A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 19 January 2014

Khmer national heroes - King Ang Duong (1796-1860) ព្រះបាទ អង្គដួង (១៧៩៦-១៨៦០)



១៩ មករា ២០១៤ - វីរបុរសខ្មែរ / 19 Jan. 2014 – Khmer national heroes - King Ang Duong (1796-1860)

ព្រះបាទ អង្គដួង (១៧៩៦-១៨៦០)
ព្រះអង្គដួង ជាព្រះមហាក្សត្រ ដែលមានសមានចិត្តល្អចំពោះប្រជារាស្រ្ត ដោយបានកសាងរាជាណាចក្រឡើងវិញ ទាំងផ្នែកវប្បធម៌ និងសេដ្ឋកិច្ច ។ បន្ទាប់ពីឡើងសោយរាជ្យភ្លាម ព្រះអង្គចាប់ផ្តើមបង្កើតស្ថាប័នផ្នែកសង្គមកិច្ច សម្រាប់ជួយប្រជារាស្រ្តក្រីក្រ និងព្រះសង្ឃ បង្កើតតុលាការសាលាឧទ្ធរណ៍ ដោយព្រះអង្គផ្ទាល់ ជាអធិបតី បង្កើតរចនាសម្ព័ន្ធនានា សម្រាប់បង្ក្រាបចោរកម្ម និងបទឧក្រិដ្ឋផ្សេងៗ និងផ្តើមឲ្យសង់កំពែងការពាររាជធានី និងផ្លូវគមនាគមន៍ ដើម្បីសម្រួលដល់រាស្រ្តស្រែចំការ ក្នុងការដឹកជញ្ជូនភោគផលទៅកំពង់ផែភ្នំពេញ ។ ព្រះអង្គ បានបន្ថយពន្ធដារនានា ហើយបានពិនិត្យសើរើជាទូទៅ នូវមាត្រាច្បាប់នានា ដោយព្រះអង្គបានចូលរួមជាសកម្ម ។ ព្រះអង្គ បានរើបម្រះចេញពីការត្រួតពិនិត្យ សៀម និងយួន ហើយងាកមករកបស្ចឹមប្រទេសវិញ ។
ព្រះអង្គ ជារាជឱរសសីលធម៌ និងជាពុទ្ធសាសនិកជនយ៉ាងខ្លាំងក្លា ។ ស្នាព្រះហស្ថព្រះអង្គមាន រឿង កាកី និពន្ធនៅឆ្នាំ ១៨១៥ ច្បាប់ស្រី នៅឆ្នាំ ១៨៣៧ ។ (ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្តកម្ពុជា និងវរជនខ្មែរ និពន្ធដោយលោក សាគូ សាម៉ុត) បើចង់អានអត្ថបទទាំងមូល សូមចុច ៖http://tinyurl.com/kgkb45x

No comments: