A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 8 January 2014

Thai expatriates register for election


By Thmey Thmey
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   07-01-2014, 3:16 pm) |  ដោយ ថ្មីៗ
 

ប្រជាជន​ថៃ​ប្រមាណ​ជាង ១៤ម៉ឺន​នាក់ ដែល​កំពុង​រស់នៅ​ឯប​រទេស​បាននាំគ្នា​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ ត្រៀមខ្លួន​ជាស្រេច​សម្រេចការ​បោះឆ្នោត​សាកល​ថ្ងៃ ២ កុម្ភៈ​ខាងមុខនេះ។ នេះ​បើតាម​ការ​អោយដឹង ពី​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស Surapong Tovichakchaikul។
 

នៅក្នុង​សារពត៌មាន Bangkok Post បាន​ស្រង់​សម្តី​លោក​រដ្ឋមន្ត្រី​រូបនេះ​ដោយ​បង្ហាញ​របាយការណ៍​ដែល​បានទទួល​ ពី​ស្ថានទូត និង​ស្ថាន​កុងស៊ុល​ចំនួន ៩២ នៅក្នុង​ប្រទេស​ចំនួន ៦៧លើ​ពិភពលោក មាន​ប្រជាជន​ថៃ​ប្រមាណ ១៤៣៨០០ ក្នុងចំណោម​ប្រជាជន​សរុប ១.០៤លាន​នាក់ ដែល​កំពុង​រស់នៅ​ឯប​រទេស បាន​ចុះឈ្មោះ​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខ។

លោក​បាន​បន្ថែមទៀតថា ក្រសួង​របស់លោក​បាន​រៀបចំ​ថវិកា​ប្រមាណ ៧០លាន​បាត សម្រាប់​ប្រើប្រាស់​ក្នុងការ​សម្រួល​ដល់​ការបោះឆ្នោត​របស់​បងប្អូន​ប្រជាជន​ ថៃ​ដែល​កំពុង​រស់នៅ​បរទេស៕

ប្រែ​សម្រួល​ដោយ សៅ ផល​និស្ស័យ

No comments: