A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 6 December 2013

Peace walkers closed Highway 5 because the authorities in Kampong Chhanng closed all pagoda to ban them from resting or sleeping there at night time ក្រុម​ធម្មយាត្រា​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៥

 



ក្រុម​ធម្មយាត្រា​ទិស​ផ្លូវ​ជាតិ​លេខ​៥ ប្រមាណ ១០០​នាក់ រួម​ទាំង​ព្រះសង្ឃ​ផង បាន​ប្ដូរ​ជំហរ​ឈប់​ធ្វើ​ធម្មយាត្រា​បែរ​មក​ធ្វើ​បាតុកម្ម​វិញ​ម្ដង ដោយ​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ល្ងាច​ថ្ងៃ​ទី​៥ ធ្នូ នៅ​មុខ​វត្ត​អារញ្ញិករាម នា​ទី​ប្រជុំ​ជន​ខេត្ត​កំពង់ឆ្នាំង។
ដោយ វោហារ ជាតិ និង ជិន ជេដ្ឋា 2013-12-05
ធម្មយាត្រា កំពង់ឆ្នាំង ៦១០
ក្រុម​ធម្មយាត្រា​ទិស​ផ្លូវ​ជាតិ​លេខ​៥ ធ្វើ​បាតុកម្ម​​បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ល្ងាច​ថ្ងៃ​ទី​៥ ធ្នូ នៅ​ទី​ប្រជុំ​ជន​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​២០១៣។
RFA/Chin Chetha
ព្រះសង្ឃ​ព្រះ​នាម ប៊ុន ប៊ុនធឿន តំណាង​ក្រុម​ធម្មយាត្រា​មាន​ថេរដីកា​នៅ​ល្ងាច​ថ្ងៃ​ទី​៥ ធ្នូ ថា ការ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ព្យាយាម​បិទ​ទ្វារ​វត្ត​ទាំង​អស់​នៅ​ក្នុង​ទី​រួម​ខេត្ត មិន​ឲ្យ​ក្រុម​ធម្មយាត្រា​សម្រាក​នៅ​យប់​ថ្ងៃ​ទី​៥ ធ្នូ នេះ។
ព្រះអង្គ​មាន​ថេរដីកា​ថា៖ ប៉ូលិស​ប៉េអឹម​ជិះ​ម៉ូតូ​រារាំង​មុខ​ក្លោងទ្វារ​វត្ត ពី​វត្ត​មួយ​ទៅ​វត្ត​មួយ មិន​អ្នក​ធ្វើ​អ្នក​ធម្មយាត្រា​ចូល​វត្ត ដើម្បី​សម្រាក​យប់​នេះ​បាន។ អ៊ីចឹង​យើង​មិន​អាច​រក​កន្លែង​សម្រាក​យប់​បាន​មានតែ​បិទ​ផ្លូវ។ ព្រះអង្គ​បន្ត​ថា អាជ្ញាធរ​ហាម​ក្រុម​ធម្មយាត្រា​សម្រាក​ក្នុង​ទី​រួម​ខេត្ត​កំពង់ឆ្នាំង ហើយ​​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ឲ្យ​ផុត​ទី​រួម​ខេត្ត​ទាំង​យប់​ដោយ​មិន​មាន​ មូលហេតុ តែ​ក្រុម​ធម្មយាត្រា​មិន​ព្រម។
ក្បួន​ធម្មយាត្រា​នេះ​បាន​ចេញ​ដំណើរ​ពី​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​១ ធ្នូ ក្នុង​ដំណើរ​ឆ្ពោះ​​ទៅ​កាន់​រាជធានី​ភ្នំពេញ ហើយ​បាន​មក​ដល់​ទី​រួម​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៥ ធ្នូ។ តែ​ពេល​មក​ដល់​ខេត្ត​កំពង់ឆ្នាំង អាជ្ញាធរ​ខេត្ត​បាន​ព្យាយាម​បិទ​ទ្វារ​វត្ត​​នៅ​តាម​ផ្លូវ​ មិន​ឲ្យ​ក្រុម​ធម្មយាត្រា​ចូល​សម្រាក។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​បន្ថែម​ដោយ លោក ជិន ជេដ្ឋា៖


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

No comments: