![]() |
| Ros Chantra Bot |
ព័ត៌មានទាន់ហេតុការណ៍
(អត្ថបទចុះផ្សាយនៅថ្ងៃ
28-12-2013,
11:11 am) | ដោយ គី សុខលីម
ភ្នំពេញ៖ បណ្ឌិតប្រវត្តិសាស្ត្រលោក រស់ ចន្រា្តបុត្រ គាំទ្រលោក ហ៊ុន សែន និយាយភាសាវៀតណាម។ ការបង្ហាញការគាំទ្រនេះ បានធ្វើឡើងបន្ទាប់ពីមានប្រតិកម្មរិះគន់លោក ហ៊ុន សែន ដែលបានថ្លែងសុន្ទរកថា ជាភាសាវៀតណាមក្នុងដំណើរទស្សនៈកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅក្នុង ប្រទេសជិតខាងមួយនេះ។
បណ្ឌិតប្រវត្តិសាស្ត្រលោក រស់ ចន្រា្តបុត្រ និងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអត្ថាធិប្បាយនៅថ្ងៃសៅរិ៍នេះថា សុន្ទរកថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាភាសាវៀតណាមគឺជារឿងល្អ ពីព្រោះ សកម្មភាពនេះបង្ហាញពីទំនាក់ទំនងកាន់តែស្អិតល្មួត អាចជួយជំរុញទំនាក់ទំនងការទូត និងពាណិជ្ជកម្មអោយកាន់តែល្អ។ «វាមិនមែនជារឿងដែលត្រូវរិះគន់ទេ។ នេះជាការរិះគន់មិនស្ថាបនាសោះ។ មេដឹកនាំបរទេសមួយចំនួនក៏ចេះភាសាបរទេសច្រើនដែរ។ មេដឹកនាំបក្សប្រឆាំងខ្មែរចេះនិយាយទាំងភាសាបារាំង ទាំងភាសាអង់គ្លេស ហេតុអ្វីក៏គេមិនរិះគន់ផង?»។ នេះជាការអត្ថាធិប្បាយបន្ថែមរបស់លោក រស់ ចន្ត្រាបុត្រ។
ការបង្ហាញការគាំទ្ររបស់បណ្ឌិតប្រវត្តិសាស្ត្ររូបនេះចំពោះលោក ហ៊ុន សែន នៅថ្ងៃសៅរិ៍នេះ បានធ្វើឡើងបន្ទាប់ពីមានប្រតិកម្មរិះគន់លោក ហ៊ុន សែន ដែលបានថ្លែងសុន្ទរកថា ជាភាសាវៀតណាមក្នុងដំណើរទស្សនៈកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅក្នុង ប្រទេសជិតខាងមួយនេះ។ នេះគឺជារឿងកម្របំផុតដែលលោកនាយករដ្ឋមន្ត្រីថ្លែងជាភាសាវៀតណាម។
លោក រស់ ចន្ត្រាបុត្រ បានថ្លែងបន្ថែមទៀតថា ការចេះនិយាយភាសាកំណើតនៃប្រទេសទទួលបដិសណ្ឋាកិច្ចគឺជាបង្ហាញក្តី រាប់អាន និងភាពស្និទ្ធស្នាលបន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេដឹងថា ចេះភាសាវៀតណាមច្រើនគួរសម យល់ភាសាអង់គ្លេសខ្លះ និងចេះពាក្យមួយចំនួនជាភាសាបារាំង៕

1 comment:
ah bandith achkor
Post a Comment