A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 1 January 2014

Independent Experts Mull Law to Protect Prime Minister

Dr. Kem Ley, Independent Analyst



(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   25-12-2013, 8:38 pm) |  ដោយ គី សុខ​លីម



ភ្នំពេញ៖ អ្នកជំនាញ ​ឯករាជ្យ​នៅក្នុង​ប្រទេស​កម្ពុ​ជាមួយ​ចំនួន​បាន និង​កំពុង​ពិចារណា​ចូលរួម​តាក់តែង​ច្បាប់​ការពារ​មេដឹកនាំ​ខ្មែរ។ ច្បាប់​ការពារ​មេដឹកនាំ​នេះ​នឹង​ធានារ ការពារ​នាយករដ្ឋមន្ត្រី ការពារ​ប្រធានរដ្ឋសភា និង​ការពារ​ប្រធានព្រឹទ្ធសភា។ ការប៉ុនប៉ង​ធ្វើ​ច្បាប់​ការពារ​ថ្នាក់ដឹកនាំជាន់ខ្ពស់​នៃ​ប្រទេស​កម្ពុជា​ នេះ បានធ្វើ​ឡើង​ស្រប​ពេលដែល​វិបត្តិ​នយោបាយ​កម្ពុជា​បាន និង​កំពុង​ផុង​ជ្រៅ​ខ្លាំងឡើង។

លោក កែម ឡី អ្នកស្រាវជ្រាវ​ជាន់ខ្ពស់ និង​ជា​អ្នកវិភាគ​ឯករាជ្យ​ម្នាក់​នៅក្នុង​ប្រទេស​កម្ពុជា បាន​ប្រាប់​អោយដឹងថា លោក​បាន និង​កំពុង​ពិចារណា​ចូលរួម​បង្កើត​សេចក្តីព្រាងច្បាប់​សម្រាប់​ការពារ​ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​កម្ពុជា។ អ្នកស្រាវជ្រាវ​រូបនេះ​គ្រាន់តែ​ផ្តួចផ្តើម​គំនិត​បង្កើត​ប៉ុណ្ណោះ ប៉ុន្តែ អ្នក​ដែលមាន​អំណាច​ពិតប្រាកដ​ដើម្បី​តាក់តែង គឺ​តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា និង​នាយករដ្ឋមន្ត្រី។
លោក ជាម យៀប សមាជិកសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​សម្តែង​ការគាំទ្រ​គំនិត​បង្កើត​ ច្បាប់​ការពារ​មេដឹកនាំ។ ប៉ុន្តែ​លោក​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​សមាជិកសភា​ដទៃ​ទៀត​ជាមុនសិន។
«ជា​គំនិត​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គាំទ្រ​ច្បាប់​នេះ»។ នេះ​ជាការ​អះអាង​របស់លោក ជាម យៀប តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ពុធ​នេះ។

ច្បាប់​នេះ​អាចមាន​ឈ្មោះថា«ច្បាប់​ការពារ​អតីត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ ប្រទេស​កម្ពុជា»។ បើ​យោងតាម​លោក កែម ឡី ច្បាប់​នេះ​មាន​គោលដៅ​ការពារ​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធានព្រឹទ្ធសភា នៅពេលដែល​ពួកគេ​អស់អំណាច។ ក្នុង​ច្បាប់​ដដែល​នេះ មាត្រាមួយ​ចំនួន​ត្រូវ​ចែង​ការពារ​សន្តិសុខ​មេដឹកនាំ ត្រូវការពារ​ផលប្រយោជន៍​មួយចំនួន ត្រូវការពារ​គ្រួសារ និង​ត្រូវ​ផ្តល់​តំណែង​កិត្តិយសផ្សេងៗសម្រាប់​ពួកគេ​ក្រោយ​បញ្ចប់​អាណត្តិ។

លោក កែម ឡី បាន​បន្តទៀតថា៖«ច្បាប់​ការពារ​មេដឹកនាំ​នេះ អាច​លើកលែងទោស​មេដឹកនាំ ណា​ដែល​ធ្វើ​ខុស ហើយ​ហ៊ាន​ទទួលកំហុស»។ ការប៉ុនប៉ង​ធ្វើ​ច្បាប់​ការពារ​មេដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​កម្ពុជា​ របស់លោក កែម ឡី បាន​ធ្វើឡើង​ក្នុងស្ថានភាព​ដែល​ប្រទេស​កម្ពុជា​កំពុង​ធ្លាក់ចូល​ទៅក្នុង​ រណ្តៅ​នៃ​វិបត្តិ​នយោបាយ​កាន់តែ​ជ្រៅ និង​ធ្វើឡើង​ស្របពេល​ដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​អោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាក​ចេញពី​តំណែង​ដោយ​ស្ម័គ្រចិត្ត ហើយ​ការជំនួស​មកវិញ លោក សម រង្ស៊ី នឹង​សន្យា​ធានា​ជួយ​ការពារ​សន្តិសុខ សុវត្ថិភាព និង​ទ្រព្យសម្បត្តិ​ជូន​លោក ហ៊ុន សែន ផងដែរ។

ការទាមទារ​របស់លោក សម រង្ស៊ី ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាត់ចោល​ទាំងស្រុង​ដោយ​លោក​ពន្យល់ថា​លោក​ឡើងកាន់​អំណាច​ស្របទៅតាម​គោលការណ៍​ រដ្ឋធម្មនុញ្ញ។

លោក កែម ឡី បានបញ្ជាក់​អោយដឹងទៀតថា លោក​នឹង​សហការ​ជាមួយ​អ្នកជំនាញផ្សេងៗទៀត​ដើម្បី​តាក់តែង​ច្បាប់​ការពារ​ មេដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​កម្ពុជា​អោយបាន​ឆាប់រហ័ស​ដែល​អាចធ្វើ​ទៅបាន៕ 

2 comments:

Anonymous said...

Kem ley,Ou vireak,ros chantraboth,phay sophan,cheam yeap,chheang vun,all tv news and more cpp are chke yuon neoung banteap pi Ah cheke Hun sen will se what happen when the un bring Ah chke hun sen for justice?...not long

Anonymous said...

For a bastard Shitty Hanoi/Communist PhD Kem Ley, he needs to have another Yuon dog to ride him behind, making him feel better or moan better. That is what this bastard Kem Ley wants. He is more like Mi Yuon reporter named Yung Khemera (Khmer name). So check the link below:


https://www.facebook.com/photo.php?fbid=542548749174802&set=p.542548749174802&type=1&theater