A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 25 November 2013

Sam Rainsy told the people to continue to demand the return of a crematorium site at Ktor Pagoda, Prek Leap district, after Eang Kaing demolished the crematorium which caused irate residents to burn its machinery on 23/11/13 មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ជំរុញ​ពលរដ្ឋ​បន្ត​តវ៉ា​យក​ដី​ប៉ាឆា​វត្ត​នៅ​ព្រែកលៀប​មក​វិញ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ប្រកាស​ជំរុញ​ឲ្យ​ពលរដ្ឋ​បន្ត​តវ៉ា​កាន់​តែ​ខ្លាំង​ឡើង ក្នុង​រឿង​អាជ្ញាធរ​លក់​ដី​ប៉ាឆា​វត្ត​ឲ្យ​ក្រុមហ៊ុន​ឯកជន។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ​រស់​នៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ បាន​លើក​គ្នា​ដុត​គ្រឿងចក្រ​ក្រុមហ៊ុន និង​បិទ​ផ្លូវ​ជាតិ​លេខ​៦ ប្រឆាំង​នឹង​ការ​ឈូស​ឆាយ​ដី​ប៉ាឆា​វត្ត ទាំង​កណ្ដាល​យប់​យក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។
ដោយ វណ្ណ វិចារ
2013-11-24
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
សម រង្ស៊ី ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ចុះ​ជួប​ប្រជាពលរដ្ឋ​ដែល​បន្ត​តវ៉ា​រឿង​ដី​ប៉ាឆា​វត្ត ស្ថិត​នៅ​វត្ត​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Vann Vichar
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​ដែល​សង់​រោង​តវ៉ា​នៅ​មុខ​វត្ត​ខ្ទរ ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា។ មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នេះ បាន​ជំរុញ​ឲ្យ​អ្នក​ភូមិ​ក្រោក​ឈរ​ឡើង​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​អយុត្តិធម៌​សង្គម។
លោក សម រង្ស៉ី មាន​ប្រសាសន៍​ថា ការ​ក្រោក​ឡើង​តវ៉ា​របស់​ប្រជាពលរដ្ឋ ជា​ប្រការ​គួរ​ឲ្យ​កោត​សរសើរ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឈរ​គាំទ្រ​សកម្មភាព​នេះ។ លោក​បន្ត​ថា សកម្មភាព​របស់​ក្រុមហ៊ុន អេង កាំង និង​បក្ខពួក ដែល​ចង់​លេប​យក​ដី​ប៉ាឆា​វត្ត​របស់​វត្ត​នោះ ជា​អំពើ​រំលោភ​ច្បាប់ និង​បំពាន​សាសនា ដែល​មិន​អាច​អត់​ឱន​ឲ្យ​ទេ។
ប្រជាពលរដ្ឋ​ភូមិ​ខ្ទរ បាន​ដាក់​វេន​គ្នា​ឈរ​ចាំ​នៅ​មុខ​ប៉ាឆា​វត្ត វត្ត​ខ្ទរ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ចុះ​ខ​សន្យា​ថា បញ្ឈប់​សកម្មភាព​ទន្ទ្រាន​ដី​វត្ត​ដែល​មាន​ទំហំ​ជាង ៣​ហិកតារ យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន។ ក្រុម​អ្នក​ភូមិ​បាន​ទះ​ដៃ​ស្វាគមន៍​មេ​បក្ស​ប្រឆាំង ដែល​ចុះ​ទៅ​ទី​នោះ។ អ្នក​ខ្លះ​រត់​ឱប និង​អ្នក​ខ្លះ​ទៀត​ស្រែក​ហៅ​មេ​បក្ស​ប្រឆាំង​ឲ្យ​ជួយ។
ពលរដ្ឋ​មួយ​ចំនួន​ប្រាប់​ថា ពួក​គាត់​សង្ឃឹម​ថា មេ​បក្ស​ប្រឆាំង​នឹង​អាច​ជួយ​តវ៉ា​យក​ដី​វត្ត​មក​ប្រគល់​ឲ្យ​ពុទ្ធបរិស័ទ​វិញ។ ប៉ុន្តែ ប្រជាពលរដ្ឋ​ទាំង​នោះ​បញ្ជាក់​ថា ពួក​គាត់​មិន​ចង់​ឲ្យ​ក្រុម​មន្ត្រី​លាប​ពណ៌​គាត់​ថា ពួក​គាត់​ធ្វើ​ក្រោក​តវ៉ា​ដើម្បី​ប្រយោជន៍​បក្ស​ប្រឆាំង​ទេ សំខាន់​បំផុត គឺ​ទាមទារ​យក​ដី​វត្ត​មក​វិញ​តែ​ប៉ុណ្ណោះ។ បើ​ក្រឡេក​មើល​ទីតាំង​ប៉ាឆា​វត្ត​វិញ ភ្លើង​នៅ​តែ​បន្ត​ឆេះ​បំពង់​ជ័រ​ធំៗ ដែល​ក្រុមហ៊ុន​រៀប​ចំ​ត្រៀម​បូម​ខ្សាច់​ពន្លិច​ទីតាំង​ប៉ាឆា​វត្ត។
យ៉ាង​ណា​ក៏ដោយ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ក៏​បាន​ចុះ​ទៅ​ទីតាំង​នោះ​ដែរ។ ដោយ​លោក​បញ្ជាក់​ថា អាជ្ញាធរ​រាជធានី​នឹង​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ។

ក្រុម​អ្នក​ភូមិ​បញ្ជាក់​ថា អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ឃ្លាំង ហួត បាន​យក​លិខិត​មួយ​មក​បង្ហាញ​ពលរដ្ឋ​ថា ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​សម្រេច​ប្រគល់​ដី​ប៉ាឆា​វត្ត​នេះ ឲ្យ​អ្នក​ភូមិ​វិញ និង​ប្រកាស​លុប​ចោល​សេចក្តី​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ធ្លាប់​បាន​សម្រេច​រុះរើ​ប៉ាឆា​វត្ត​ដុត​ខ្មោច យក​ដី​លក់​ឲ្យ​ក្រុមហ៊ុន អេង កាំង ឌីវើលុបមែន (Eng Kang Development)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: