A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 1 January 2014

Ros Chantrabot Defends Hun Sen Speaking Vietnamese

Ros Chantra Bot



(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   28-12-2013, 11:11 am) |  ដោយ គី សុខ​លីម



ភ្នំពេញ៖ បណ្ឌិត​ប្រវត្តិសាស្ត្រ​លោក រស់ ច​ន្រា្ត​បុត្រ គាំទ្រ​លោក ហ៊ុន សែន និយាយ​ភាសា​វៀតណាម។ ការបង្ហាញ​ការគាំទ្រ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានប្រតិកម្ម​រិះគន់​លោក ហ៊ុន សែន ដែល​បាន​ថ្លែង​សុន្ទរកថា ជា​ភាសា​វៀតណាម​ក្នុង​ដំណើរ​ទស្សនៈកិច្ច​ផ្លូវរដ្ឋ​រយៈពេល​បី​ថ្ងៃ​នៅក្នុង​ ប្រទេសជិតខាង​មួយ​នេះ។

បណ្ឌិត​ប្រវត្តិសាស្ត្រ​លោក រស់ ច​ន្រា្ត​បុត្រ និង​ជាទី​ប្រឹក្សា​ផ្ទាល់​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អត្ថាធិប្បាយ​នៅ​ថ្ងៃ​សៅ​រិ៍​នេះ​ថា សុន្ទរកថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ភាសា​វៀតណាម​គឺជា​រឿង​ល្អ ពីព្រោះ សកម្មភាព​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​កាន់តែ​ស្អិតល្មួត អាចជួយ​ជំរុញ​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​អោយ​កាន់តែ​ល្អ។ «វា​មិនមែនជា​រឿង​ដែល​ត្រូវ​រិះគន់​ទេ។ នេះ​ជាការ​រិះគន់​មិន​ស្ថាបនា​សោះ។ មេដឹកនាំ​បរទេស​មួយចំនួន​ក៏​ចេះ​ភាសាបរទេស​ច្រើន​ដែរ។ មេដឹកនាំ​បក្សប្រឆាំង​ខ្មែរ​ចេះ​និយាយ​ទាំង​ភាសា​បារាំង ទាំង​ភាសា​អង់គ្លេស ហេតុអ្វី​ក៏​គេ​មិន​រិះគន់​ផង?»។ នេះ​ជាការ​អត្ថាធិប្បាយ​បន្ថែម​របស់លោក រស់ ច​ន្ត្រា​បុត្រ។

ការបង្ហាញ​ការគាំទ្រ​របស់​បណ្ឌិត​ប្រវត្តិសាស្ត្រ​រូបនេះ​ចំពោះ​លោក ហ៊ុន សែន នៅ​ថ្ងៃ​សៅ​រិ៍​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានប្រតិកម្ម​រិះគន់​លោក ហ៊ុន សែន ដែល​បាន​ថ្លែង​សុន្ទរកថា ជា​ភាសា​វៀតណាម​ក្នុង​ដំណើរ​ទស្សនៈកិច្ច​ផ្លូវរដ្ឋ​រយៈពេល​បី​ថ្ងៃ​នៅក្នុង​ ប្រទេសជិតខាង​មួយ​នេះ។ នេះ​គឺជា​រឿង​កម្រ​បំផុត​ដែល​លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​ជា​ភាសា​វៀតណាម។

លោក រស់ ច​ន្ត្រា​បុត្រ បាន​ថ្លែង​បន្ថែមទៀតថា ការចេះ​និយាយ​ភាសា​កំណើត​នៃ​ប្រទេស​ទទួល​បដិសណ្ឋាកិច្ច​គឺជា​បង្ហាញ​ក្តី​ រាប់អាន និង​ភាពស្និទ្ធស្នាល​បន្ថែមទៀត។  លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​គេ​ដឹងថា ចេះ​ភាសា​វៀតណាម​ច្រើន​គួរសម យល់​ភាសា​អង់គ្លេស​ខ្លះ និង​ចេះ​ពាក្យ​មួយចំនួន​ជា​ភាសា​បារាំង៕

1 comment:

Anonymous said...

ah bandith achkor