A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 14 February 2014

Kem Sokha appeal to victims to lodge a lawsuit against Hun Sen at the ICC លោក កឹម សុខា អំពាវនាវ​ឲ្យ​អ្នក​រងគ្រោះ​ដោយ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ដាក់​ពាក្យ​ប្ដឹង

ដោយ ទីន ហ្សាការីយ៉ា 2014-02-13 RFA

លោក កឹម សុខា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ជា​អ្នក​រងគ្រោះ​ដោយ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​រដ្ឋាភិបាល គិត​ចាប់​ពី​ឆ្នាំ​២០០២ មក ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​ឲ្យ​តុលាការ​អន្តរជាតិ​មួយ​នេះ ជួយ​រក​យុត្តិធម៌​ជូន។
ការ​អំពាវនាវ​របស់ លោក កឹម សុខា នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួប​ជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​ជាង ១​ពាន់​នាក់ នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ស្ពឺ នៅ​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤។ លោក កឹម សុខា អះអាង​ថា កម្ពុជា បាន​ចូល​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឆ្នាំ​២០០០ មក។ ដូច្នេះ រាល់​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ការ​បាញ់​សម្លាប់​នេះ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។
ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ នៅ​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ រៀប​ចំ​មេធាវី​អន្តរជាតិ ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​បង្ក្រាប​ទៅ​លើ​កម្មករ​របស់​អាជ្ញាធរ​រដ្ឋាភិបាល ដែល​បាញ់​កម្មករ និង​ប្រជាពលរដ្ឋ​ស្លាប់ ៥​នាក់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ និង​ដើម្បី​រៀប​ចំ​ឲ្យ​គ្រួសារ​ជន​រងគ្រោះ ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បើ​សិន​ជា​ក្នុង​ករណី​ដែល​មេធាវី​អន្តរជាតិ​រក​ឃើញ​ថា ករណី​នេះ​អាច​ប្ដឹង​ទៅ​តុលាការ​នេះ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

give it up and give it a rest already, there is no hard evidence that he -- dictator as he is -- has ordered the killing. it could just be the leader/ commander under him...international court is not like cambodian court which a fake confession is admissible. it has to be real evidence, such as recording of his voice ordering it or a letter with his signature...CNRP leaders continue to incite people to jump to their death instead of finding way to solve the impasse....