A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 6 December 2013

​Peace marchers closed Highway 4 because of Kampong Speu provincial head monk ordered an abbot not to allow peace marchers to rest and sleep in his pagoda ពលរដ្ឋ​នាំគ្នា​បិទកំណាត់​ផ្លូវជាតិ​លេខ​៤ ដោយសារ​អាជ្ញាធរ​មិន​ឲ្យ​ក្រុម​មិត្ត​១០​ធ្នូ​ស្នាក់នៅ​ក្នុង​វត្ត​​

ដោយ៖​ អ៊ឹង ប៊ុនថន​​ | ថ្ងៃសុក្រ ទី6 ខែធ្នូ ឆ្នាំ2013 | 18 នាទី មុន

​ប្រជាពលរដ្ឋ​នាំគ្នា​បិទ កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ដោយសារ​ខឹងសម្បារ​នឹង​អាជ្ញាធរ រារាំង​ក្បួន​ធម្ម​យាត្រា / សិទ្ធិ​យាត្រា ចូល​ស្នាក់នៅ​ក្នុង​វត្ត​មួយ ក្នុង​ខេត្ត​កំពង់ស្ពឺ​។​
​កញ្ញា សុង ស្រី​លាភ ជា​អ្នកដឹកនាំ​ក្បួន​នេះ បានឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុននេះ​ថា ការបិទផ្លូវ​នេះ នៅត្រង់​ចំណុច​ជិត​វត្ត សា​លូន ពោធិ​វង្ស ក្នុងស្រុកសំរោង​ទង ខេត្ត​កំពង់ស្ពឺ ដោយសារតែមេគ​ន់​ខេត្ត បាន​គំរាម​ព្រះចៅអធិការ​វត្ត សា​លូន ពោធិ​វង្ស  មិន​ឲ្យ​ក្រុម​មិត្ត​១០​ធ្នូ ចូល​សម្រាក​ក្នុង​វត្ត​។​
​ក្រុម​មិត្ត​១០​ធ្នូ បាន​ដើរ​ក្បួន​ចាប់​តាំងពី​ដើម​ខែ​នេះ ដោយ​ចេញដំណើរ​ពី​ខេត្ត​ចំនួន​៥ គឺ​ខេត្ត​កំពង់ស្ពឺ កំពត កំពង់ធំ ស្វាយរៀង ពោធិ៍សាត់ ដើម្បី​មក​ជុំ​គ្នា​ធំ នៅ​រាជធានី​ភ្នំពេញ អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​៦៥៕
សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន​ តាមរយៈ​ chanthorn@vodhotnews.com

No comments: