A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 11 February 2014

Hun Sen continues to warn those who hold Cambodia hostage លោក ហ៊ុន សែន បន្ត​ព្រមាន​អ្នក​ដែល​ចង់​យក​កម្ពុជា​ធ្វើ​ជា​ចំណាប់​ខ្មាំង

lប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១០ កុម្ភៈ បាន​ព្រមាន​ដល់​ក្រុម​មនុស្ស​ទាំង​ឡាយ​ដែល​មាន​បំណង​យក​ប្រទេស​កម្ពុជា ធ្វើ​ជា​​ចំណាប់​ខ្មាំង។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ ត្រូវ​​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ​រិះគន់ និង​ចាត់​ទុក​ថា លោក ហ៊ុន សែន កំពុង​ភ័យ​ស្លន់ស្លោ​ទៅ​នឹង​ការ​គាប​សង្កត់​របស់​សហគមន៍​អន្តរជាតិ​ទៅ​វិញ​ទេ។
ដោយ ដែន អយុធ្យា
2014-02-10
ហ៊ុន​សែន ៣០៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
RFA
​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ព្រមាន​ធ្ងន់ៗ មិន​ចំ​ឈ្មោះ​ទៅ​ដល់​ក្រុម​មនុស្ស​ដែល​លោក​ហៅ​ថា ក្រុម​ប្រតិកិរិយា ប៉ុនប៉ង​យក​ប្រទេស​​កម្ពុជា ​ធ្វើ​ជា​ចំណាប់​ខ្មាំង។ លោក​បន្ត​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៥ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត បាន​ដំណើរ​ការ​ងារ​ជា​ធម្មតា ដោយ​គ្មាន​ការ​រាំង​ស្ទះ​នោះ​ទេ។ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ជាង ៤​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​កុម្ភៈ។
លោក​អះអាង​បន្ត​ថា មក​ដល់​ពេល​នេះ​សកម្មភាព​របស់​រាជរដ្ឋាភិបាល បាន​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា រី​ឯ​សិស្ស​និស្សិត​បាន​បន្ត​ការ​សិក្សា​រៀន​សូត្រ​ជា​ធម្មតា​នៅ​តាម​សាលា​រៀងៗ​ខ្លួន។
ទោះ​ជា​បែប​ណា សម្រាប់​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ប្រតិកម្ម​ថា លោក​នាយករដ្ឋមន្ត្រី​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​ដាក់​សម្ពាធ​របស់​អន្តរជាតិ​មក​លើ​រដ្ឋាភិបាល​ខុស​ច្បាប់​របស់​ខ្លួន។
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រដូច​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ទៅ​នឹង​​របប​ខ្មែរ​ក្រហម​ធ្លាប់​បាន​អនុវត្ត​កន្លង​មក។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ សហគមន៍​អន្តរជាតិ​កំពុង​ផ្ដោត​​ការ​យក​ចិត្ត​ទុក​ដាក់​មក​លើ​សកម្មភាព​ដឹក​នាំ​ខុស​ច្បាប់​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។
ទាក់ទិន​បញ្ហា​នេះ លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម ថ្លែង​ថា ល្មម​ដល់​ពេល​ដែល​អ្នក​នយោបាយ​ខ្មែរ​បញ្ឈប់​សកម្មភាព​លាប​ពណ៌​គ្នា​ទៀត​ទៅ និង​ត្រូវ​ងាក​មក​រួម​គ្នា​អភិវឌ្ឍ​ប្រទេស​ជាតិ​ប្រសើរ​ជាង។
ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ​ការ​បោះ​ឆ្នោត​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន​អសនៈ​​​​សភា​ចំនួន ៦៨ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥​អាសនៈ។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​យល់​ព្រម​​ទទួល​​​​យក​លទ្ធផល​នេះ​ទេ​មក​ទល់​បច្ចុប្បន្ន​នេះ ដោយ​ចោទ​ថា មាន​ការ​បន្លំ​សន្លឹក​ឆ្នោត នឹង​បន្ត​តវ៉ា​ទាមទារ​រក​យុត្តិធម៌​លើ​លទ្ធផល​​បោះ​ឆ្នោត ឬ​សុំ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ។ ប៉ុន្តែ​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ត្រូវ​បាន​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

អាហុ៊ន ែសន អាេមចោ ែរ៍ងធើូការបំរើយួន អញមិនដែលឃើញសាស៎ណាដុចរែងទេ មានតែរែងមួយ ហើយមិនចេះអៀន មិតជិតខាងទៀត ចុលចឹតទាសីយួន អាងាប់ ៕