A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 12 February 2014

CNRP maintains their insistence of early election demand គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ខ្លួន​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ដោយ​ស្នើ​ឲ្យមាន​ការបោះឆ្នោត​មុន​អាណត្តិ​​

ដោយ៖​ ជន ស្រីណុច​ | ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2014, VOD

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)
​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ បង្ហាញ​ជំហរ​ជាថ្មី​ម្តងទៀត ថា​ខ្លួន​ចង់​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា ប្រកប​ដោយ​សន្តិវិធី បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង​មួយ​នេះ វិល​ត្រឡប់​មកពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​កូរ៉េខាងត្បូង។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ ប្រាប់​VOD នៅ​ថ្ងៃ​អង្គារ​ទី​១១ នេះ​ថា បណ្តា​ប្រទេស​ធំៗ​នៅ​អឺរ៉ុប ក៏ដូចជា​ពលករ​នៅ​ប្រទេស​កូរ៉េខាងត្បូង មាន​ការគាំទ្រ លោក សម រង្ស៊ី យ៉ាងខ្លាំង នៅពេលដែល​លោក​បាន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍ ទៅ​ដល់​រដ្ឋាភិបាល​កម្ពុ​ជា ឲ្យមាន​ការគោរព​សិទ្ធិមនុស្ស។ លោក​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លើ​បញ្ហា​ប្រទេស​ជាតិ និង​ទាមទារ​ឲ្យមាន​ការកែទម្រង់​ការបោះឆ្នោ​ត និង​សុំឲ្យ​មាន​ការបោះឆ្នោ​តមុន​អាណត្តិ​ជាដើម។
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​វិល​មក​កាន់​ប្រទស​កម្ពុជា​វិញ កាលពី​រាត្រី​ថ្ងៃ​ចន្ទ ក្រោយពី​បាន​ចាកចេញ​ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ធ្វើដំណើរ​ទៅ​ទីក្រុង​ហ្ស៊ឺ​ណែ​វ ប្រទេស​ស្វីស ដើម្បី​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់ អង្គការសហប្រជាជាតិ និង​ស្តាប់​របាយការណ៍​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ ក្រោយមក​លោក បាន​ធ្វើដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់ ប៊ែល​ហ្សិ​ក និង​បារាំង ដើម្បី​ជួប​ជាមួយ​បណ្តា​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំងនោះ ពិភាក្សា​នយោបាយ​ការទូត អស់​ពេល​ជាង​មួយ​សប្តាហ៍ ហើយ​លោក​ក៏​បន្ត​ទៅ​ជួប​ជាមួយ​អ្នកគាំទ្រ​គណបក្ស​របស់​លោក​ក្នុងប្រទេស កូរ៉េខាងត្បូង​កាលពី​ថ្ងៃអាទិត្យ៕​
សូមសរសេរមកកញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

No comments: