A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 25 December 2013

30,000 factory workers protest to demand a minimum monthly wage of $160 កម្មករ​ជិត៣​ម៉ឺន​នាក់ តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ទីលាន​ប្រជាធិបតេយ្យ​​


ដោយ៖​ ញឹម សុខន​ | ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013, VOD


កម្មករជិត៣ម៉ឺននាក់ តវ៉ានៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃពុធនេះ ទាមទារឲ្យដំឡើងប្រាក់ឈ្នួលដល់ទៅ១៦០ដុល្លារ។ ពួកគេព្រមានឲ្យរដ្ឋាភិបាល ចុះចេញពីតំណែង ប្រសិនបើមិនមានសមត្ថភាពក្នុងការដំឡើងប្រាក់ឈ្នួល/រូបភាពដោយ ញឹម សុខន
​កម្មករ​ជិត៣ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ មក​ដល់​ទីលាន​ប្រជាធិបតេយ្យ ដោយ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រហូត​ដល់​ទៅ​១៦០​ដុល្លារ​។​
​ការតវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​នេះ ធ្វើឡើង បន្ទាប់​ពី​ក្រសួង​ការងារ បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​ក្នុង​រយៈ​១​ឆ្នាំៗ ចាប់ពី​១៥​ដុល្លារ ដល់​១៧​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​។ សេចក្ដីសម្រេច​នេះ​បាន​បូក​ជាមួយ​ប្រាក់ខែ​គោល​មាន​ស្រាប់​ចំនួន​៨០​ដុល្លារ នៅ​ឆ្នាំ​២០១៤​​នេះ ដែល​ធ្វើ​ឲ្យ​កម្មក​រអាច​ទទួលបាន​ប្រាក់ខែ​គោល​ចំនួន​៩៥​ដុល្លារ ហើយ​រហូត​ដល់​ឆ្នាំ​២០១៨ ទើប​កម្មករ​ទទួលបាន​ប្រាក់ខែ​គោល​​១៦០​ដុល្លារ​។ ប៉ុន្តែ​សេចក្ដីសម្រេច​នេះ បាន​ធ្វើ​ឲ្យ​មេដឹកនាំ​សហជីព​មួយ​ចំនួន​សម្ដែង​ការខកចិត្ត ហើយ​ព្រមាន​ធ្វើការ​តវ៉ា។​
​កម្មករ ដែល​កំពុង​តវ៉ា​ទាំងនោះ មក​ពី​ជាង​៣០​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា​ខេត្ត​កំពង់ចាម និង​ស្វាយរៀង​ជាដើម​។​កម្មករ​មួយ​ចំនួន​ទៀត កំពុងតែ​ដើរ​ដង្ហែ​សំដៅ​មក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​តវ៉ា​រួមគ្នា​។ កម្មករ​បាន​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ទៅ​១៦០​ដុល្លារ និង​ព្រមាន​ឲ្យថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ចុះចេញ​ពី​តំណែង ប្រសិនបើ​មិន​មាន​សមត្ថភាព​ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​៕
​សរសេរ​មកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: