A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 13 February 2014

ក្រុម​សហជីព​នឹងធ្វើ​មហា​កូដកម្ម​​ទ្រ​ទ្រង់​​ធំ​ខែក្រោយ បើ​គ្មាន​ដំណោះ​ស្រាយ


ចាប់ពី​ថ្ងៃស្អែក​ទៅ បើ​មិនមាន​ដំណោះស្រាយ​តាម​ការទាមទារ​របស់​ក្រុម​សហជីព​ទេ កម្មករ​នឹងធ្វើ​មហា​កូដកម្ម​ចាប់ផ្តើម​ពីថ្ងៃ​ទី ១២-១៩ ខែ​មិនា ដោយ​កម្មករ​ទាំងអស់​នឹង​ឈប់សម្រាក​នៅផ្ទះ​ដោយ​មិន​ទៅធ្វើ​ការ ឬ​ទៅ​កន្លែងធ្វើការ តែ​មិន​ធ្វើការ ដោយ​មិនមាន​ការជួបជុំ​តវ៉ា​តាម​ដងផ្លូវ​ទេ ព្រោះ​កុំ​ឲ្យ​មានការ​បង្ក្រាប​ពី​សមត្ថកិច្ច។

មុំ គន្ធា ភ្នំពេញ​ប៉ុស្តិ៍ 12 FEBRUARY 2014

ភ្នំពេញៈ ក្រុម​សហជីពធំៗ ១០ បាន​ប្រជុំគ្នា​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ និង​បាន​សម្រេចយក​ជា​យុទ្ធសាស្ត្រ ៥​ចំណុច ដើម្បី​ទាមទារ​នូវ​លក្ខខណ្ឌ​ចំនួន ៧ បើ​មិន​ដូច្នេះ​ទេ នឹង​ឈានដល់​ការធ្វើ​មហា​កូដកម្ម​ទ្រង់ទ្រាយ​ធំ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ១២-១៩ ខែ​មិនា ដោយ​កម្មករ​ទាំងអស់​នឹង​ឈប់សម្រាក​នៅផ្ទះ​ដោយ​មិន​ទៅធ្វើ​ការ។

បើលទ្ធផល​នៃ​កិច្ចប្រជុំ​នៅ​រសៀល​ថ្ងៃនេះ គឺ​ក្រុម​សហជីព​ទាមទារ ៧ចំណុច គឺ​ឲ្យ​មានការ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំង២៣នាក់ និង​ទម្លាក់​ការចោទប្រកាន់​លើ​ពួកគេ​ទាំងអស់, ស្នើ​ឲ្យ​មានការ​ចរចារ​ដំឡើង​ប្រាក់ខែ​គោល​កម្មករ ១៦០$ ឡើងវិញ, ត្រូវ​ដាក់ទោស​ជនល្មើស​ដែល​បាន​ប្រើ​អំពើហិង្សា​លើក​ម្មករ​នៅ​រោងចក្រ យ៉ាក​ឃី​ន និង​នៅ​ផ្លូវ​វេ​ង​ស្រេង និង​ទាមទារ​ឲ្យ​មានការ​ផ្តល់​សំណង​ដល់​ជនរងគ្រោះ និង​អ្នក​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​នោះ។

កិច្ចប្រជុំ​ក៏​សម្រេច​ទាមទារ​ឲ្យ​តំណាង​ក្រុមហ៊ុន ដក​ពាក្យបណ្តឹង​ដែល​ប្តឹង​លើ​សហជីព​កម្មករ និង​ត្រូវ​ទទួលយក​កម្មករ ឲ្យ​ចូលធ្វើការ​វិញ ជាពិសេស​ត្រូវ​ទូទាត់​ប្រាក់​ឈ្មួ​ល ប្រាក់រង្វាន់​របស់​កម្ម​ករ​វិញ ក្នុងអំឡុងពេល​កម្មក​រ​ចេញ​ធ្វើ​កូដកម្ម​តវ៉ា​ពេលកន្លងមក។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​ថ្លែងប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា មុននឹង​ឈានដល់​ការធ្វើ​មហា​កូដកម្ម​នៅ​ខែក្រោយ ក្រុម​សហជីព​បាន​ព្រមព្រៀង​ជា​យុទ្ធសាស្ត្រ ៥ចំណុច គឺ​ធ្វើ​សេចក្តីជូនដំណឹង និង​ធ្វើការ​ជួបប្រជុំ​ជាមួយ​កម្មករ​នៅតាម​រោងចក្រ និយាយ​ពី​គោលបំណង​ធ្វើ​មហា​កូដកម្ម។

លោក​បន្ត ក្រុម​សហជីព​នឹងធ្វើ​វេទិកាសាធារណៈ ដោយ​អញ្ជើញ លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ មក​ពិភាក្សា​ដេញដោល សួរ​ជាមួយនឹង​កម្មករ។

លោក​បញ្ជាក់ថា ចាប់ពី​ថ្ងៃស្អែក​ទៅ បើ​មិនមាន​ដំណោះស្រាយ​តាម​ការទាមទារ​របស់​ក្រុម​សហជីព​ទេ កម្មករ​នឹងធ្វើ​មហា​កូដកម្ម​ចាប់ផ្តើម​ពីថ្ងៃ​ទី ១២-១៩ ខែ​មិនា ដោយ​កម្មករ​ទាំងអស់​នឹង​ឈប់សម្រាក​នៅផ្ទះ​ដោយ​មិន​ទៅធ្វើ​ការ ឬ​ទៅ​កន្លែងធ្វើការ តែ​មិន​ធ្វើការ ដោយ​មិនមាន​ការជួបជុំ​តវ៉ា​តាម​ដងផ្លូវ​ទេ ព្រោះ​កុំ​ឲ្យ​មានការ​បង្ក្រាប​ពី​សមត្ថកិច្ច។

ក្នុងលក្ខខណ្ឌទាំង ៧ចំណុច ក្រុម​សហជីព​ក៏បាន​ទាមទារ​ឲ្យ រាជរដ្ឋាភិបាល​ដក បំរាម​ហាម​ជួបជុំគ្នា​ចេញ​ផងដែរ។

No comments: