A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 4 January 2014

EU Criticizes Cambodian Government Using Military Forces Against Protesters


(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   03-01-2014, 9:10 pm) |  ដោយ លាង ដឺ​លុច



សហភាព ​អឺរ៉ុប​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ហេតុការណ៍​ហិង្សា​ដែល​បាន​កើតឡើង​តាំងពី​ថ្ងៃ​ព្រហស្បតិ៍ រហូតមកដល់​ព្រឹក​ថ្ងៃ​សុក្រ​នៅតាម​រោងចក្រ​កាត់ដេរ។ មិន​ខុសពី​សហរដ្ឋ​អា​មេ​រិ​កឡើ​យ សហភាព​អឺរ៉ុប​អំពាវនាវ​អោយ​អ្នកពាក់ព័ន្ធ​ក្នុង​ទំនាស់​ទាំងអស់​ដោះស្រាយ​ បញ្ហា​ដោយ​សន្តិវិធី។

ភារៈធារី​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក Alain Vandersmissen បាន​ប្រាប់​គេហទំព័រថ្មីៗនៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​យ៉ាង​ដូច្នេះ៖«យើង​យល់​ អំពី​ការទទួលខុសត្រូវ​រប​ស់​រដ្ឋាភិបាល​ក្នុងការ​ធានា​សណ្តាប់ធ្នាប់​សង្គម។ ប៉ុន្តែ​ការប្រើប្រាស់​កងទ័ព​ដើម្បី​គ្រប់គ្រង​ការតវ៉ា គឺជា​មធ្យោបាយ​មិន​ត្រឹមត្រូវ​ឡើយ។ សហភាព​អឺរ៉ុប​សោកស្តាយ​ចំពោះ​លទ្ធផល​នេះ ពិសេស​ការបាត់​បង់ជីវិត​មនុស្ស។ ហើយ​យើង​សូម​ជំរុញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ការតវ៉ា និង​ក្នុង​ជម្លោះ​នេះ សូម​ប្រកាន់​អហិង្សា»។

រីឯ​ស្ថានទូត​បារាំង​វិញ ស្ថានទូត​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​ដែល​បាន​ចូលរួម​ធ្វើ​សេចក្តីថ្លែងការណ៍​ របស់​សហភាព​អឺរ៉ុប ជុំវិញ​ស្ថានភាព​ហិង្សា​នៅក្នុង​ការបង្ក្រាប​ក្រុមអ្នកតវ៉ា​ដែរនោះ ក៏បាន​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ស្ថានភាព​ទូទៅ​នៅពេល​នេះដែរ។ នេះ​បើតាម​ការ​ការបញ្ជាក់រ​ប​ស់លោក Nicolas Baudouin លេខា​ទីមួយ​នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ប្រាប់​គេហទំព័រថ្មីៗនៅថ្ងៃនេះ។

សេចក្តីថ្លែងការណ៍​រប​ស់​សហភាព​អឺរ៉ុប​មួយ​នឹង​ត្រូវគេ​ផ្សព្វផ្សាយ​ក្នុងពេលឆាប់ៗខាងមុខ។

គួរ​រម្លឹក​ផងដែរ​ថា ការអត្ថាធិប្បាយ​អំពី​ការប៉ះទង្គិច​ដោយ​ហិង្សា​រវាង សមត្ថកិច្ច និង​បាតុករ​ដែល​ភាគច្រើន​ជា​យុវជន​នោះ ក៏​មកពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ដែរ។ ស្ថានទូត​អាមេរិក​អំពាវនាវ​អោយ​គ្រប់ភាគី​អត់ធ្មត់។ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​លោក Sean J McIntosh បាន​ថ្លែងប្រាប់​គេហទំព័រថ្មីៗយ៉ាង​ដូច្នេះ៖«យើង​មាន​ផលប្រយោជន៍​វែងឆ្ងាយ នៅក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ប៉ុន្តែ​យើង​មិន​គាំទ្រ​គណបក្ស​ណាមួយ ឬ​បុគ្គ​ណាមួយ​ជាពិសេស​នោះឡើយ។ ជាថ្មី​ម្តងទៀត យើង​សូម​អំពាវនាវ​អោយ​បន្ត​ការសន្ទនា ក្នុង​គោលដៅ​​ពង្រឹង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ធ្វើអោយ​ប្រសើរឡើង​នូវ​តម្លាភាព​នៃ​តំណើរការ​បោះឆ្នោត»៕

No comments: