A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 3 December 2013

U.S congressman asks Mr. Hun Sen to step down! សមាជិក​សភា​អាមេរិក​ស្នើ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង

 
ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​រដ្ឋ​សភា​អាមេរិក លោក អ៊េត រ៉យ (Ed Royce) បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ អន្តរាគមន៍ ធានា​ការ​បោះឆ្នោត​នៅ​កម្ពុជា ប្រកប​ដោយ​យុត្តិធម៌។
ដោយ យន់ សាមៀន
2013-12-02
 
ហ៊ុន សែន ៣០៥
១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។
RFA
ក្នុង​ពិធី​ប្រគល់​លិខិត​សរសើរ​ឲ្យ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១ ខែ​ធ្នូ នៅ​ទីក្រុង​ឡងប៊ិច (Long Beach) ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក អ៊េត រ៉យ ក៏​បាន​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ចុះ​ចេញ​ពី​តំណែង ដោយសារ​តែ​ការ​ដឹកនាំ​របស់​លោក​ជា​ច្រើន​ទសវត្សរ៍​កន្លង​ទៅ បណ្ដាល​ឲ្យ​ពលរដ្ឋ​កម្ពុជា រង​គ្រោះ​ដោយសារ​ការ​ទន្ទ្រាន​យក​ដីធ្លី​និង​អំពើ​ពុករលួយ។
លោក អ៊េត រ៉យ សមាជិក​រដ្ឋ​សភា​សហរដ្ឋអាមេរិក​ពី​គណបក្ស​សាធារណរដ្ឋ​ដ៏​មាន​ឥទ្ធិពល បាន​ប្រាប់​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​ក្រុង​ឡងប៊ិច ថា ពលរដ្ឋ​ខ្មែរ​ឆ្អែតឆ្អន់​នឹង​លោក ហ៊ុន សែន ចំពោះ​ការ​លួច​ប្លន់​សន្លឹក​ឆ្នោត ដីធ្លី និង​អំពើ​ពុករលួយ។ លោក​បន្ត​ថា សហរដ្ឋអាមេរិក​ចង់​ឃើញ​សំឡេង​ឆ្នោត​ពិត​ប្រាកដ​របស់​ពលរដ្ឋ​កម្ពុជា ហើយ​លោក ហ៊ុន សែន ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង៖ «យើង​ចង់​ប្រាប់ យើង​ឆ្អែត​ឆ្អន់​ចំពោះ​លោក ហ៊ុន សែន ហើយ។ លោក ហ៊ុន សែន ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង។ យើង​ត្រូវ​ការ​ការ​បោះឆ្នោត​ប្រកប​ដោយ​ភាព​យុត្តិធម៌​នៅ​កម្ពុជា»
លោក អ៊េត រ៉យ បន្ត​ទៀត​ថា មនុស្ស​ស្និទ្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​កេង​ប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ ដីធ្លី​របស់​ពលរដ្ឋ ដោយ​កាន់​កាប់​ផ្ទៃ​ដី​ប្រមាណ ៤០​ភាគរយ​នៃ​ផ្ទៃដី​ទាំង​អស់​របស់​កម្ពុជា ហើយ​ពលរដ្ឋ​ជា​ច្រើន​សែន​នាក់ ត្រូវ​បាន​បង្ខំ​បណ្ដេញ​ពី​ផ្ទះសម្បែង។
លោក​ថា ពលរដ្ឋ​ខ្មែរ​ចង់​ឲ្យ​មាន​ការ​ជ្រើសរើស​មេដឹកនាំ​តាម​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​ពួកគេ​ត្រូវ​គំរាមកំហែង ហើយ​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​បាន​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​ថែម​ទៀត៖ «នេះ ​ជា​ពេល​វេលា​សមរម្យ​មួយ​សម្រាប់​សហគមន៍​អន្តរជាតិ និយាយ​ថា វា​គ្រប់គ្រាន់​ហើយ​សម្រាប់​ការ​បោះ​ឆ្នោត​ដែល​គ្មាន​យុត្តិធម៌។ ពលរដ្ឋ​កម្ពុជា​ទទួល​រង​ការ​ឈឺ​ចាប់​គ្រប់គ្រាន់​ហើយ ចំពោះ​អំពើ​ពុករលួយ​ពី​មួយ​ទសវត្សរ៍​ទៅ​មួយ​ទសវត្សរ៍ ហើយ​បញ្ហា​នេះ កំពុង​តែ​រីក​ដុះដាល​ថែម​ទៀត»
លោក អ៊េត រ៉យ ក៏​បាន​ផ្ដល់​ប័ណ្ណ​សរសើរ​មួយ​ច្បាប់​ដល់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ពិធី​ជួប​ជុំ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ក្នុង​ទីក្រុង​ឡងប៊ិច។ លិខិត​សរសើរ​នោះ ផ្ដោត​លើ​ការ​តស៊ូ​ដោយ​អហិង្សា​របស់​លោក កឹម សុខា ដើម្បី​ការ​ផ្លាស់ប្ដូរ​សង្គម អោយ​មាន​សមភាព​លើ​វិស័យ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ដល់​ពលរដ្ឋ​កម្ពុជា។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា សេចក្ដី​ថ្លែងការណ៍​របស់​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក គ្មាន​ឥទ្ធិពល​ទៅ​លើ​កម្ពុជា​ឡើយ ពីព្រោះ​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​លោក ហ៊ុន សែន ដើម្បី​បន្ត​ដឹកនាំ​កម្ពុជា។
តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ធ្លាប់​បាន​ដាក់​ញត្តិ ឬ​សេចក្ដី​សម្រេច​ចិត្ត​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក ពិភាក្សា​ផ្អាក​ជំនួយ​ទៅ​រដ្ឋាភិបាល​កម្ពុជា ប្រសិន​បើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ចាត់​ទុក​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​អាច​ជឿជាក់​បាន។ រដ្ឋ​សភា​សហរដ្ឋអាមេរិក គ្រោង​នឹង​ពិភាក្សា​សេចក្ដី​ព្រាង​ញត្តិ​នេះ​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

can Khmer congressman, asks Obama to step down ??? is it possible?
as for democracy country, as elected by peoples,,,

regardless, EU-USA-ASEAN ,,