A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 14 February 2014

Defence Minister Tea Banh accuses the opposition of attempting to woe the army លោក ទៀ បាញ់ ចោទ​បក្ស​ប្រឆាំង​ចង់​អូស​ទាញ​ការ​គាំទ្រ​ពី​កងទ័ព​ដូរ​រដ្ឋាភិបាល

ទៀ បាញ់ ៣០៥
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ (រូប​កណ្ដាល)
RFA/Sok Serey
ប្រមុខ​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ ចោទ​ថា បក្ស​ប្រឆាំង​ចង់​អូស​ទាញ​ការ​គាំទ្រ​ពី​កងទ័ព ដើម្បី​ដូរ​រដ្ឋាភិបាល។ ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​បំពាក់​ឋានន្តរស័ក្តិ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន ចំនួន ២៩​នាក់​បន្ថែម​ទៀត លើ​ចំនួន​ផ្កាយ​បួន​ដែល​មាន​ស្រាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ នៅ​ក្រសួង​ការពារ​ជាតិ។
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ប្រកាស​ពង្រឹង​គោលជំហរ​កងទ័ព ដើម្បី​ឲ្យ​បន្ត​គាំទ្រ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា។ លោក​បាន​ស្នើ​ឲ្យ​កងទ័ព​ក្រឡេក​មើល​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស ហើយ​កុំ​ងាករេ​តាម​ការ​ញុះញង់​ណា​មួយ​នោះ។ លោក​ក៏​មាន​ប្រសាសន៍​រិះគន់​ជា​ថ្មី​ទៅ​លើ​ក្រុម​មួយ ដែល​ទំនង​ជា​សំដៅ​ទៅ​បក្ស​ប្រឆាំង​ថា ក្រុម​នេះ​ធ្លាប់​បាន​កៀរគរ​ពី​កងទ័ព តាម​រយៈ​ការ​បង្កើត​ពាក្យ​ស្លោក​ដូរៗ ការ​រៀប​ចំ​យុវជន​ជូន​ផ្កា​ឲ្យ​កងទ័ព និង​ការ​សន្យា​ដំឡើង​ប្រាក់​ខែ​ឲ្យ​កងទ័ព​ជាដើម។
«សំឡេង»
ចំពោះ​ការ​ដែល​កម្ពុជា មាន​ឧត្តមសេនីយ៍​ផ្កាយ​បួន​ចំនួន ៥៨​នាក់​នោះ ត្រូវ​បាន លោក ទៀ បាញ់ ចាត់​ទុក​ថា ជា​មោទនភាព​របស់​ជាតិ​ខ្មែរ។ លោក​បញ្ជាក់​ថា ប្រទេស​កម្ពុជា មាន​លក្ខណៈ​ពិសេស​ជាង​សហរដ្ឋ​អាមេរិក នៅ​ត្រង់​ថា អាមេរិក មាន​ឧត្តមសេនីយ៍​តិច​ជាង​កម្ពុជា ហើយ​គ្មាន​នរណា​ម្នាក់​អាច​យក​កម្ពុជា ទៅ​ធៀប​នឹង​អាមេរិក បាន​ទេ ព្រោះ​ថា អាមេរិក មិន​មែន​ជា​កម្ពុជា។ លោក​ក៏​បាន​ច្រាន​ចោល​មតិ​ដែល​រិះគន់​ថា កម្ពុជា មាន​អតិផរណា​បុណ្យ​ស័ក្តិ។
ទោះ​ជា​បែប​ណា​ក្តី មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ បាន​តប​វិញ​ថា បក្ស​ប្រឆាំង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវភាព​រស់​នៅ​របស់​កងទ័ព។ លោក​បន្ត​ថា ការ​ថ្លែង​របស់ លោក ទៀ បាញ់ គ្រាន់​តែ​ជា​ការ​ភ័យ​ខ្លាច​នឹង​ប្រជាប្រិយភាព​របស់​បក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ។
«សំឡេង»
លិខិត​របស់​ក្រសួង​ការពារ​ជាតិ ដែល​ចុះ​ហត្ថលេខា​ដោយ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​៣០ មករា បាន​ស្នើសុំ​ដំឡើង​ស័ក្តិ​នាយ​ទាហាន​ចំនួន ២៩​រូប ដែល​មាន​នាយ​ទាហាន​ថ្នាក់​អនុរដ្ឋលេខាធិការ​ចំនួន ១០​រូប មាន​នាយ​ទាហាន​ថ្នាក់​អគ្គមេបញ្ជាការ​រង​ចំនួន ៧​រូប និង​មាន​មេបញ្ជាការ​កងទ័ព​ជើង​ទឹក និង​ជើង​អាកាស​មួយ​ចំនួន​ទៀត។
មួយ​ថ្ងៃ​បន្ទាប់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់​ព្រម​លើ​សំណើ​នេះ និង​បញ្ជូន​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ឡាយព្រះហស្តលេខា​រាជានុញ្ញាត។

ក្នុង​ការ​តែង​តាំង​នាយ​ឧត្តមសេនីយ៍​លើក​នេះ ប្អូន​ប្រុស លោក ទៀ បាញ់ គឺ​ឧត្ដមនាវីឯក ទៀ វិញ ក៏​ត្រូវ​បាន​តែង​តាំង​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន ឲ្យ​ត្រួតត្រា​ដែន​សមុទ្រ​កម្ពុជា ដែរ។ នៅ​ក្នុង​ជួរ​កងទ័ព រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​អគ្គបញ្ជាការ​កងទ័ព លោក ប៉ុល សារឿន សុទ្ធ​តែ​កាន់​តំណែង​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

Tea Banh Tea Winh need to watch Cambodia and Vietnam's border and side with Khmer citizen if they like their star general without go trough any battlefield,otherwise you both will be execute by the Vietnamese soldier.Who want to keep the traitor's general.

Anonymous said...

ទា បាញ់ អើយភ័យខ្លួនឱ្យហើយទៅ ព្រោះទាហានទាំងនោះក៍ខ្មែរដែរ ហើយគេក៍មានភ្នែកមើលឃើញយួនចូលមកត្រួតខ្មែរដែរ
ចាំមើលទៅថ្ងៃអន្សារគង់តែមកដល់ទេ ហើយគេមិនចង់បម្រើយួនដូចអ្នកឯងនោះទេ។