February 23, 2014
42
By Luke Hunt, Phnom Penh and Lindsay Murdoch, Bangkok
Exclusive to The Sydney Morning Herald
Friends in need: Julie Bishop meets Hor Nam Hong. Photo: Reuters
The Australian government has asked Cambodia to accept refugees seeking asylum in a move similar to the former Labor government's so-called ''Malaysian solution''.
Cambodian Foreign Minister Hor Nam Hong said the request was made on Saturday morning during a meeting between his Australian counterpart Julie Bishop and the Cambodian Prime Minister Hun Sen.
''In the past, there have been Cambodians going out as refugees to different countries. Now perhaps it is time for Cambodia to receive refugees back to Cambodia,'' Mr Hor Nam Hong told journalists after a press briefing, adding the number of refugees had not been decided but this would depend on Australia.
''There are now thousands of refugees seeking asylum in Australia. And Australia would like to see Cambodia accept some refugees to be settled in Cambodia,'' he said.
He said Cambodia had changed vastly since decades of war ended in the late 1990s.
''But my Prime Minister and myself this morning have told Australia that Cambodia will consider very seriously the request of Australia because before there were many Cambodians seeking asylum outside of Cambodia through the war but now maybe it is the time for Cambodia to accept some of the foreign refugees in Cambodia.''
He noted Australia's contribution to bringing peace to Cambodia after years of civil war and the deaths of about 1.7 million people during the Khmer Rouge's rule in the 1970s.
Australia was one of the countries that has recognised the Cambodian government's win at elections in July last year. Opposition parties have disputed the result, claiming widespread voter irregularities and fraud.
Ms Bishop, who is on a tour of south-east Asian nations, declined to take questions on the subject but noted Cambodia had contributed to the Bali Process on transnational crime, which encompassed people smuggling.
In a later statement on her Cambodia visit, the Australian embassy in Phnom Penh said the foreign ministers discussed Cambodia's economic growth as well as the challenges to the region of people smuggling and drug trafficking, including ''our close co-operation under the Bali Process on People Smuggling, Trafficking in Persons and Related Transnational Crime''.
''There has been a significant level of co-operation between relevant agencies on people smuggling matters, and [we] will continue to work through the Bali Process to manage processing of illegal maritime arrivals and returns,'' the statement said.
Cambodia is one of Asia's poorest countries and is dependent on hundreds of millions of dollars of foreign aid. Australia sent $244 million to Cambodia over the past three years. A further $85 million has been pledged for 2013 to 2014.
Human rights groups say Cambodia has one of the worst human rights records in Asia.
Mr Hun Sen, a former cadre of the murderous Khmer Rouge, has faced months of anti-government protests following the disputed elections.
When they were in opposition, Coalition MPs were strongly critical of Labor's attempt to send asylum seekers to Malaysia in 2011.
Read more: http://www.smh.com.au/federal-politics/political-news/coalition-in-talks-about-a-cambodia-solution-on-refugees-seeking-asylum-20140222-3398k.html#ixzz2u5lIjmaf
ប្រមុខការទូតអូស្ត្រាលី ស្នើឲ្យមន្ត្រីរដ្ឋាភិបាលកម្ពុជា ពន្យល់ពីស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) បានថ្លែងថា ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការផ្តល់សេរីភាពឲ្យបានពេញលេញជូនម្ចាស់ឆ្នោត មានសារសំខាន់បំផុតសម្រាប់កម្ពុជា។
