![]() |
| Dr. Kem Ley, Independent Analyst |
![]() |
ព័ត៌មានទាន់ហេតុការណ៍
(អត្ថបទចុះផ្សាយនៅថ្ងៃ
25-12-2013,
8:38 pm) | ដោយ គី សុខលីម
ភ្នំពេញ៖ អ្នកជំនាញ ឯករាជ្យនៅក្នុងប្រទេសកម្ពុជាមួយចំនួនបាន និងកំពុងពិចារណាចូលរួមតាក់តែងច្បាប់ការពារមេដឹកនាំខ្មែរ។ ច្បាប់ការពារមេដឹកនាំនេះនឹងធានារ ការពារនាយករដ្ឋមន្ត្រី ការពារប្រធានរដ្ឋសភា និងការពារប្រធានព្រឹទ្ធសភា។ ការប៉ុនប៉ងធ្វើច្បាប់ការពារថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជា នេះ បានធ្វើឡើងស្របពេលដែលវិបត្តិនយោបាយកម្ពុជាបាន និងកំពុងផុងជ្រៅខ្លាំងឡើង។
លោក កែម ឡី អ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាអ្នកវិភាគឯករាជ្យម្នាក់នៅក្នុងប្រទេសកម្ពុជា បានប្រាប់អោយដឹងថា លោកបាន និងកំពុងពិចារណាចូលរួមបង្កើតសេចក្តីព្រាងច្បាប់សម្រាប់ការពារ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជា។ អ្នកស្រាវជ្រាវរូបនេះគ្រាន់តែផ្តួចផ្តើមគំនិតបង្កើតប៉ុណ្ណោះ ប៉ុន្តែ អ្នកដែលមានអំណាចពិតប្រាកដដើម្បីតាក់តែង គឺតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី។
លោក ជាម យៀប សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាសម្តែងការគាំទ្រគំនិតបង្កើត ច្បាប់ការពារមេដឹកនាំ។ ប៉ុន្តែលោកត្រូវពិគ្រោះយោបល់ជាមួយសមាជិកសភាដទៃទៀតជាមុនសិន។
«ជាគំនិតខ្ញុំផ្ទាល់ ខ្ញុំគាំទ្រច្បាប់នេះ»។ នេះជាការអះអាងរបស់លោក ជាម យៀប តាមទូរស័ព្ទនៅថ្ងៃពុធនេះ។
ច្បាប់នេះអាចមានឈ្មោះថា«ច្បាប់ការពារអតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេសកម្ពុជា»។ បើយោងតាមលោក កែម ឡី ច្បាប់នេះមានគោលដៅការពារនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា នៅពេលដែលពួកគេអស់អំណាច។ ក្នុងច្បាប់ដដែលនេះ មាត្រាមួយចំនួនត្រូវចែងការពារសន្តិសុខមេដឹកនាំ ត្រូវការពារផលប្រយោជន៍មួយចំនួន ត្រូវការពារគ្រួសារ និងត្រូវផ្តល់តំណែងកិត្តិយសផ្សេងៗសម្រាប់ពួកគេក្រោយបញ្ចប់អាណត្តិ។
លោក កែម ឡី បានបន្តទៀតថា៖«ច្បាប់ការពារមេដឹកនាំនេះ អាចលើកលែងទោសមេដឹកនាំ ណាដែលធ្វើខុស ហើយហ៊ានទទួលកំហុស»។ ការប៉ុនប៉ងធ្វើច្បាប់ការពារមេដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជា របស់លោក កែម ឡី បានធ្វើឡើងក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងធ្លាក់ចូលទៅក្នុង រណ្តៅនៃវិបត្តិនយោបាយកាន់តែជ្រៅ និងធ្វើឡើងស្របពេលដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិអំពាវនាវអោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាកចេញពីតំណែងដោយស្ម័គ្រចិត្ត ហើយការជំនួសមកវិញ លោក សម រង្ស៊ី នឹងសន្យាធានាជួយការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិជូនលោក ហ៊ុន សែន ផងដែរ។
ការទាមទាររបស់លោក សម រង្ស៊ី ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាត់ចោលទាំងស្រុងដោយលោកពន្យល់ថាលោកឡើងកាន់អំណាចស្របទៅតាមគោលការណ៍ រដ្ឋធម្មនុញ្ញ។
លោក កែម ឡី បានបញ្ជាក់អោយដឹងទៀតថា លោកនឹងសហការជាមួយអ្នកជំនាញផ្សេងៗទៀតដើម្បីតាក់តែងច្បាប់ការពារ មេដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជាអោយបានឆាប់រហ័សដែលអាចធ្វើទៅបាន៕


2 comments:
Kem ley,Ou vireak,ros chantraboth,phay sophan,cheam yeap,chheang vun,all tv news and more cpp are chke yuon neoung banteap pi Ah cheke Hun sen will se what happen when the un bring Ah chke hun sen for justice?...not long
For a bastard Shitty Hanoi/Communist PhD Kem Ley, he needs to have another Yuon dog to ride him behind, making him feel better or moan better. That is what this bastard Kem Ley wants. He is more like Mi Yuon reporter named Yung Khemera (Khmer name). So check the link below:
https://www.facebook.com/photo.php?fbid=542548749174802&set=p.542548749174802&type=1&theater
Post a Comment