A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 26 December 2013

Deputy PM Sar Kheng to contact CNRP leaders to restart the negotiation to end political impasse លោក ស ខេង៖ នឹង​ទាក់ទង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ វិល​​ចូល​​តុ​​ចរចា​​​ជាថ្មី

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង
លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង
លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បានឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា លោក នឹង​ទាក់ទង ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ការចរចា​ជាថ្មី នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​រក​ច្រក​ចេញពី​ភាព​តានតឹង​នយោបាយ ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥​។​
លោក​មានប្រសាន៏ថា​ គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​ជំហរ​ស្នើ​ឲ្យមាន​កិច្ចចរចា​រវាង​គណ​បក្សនយោបាយ​ទាំងពីរ ដើម្បី​កុំឲ្យ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឲ្យ​ប្រទេស​កម្ពុជា​ជួប​កលិយុគ​។លោក​បន្តថា ការទាមទារ​បោះឆ្នោត​ឡើងវិញ លុះ​ណា​គណបក្ស​ទាំង​ពីរ​ចរចា​គ្នា​លម្អិត ដើម្បី​សិក្សា​ពី​មូលហេតុ និង​ភាពមិនប្រក្រតី មិន​អាច​ស្តាប់​យោបល់​តែ​ម្ខាង​នោះ​ទេ​។
​លោក ស ខេង ចាត់ទុកថា ការ​រក​ឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​បញ្ហា​ទាំងមូល​នោះ​ទេ ព្រោះ​សង្គម​ស៊ីវិល​មួយចំនួន មិន​មាន​ឯករាជ្យ​ភាពត្រឹមត្រូវ​នោះទេ​។​
លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ  អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ចំពោះ​កិច្ចចរចា​ដែលមាន​ប្រសិទ្ធភាព​ត្រឹមត្រូវ មិន​ដូច​កិច្ច​ចរចា មុនៗ​ទេ​។ លោក​ថា គណបក្ស​លោក​នៅតែ​ទាមទារ​ការ​បោះឆ្នោត​ឡើងវិញ ដើម្បី​បង្ហាញ​ការពិត និង​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​ពល​រដ្ឋ​ខ្មែរ ជាង ៨០% មិន​ពេញចិត្ត​នឹង​លទ្ធផល​បោះឆ្នោត តាម​ការប៉ាន់ស្មាន​របស់​គណបក្ស​នេះ​៕

2 comments:

Anonymous said...

Be Honest to the Chief ! If Mr Sar Kheng
dares to make any decision , Hun Sen will kick him out from CPP . Therefore;
Mr Sar should make himself to be independent mechanism first - A coup d'état to throw Hun Sen from power before a snap election .

Anonymous said...

I don't think that ah Chker Sar Kheng wants to distant himself, or to free himself from ah Kwak. Al ah Sar Hkeng words that he is barking out with his smelly mouth are all laws, which he has known by heart since he was a young Khmer Vietminh in the camp at the Northern part of Vietnam. All laws came out from his stupid mouth, are the laws of the jungle.
He is not better than Hun Sen. Birds with feather, flock together.