល​លោក​សុន​ឆ័យ អះអាងថា ដើម្បី​ជជែក​លើ​គោលការណ៍​កែទម្រង់​ការបោះឆ្នោត ស្របតាម​កិច្ចព្រមព្រៀង​រវាង​ថ្នាក់ដឹកនាំ​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣​។​
​ចាប់តាំងពី​ថ្ងៃទី​១២ ថ្ងៃទី​១៣ និង​ថ្ងៃទី​១៤​កុម្ភៈ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងការណ៍​ចំហ ឆ្លងឆ្លើយ​បន្តបន្ទាប់​។ សេចក្តីថ្លែងការណ៍​ទាំងនោះ បានបង្ហាញ​ជំហរ ព្រមព្រៀង​បញ្ជូន​ក្រុមការងារ​ជាន់ខ្ពស់ ដើម្បី​ជួបចរចា​គ្នា​ឡើងវិញ និយាយ​ពី​យន្ត​ការរៀបចំ​កំណែទម្រង់​ការបោះឆ្នោត​៕
ប្រភពពី CEN

1 comment:

Anonymous said...

khnom jang banh kbal ah Hun sen.