
កម្មកររោងចក្រ អែស.អិល (SL) ធ្វើកូដកម្មបិទផ្លូវ៣៧១ នៅមុខរោងចក្រ ទាមទារដំណោះស្រាយលក្ខខណ្ឌការងារ នាភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣។
Photo: RFA
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ជាមួយតំណាងរោងចក្រ បានចេញសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៨ វិច្ឆិកា បានជូនដំណឹងដល់សាធារណជន កម្មករ និយោជិត និងនិយោជក អង្គការវិជ្ជាជីវៈ អង្គការជាតិ អន្តរជាតិ ថា កាលពីថ្ងៃទី២៧ វិច្ឆិកា តំណាងរោងចក្រ អែស.អិល លោក វង ហុង មីន (Wong Hong Ming) បានបើកកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការងារ ដើម្បីបញ្ចប់បញ្ហាវិវាទនេះ និងទទួលយកតំណាងកម្មករឲ្យចូលធ្វើការវិញ។
កម្មករ អែស.អិល រាប់ពាន់នាក់ បានធ្វើបាតុកម្មប្រមាណ ៤ខែ ដើម្បីទាមទារលក្ខខណ្ឌការងារ និងសុំឲ្យថៅកែទទួលយកតំណាងកម្មករចំនួន ១៩នាក់នេះ រហូតដល់មានការបាញ់បង្ក្រាបធ្វើឲ្យស្ត្រីម្នាក់ស្លាប់នៅស្ទឹងមានជ័យ កាលពីថ្ងៃទី១២ វិច្ឆិកា៕
No comments:
Post a Comment