ក្នុងសន្និសីទកាសែតដែលមិនអនុញ្ញាតឲ្យអ្នកកាសែតសួរ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រមុខការទូតអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប បញ្ជាក់ថា គោលបំណងធំនៃដំណើរទស្សនកិច្ចលើកនេះគឺធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអូស្ត្រាលី អាស៊ាន និងស្វែងយល់ពីស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា។
អ្នកស្រីបន្តថា អូស្ត្រាលី ចាត់ទុកការបើកការចរចាជាថ្មីរបស់បក្សជាប់ឆ្នោតទាំងពីរ ជាមធ្យោបាយដ៏ប្រសើរសម្រាប់ដោះស្រាយបញ្ហានយោបាយនៅកម្ពុជា។ ហើយអូស្ត្រាលី ក៏សង្ឃឹមថា កម្ពុជា នឹងអភិវឌ្ឍប្រទេសប្រកបដោយចិរភាព តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
ឆ្លើយតបនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង មានប្រសាសន៍ថា វិធានការដែលរដ្ឋាភិបាលសម្រេចចាត់ការកន្លងទៅ គឺធ្វើតាមរដ្ឋធម្មនុញ្ញទាំងអស់។ លោកបន្តថា កម្ពុជា ក៏មិនមានបញ្ហានយោបាយជាប់គាំងនោះទេ ហើយរាល់ស្ថាប័នរដ្ឋរបស់កម្ពុជា ដំណើរការជាធម្មតា។
លោកបញ្ជាក់ថា ជម្លោះនយោបាយរបស់កម្ពុជា គឺបណ្ដាលមកពីបក្សប្រឆាំងមានចេតនាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតតាំងពីដំបូង៖ «អ្វីៗដែលយើងឃើញកន្លងមកនេះ គេមានគម្រោងរួចមកហើយ គេចង់កំណែទម្រង់ផ្សេងៗត្រូវចូលក្នុងសភាមិនមែនធ្វើតាមចិញ្ចើមថ្នល់ទេ»។
ក្នុងពេលកន្លងទៅ ក្រៅពីចោទគណបក្សប្រឆាំងថារៀបគម្រោងបដិសេធលទ្ធផលបោះឆ្នោត រដ្ឋាភិបាលកម្ពុជា ក៏បានផលិតរបាយការណ៍អង្កេតដែលចោទសង្គមស៊ីវិល និងស្ថាប័នសារព័ត៌មានមួយចំនួន ថាចូលដៃជើង ដើម្បីក្រឡុកស្ថានការណ៍នយោបាយនៅកម្ពុជា ដែរ។ សារព័ត៌មានដែលរដ្ឋាភិបាលចោទថា ផ្សាយបំភ្លៃការពិត រួមមាន វិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុវីអូឌី (VOD) កាសែតភ្នំពេញប៉ុស្តិ៍ និងកាសែត ឌឹ ខេមបូឌា (The Cambodia Daily) ដេលី ជាដើម។
ក្នុងដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងក្នុងប្រទេសកម្ពុជា រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប ជួបសវនាការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង និងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។ ជំនួបជាមួយ លោក ស ខេង ជាជំនួបស្វែងយល់ពីបញ្ហាសន្តិសុខរបស់កម្ពុជា ដែលទំនងជានិយាយពីការបង្ក្រាបបាតុករ និងការដាក់បម្រាមរាល់ការជួបជុំ។
នៅដើមឆ្នាំ២០១៤ នេះ មានមន្ត្រីការទូតជាន់ខ្ពស់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យចំនួន ៣ប្រទេសហើយដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងនោះមាន អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ហ៊ូហ្គោ ស្វៃវអ៍ (Hugo Swire) បានមកធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ គឺពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា។ ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក លោក ស្កុត ម៉ាកសែល (Scot Marciel) ក៏បានមកបំពេញទស្សនកិច្ចនៅស្រុកខ្មែរដែរ កាលពីថ្ងៃទី៤ ខែកុម្ភៈ និងលើកនេះ គឺរដ្ឋមន្ត្រីការបរទេសប្រទេសអូស្ត្រាលី ដែលប្រទេសនេះមានទំនាក់ទំនងស្អិតល្មួតជាមួយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ មន្ត្រីការទូតជាន់ខ្ពស់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យទាំងនេះ សុទ្ធតែស្នើឲ្យកម្ពុជា ដោះស្រាយបញ្ហាដោយការចរចា និងស្វែងរកច្រកចេញឲ្យបានឆាប់ ដើម្បីវឌ្ឍនភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ទាក់ទងនឹងជម្លោះនយោបាយនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទើបតែបើកការចរចាទ្វេភាគី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ដើម្បីកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែ គណបក្សប្រឆាំងនៅតែមិនព្រមចូលសភានៅឡើយ ដោយស្នើឲ្យស៊ើបអង្កេតលទ្ធផលបោះឆ្នោតឡើងវិញ៕
5 comments:
Hun Sen cannot help Cambodian to get rid off poor how can Hun Sen help refugees, you are joking Mr Hor 5 Hong.
Accepting refugees is a democratic process. Cambodians don't necessarily have to be Khmers anymore. This is a good way to increase the population of Cambodia against its larger neighbors.
Australian FM is using a cheap dirty low road to scar people who want to travel to Australia. When those people both human traffic victims and asynlum seekers would face a potential consequence for ending up in Cambodia soil, thatmakes them think twice before tryingvto take a risky trip to Cambodia. Who want to settle in Cambodia. When people are better off than heir own countries than Cambodia. Autralia is smart but is playing dirty trick and low morale.
Australian FM is using a cheap dirty low road to scar people who want to travel to Australia. When those people both human traffic victims and asynlum seekers would face a potential consequence for ending up in Cambodia soil, thatmakes them think twice before tryingvto take a risky trip to Australia. Who want to settle in Cambodia? When people are better off living in their own countries than Cambodia. Autralia is smart but is playing dirty trick and low morale.
សូមបន្តរពីភាគមុន ៉កំុភេ្លចតែអុង អ្នកនយោបាយអ្នកសេ្នហាជាតិ បានឧបាយកលយួនជាបន្តៗ ព្រោះយួនមានល្បិចខ្ពស់ណាស់ ហេីយខែ្មរច្រេីនត្រចៀកស្រាលឆាប់ជឿនៃការបំភាន់មិនសូវពិចារណាឲ្យ បានវែងឆ្ងាយ ដូចេ្នះត្រូវដេីរនយោបាយក្រោយយួនរហូត ល្បិចកលរាប់ពាន់ជំពូក ដូចជាសង្រ្គាមកេីតមកពីណា គឹយួន អ្នកណាសម្លាប់ខែ្មរ គឹយួន តែយេីងមេីលច្រឡំគិតតែរករឿងតែក្នាឯង គិតនាំគ្នាវាយយែងាយ៉ង ហេីយអាយ៉ងក័ជួយបំបិតភែ្នកទៀតធេី្វ៎ឲ្យយួនរួចខ្លួន វាសេីចថាយេីងល្ងង់ ឥឡូវមានពយកអា(CPP)ភេ្លីខ្លះថា្នក់បណិ្ឌត អនុបណិ្ឌត សាស្រ្តាចារ្យ ដូចជាអា អ៊ូវីរៈ រស ចន្រ្តាបុត្រ ឈឺម កុសល នឺងអាជ្រូកជាច្រេីនទៀតមិនចាំឈោ្មះព្រោះវាធាត់ដូចជ្រូក ពួកនេះពិតជាភេ្លីហេីយឆ្កួតទៀតថែមទាំងឡប់ៗ វាឲ្យខែ្មរសំុទោសយួន ព្រោះខែ្មរហៅសាសន័យួនថាយួន មិនហៅថាវៀតណាម អាទាំងអស់នេះប្រហែលជាឈ្លក់ទឺកក្ដិតយួនហេីយមេីលទៅ ខំ្ញបែរមកនិយាយពីព្រះមាតាជាតិពួកយេីងវិពា្ញ គាត់បានពង្វក់បីតាជាតិឲ្យឈ្លក់តឺកកិ្ដតរបស់គាត់ សីហនុ លែងធេី្វការជាតិ គិតពីដេីរតួកុន ឬជាអ្នកចំរៀង ធេី្វឲ្យស្រុកច្របូកច្របល់ដេពា្ញយៀកកុងមិនចេពា្ញរត់ចូលខែ្មរក្រហម នឺងហាន់ណូយ លោក លន់ នល់ចាពាពា្ញក័ព្រោះសីហនុ ព្រោះគាត់នៅមានប្រជាប្រីយ ដោយរាស្រ្តយេីងចូលចិត្តសេ្ដចណាស់ ដូចនេះហេីយបានជាយួនយកសេ្ដចមកធេ្វីឧប្បកណ័រហូតមកដល់សព្វថៃ្ង ដោយមិនគិតថាសេ្ដចនេះជាសេ្ដចយួន កាលសីហនុស្លាប់នាំគា្លយំទឺកភែ្នកខែ្មរឡេីងរហូតលិចមុកវាំង ដោយមិនដឺងថាសេ្ដចនេះសំលាប់ប្រពន្ធកូនចៅជីដូនជីតាយេីងអស់រាប់លាននាក់ ពេលស្រុកធា្លក់ប៉ុលពតចូល សីហនុក័ជាប់គុក ហេតុអីព្ញុគាត់ថាទេ ! តាមពិតប៉ុលពតមិនទុកចិត្តគាត់ ព្រោះបានសហការជាមួយហូជីមិពា្ញជាមួយម៉ូនិច ម៉ូនិចជាយួនបង្កប់របស់ហាន់ណូយ ប៉ុលពតមិនហា៊នទេព្រោះចិនឲ្យ គ្រាន់ឃំុនៅក្នូងវាំងមិនឲ្យធេី្វចលនាហេីយមួយទៀតប្រពន្ធជាមីឡាំទូយផង សូមសេ្លៈនៅមានត សូមអគុណ
Post a Comment