A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 1 February 2014

ទៅយកអាំងប៉ាវ ប្រៀបដូចយុទ្ធនាការ បង្រ្កាបបទល្មើស

Friday, 31 January 2014 12:24 ដោយ៖ ដើមអម្ពិល (DAP)

ភ្នំពេញ៖ កងកម្លាំងរាប់រយរាបើពាន់នាក់ បានឡោមព័ទ្ធ និងសម្រុកចូលផ្ទះលោកឧកញ៉ា ផាត់ ប៊ុន មានទីតាំងនៅតាម បណ្តោយផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យភ្ញាក់ផ្អើល អស់អ្នកដំណើរ ឆ្លងកាត់ និងសមត្ថកិច្ច នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ការចុះឡោមព័ទ្ធនេះ មិនមែនកម្លាំងចុះបង្រ្កាបបទល្មើសអ្វីទេ គឺជាយុទ្ធនាការ កងកម្លាំងចុះចាំទទួលយកអាំងប៉ាវ ពីលោកឧកញ៉ា ។

តាមការរៀបរាប់ ឆ្លើយដូចៗគ្នាថា កម្លាំងចម្រះ មានស្ថាប័ន PM, នគរបាល, យោធា, កងសន្តិសុខ និងកម្លាំងស៊ី វិលមួយចំនួនទៀត បានចុះទៅកាន់ផ្ទះលោកឧកញ៉ា ផាត់ ប៊ុន។ បើតាមការបញ្ជាក់ពីអ្នកឃើញហេតុការណ៍នេះ បានឲ្យដឹងថា លោកឧកញ៉ា ផាត់ ប៊ុន មានចិត្តសប្បុរសលើកងកម្លាំង និងប្រជាពលរដ្ឋ មិនប្រកាន់វណ្ណ: ឲ្យតែ ដល់ឱកាសបុណ្យចូលឆ្នាំចិន ( សែនចិន) លោកតែងតែធ្វើទានដាក់លុយ ជាអាំងប៉ាវ ឲ្យកងកម្លាំងទូទៅ និង ប្រជាពលរដ្ឋ។

សកម្មភាពនេះ មិនមែនមានទើបតែមាននាឆ្នាំ២០១៤នេះឡើយ គឺមានជាច្រើនឆ្នាំកន្លងមកហើយ៕



2 comments:

Anonymous said...

មិនដែលឃើញទេលោកអើយទាហាន ស្បត់ការពា ហុន សែន តែទៅសុំទានយួន ហ្នឹងបានសមមុខ ។

Anonymous said...

នៅប្រទេសប្រជាធិបតេយ្យជឿនលឿន ដូច USA, EUROPE គេចាត់ទុកឣំណោយរបៀបនេះ ជាការទិញទឹកចិត្ត ទិញឥទ្ធិពល ដែលឈានទៅកាន់ ឣំពើពុករលួយថ្ងៃក្រោយ។ ដូច្នេះជាឣំពើខុសច្បាប់ពេញទី។ នៅស្រុកខ្មែរ រដ្ឋាភិបាលពុកលួយ បណ្តោយឲ្យធ្វើតាមចិត្ត ដោយសិរី។ គេបកស្រាយថា ជាឣំណោយមនុស្សធ៌ម ដល់ជនក្រីក្រ សំរាប់ឆ្នាំថ្មី។