A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 November 2013

Hun Sen’s Sister Linked to Private Security Firm at SL Factory ប្អូន​ស្រី​របស់​លោក​ ហ៊ុន សែ​ន​ ​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហ៊ុន​សន្តិសុខ​​នៅ​រោង​ចក្រ​ អេស​អិល​

​បុគ្គ​លិក​រោង​ចក្រ​ អេសអិល​ (SL Fa​c​tory) ​​បាន​ឲ្យដឹង​កាលពីម្សិល​មិញថា ​ប្អូន​ស្រី​របស់​លោក​នា​យករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គឺជា​ម្ចាស់​ក្រុម​ហ៊ុន សន្តិសុខ​ឯក​ជន​មួយ ដែល​ត្រូវ​បាន ជួល​ឲ្យ​ការពារ​រោង​ចក្រ អេ​ស​អិល​ ពីការ​វាយលុក​របស់​កម្មករ​របស់ខ្លួ​ន​ ដែល​បាន​ធ្វើ​កូដ​កម្ម​អស់រយៈ​ពេល​ជាង​បី​ខែ​កន្លង​មក​នេះ​។
​យោង​តាម​លោក ​សារ៉េត​ ថុល ​ជំនួយ​ការ​​របស់​លោក​ស្រី​ ហ៊ុន សេង​នី ​ប្អូន​ស្រី​របស់​ លោ​កនាយ​ក​​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន​ ​​បា​ន​ឲ្យដឹង​ថា ​លោកស្រី សេង​នី គឺជា​ម្ចាស់​ក្រុ​មហ៊ុន​ សន្តិ​​សុខ ហ្គារូដា ​(Garuda Sec​urity)​​ ហើយ​លោក​គឺជា​ជំនួយការរប​ស់​​លោកស្រី សេងនី ​ក្នុង​ក្រុម​ហ៊ុន​នេះ​។ ​លោក​បាន​ឲ្យដឹង​បន្ថែម ​ទៀត​ថា ​ចំនួន​បុ​គ្គ​លិក​សន្តិសុខ​ដែល​ត្រូវ​បាន​ជួល​ ឲ្យ​យាម​ការពាររោង​ចក្រ​ អេសអិល​ ​បាន​​កើន​ឡើ​ង​យ៉ាងច្រើន ​ក្នុងរយៈ​ពេល​ប៉ុន្មាន ​ខែ​កន្លង​មក​នេះ តាំងពី​កូដកម្ម​បាន​ចាប់​ផ្តើម​ កាល​ពីខែ​កញ្ញា​។
​លោក ថុល ​បាន​មានប្រសាសន៍​​កាល​ពី​ម្សិល​មិញ​ថា “ យើង​គ្រាន់​តែ​ដាក់​កម្លាំង​យាម​​ការពារតិច​តួច​ [នៅ​រោង​ចក្រ​អេស​អិល​]​​ ប៉ុណ្ណោះ​ នៅ​ពេល​​កូដកម្ម​ចាប់​ផ្តើម​ ក៏ប៉ុន្តែ ​យើង​​បា​ន​បង្កើន​​កម្លាំង​របស់​យើង​ ពីព្រោះ​កម្មករ​បាន​និងកំពុងតវ៉ា​ អ​ស់​រ​យៈ​ពេល​​ប៉ុ​ន្មាន​​​ខែ​កន្លង​មក​នេះ”។​ ​លោក ​ថុល ​បាន​ឲ្យដឹង​បន្តទៀត​ថា​​ឥឡូវ​នេះ ​មាន​បុគ្គ​លិក​សន្តិសុខ​៧៥នាក់​ឈ​រ​ជើង​នៅ​រោង​ចក្រ​នេះជារៀង​រាល់​ថ្ងៃ​ ពោល​គឺ​បានកើន​ឡើង​ពី​១០​នាក់​ នៅ​ពេ​ល​ក្រុម​ហ៊ុន​សន្តិសុខ​នេះ​ ត្រូវបានរោង​ចក្រនេះ​ជួល​លើក​ដំបូង​ កាលពីខែ​ធ្នូ ​ឆ្នាំ​២​០១២​។ ​លោក​បាន​បន្តថា ​លោក​មិន​បា​ន​ដឹង​ថា តើ​លោកស្រី ​សេងនី ក៏ជា​សមា​ជិ​កភាគ​ហ៊ុន​មួយ​រូប​ ​នៅ​ក្នុងរោង​ចក្រ​ អេ​​ស​អិល​ ដែល​កំពុងតែ​​ត្រៀម​ការពារ​ខ្លួន​​ពី​កម្លាំង​កម្មករ​នេះទេ​​។ ​លោកស្រី សេង​នី ​មិន​អាច​ទំ​នាក់​ទំនង​ធ្វើ​សេចក្តី​អត្ថា​ធិប្បាយ​បាន​ឡើយ​។​
​កម្មករ​នៅ​រោង​ចក្រ​នេះ​ បាន​អះអាង​កាល​ពី​ម្សិ​លមិញថា ​ម្នាក់​ក្នុងចំណោម​កូន​ប្រុស​របស់​លោក​ ហ៊ុន សែន​ ​បាន​អះអាង​ចំពោះ​ពួក​គេ តាមរយៈ​សុន្ទរកថា​ជាសា​ធា​រ​ណៈ​មួយ ​នៅមុន​ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំ​ង​តំណាង​រាស្ត្រ​កាលពី​ខែ​កក្កដាថា ​ម្តាយ​មី​ង​របស់​លោក ​គឺ​លោកស្រី សេងនី ​នឹង​ប្រើ​តំណែង​ជាន់ខ្ពស់​របស់​លោក​ស្រី​​ ​នៅ​រោង​ចក្រ​ អេស​អិល ​សម្រាប់​យកចិត្ត​ទុក​ដាក់​កម្មករ​របស់​រោង​ចក្រ​នេះ​។
​លោក ធួង​ ​សាវ៉ន ​កម្មករ​នៅរោង​ច​ក្រ​ អេស​អិល ​បាន​ឲ្យដឹងថា ​លោក ហ៊ុន ​ម៉ា​និត​ កូន​ប្រុស​កណ្តាល​របស់​លោក​ ហ៊ុន​​ សែន​ ​បាន​អះអាង​អំឡុង​ពេលកំពុង​បំពេ​ញ​ទស្សន​កិច្ច​មួយ​ទៅកាន់​រោង​ចក្រ​ អេស​អិល​ ក្នុង​នាម ​គណបក្ស​ប្រជាជន​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​។​

​លោក ធួង សាវ៉ន បាន​មានប្រសាសន៍​ថា “លោក ហ៊ុន ​ម៉ានិត ​បានប្រាប់​ពួក​យើងថា ​​កុំ​ឲ្យ​បារម្ភ​ ចាប់​ពីពេល​នេះ​​តទៅ ​ពីព្រោះ​ លោ​ក​ជំទាវ​ ហ៊ុន​ សេងនី ​គឺជា​អគ្គនាយក​ក្រុម​ហ៊ុន​ អេស​អិល​នេះ។​ ដូច្នេះ​ លោក​ជំទាវ​អាច​ជួយ​តំឡើង​ប្រាក់ខែ​របស់​ពួក​យើង​បាន​”​។​
​លោក ​មាស សុថា ​សមាជិក​ភាគ​ហ៊ុន​ នៅ​រោង​ចក្រ​ អេសអិល បាន​បញ្ជាក់ថា​ រោង​ចក្រ​ នេះ​បានជួល​បុគ្គលិក​សន្តិសុខ​ ពី​ក្រុម​ហ៊ុន ហ្គា​រូដា ក៏ប៉ុន្តែ ​លោក​បានបដិ​សេ​ធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ អំពី​ការ​ជាប់ពាក់​ព័ន្ធ​របស់​លោកស្រី សេងនី​ ​ជាមួយ​រោង​ច​ក្រ​នេះ​។​ ​លោក​ សុថា ​បានមានប្រសា​ស​ន៍​ថា “ខ្ញុំ​មិន​និយាយ​អំពី​រឿង​របស់​គាត់ទេ​ ពី​ព្រោះ​នេះគឺជាបញ្ហា​ផ្ទាល់ខ្លួន​របស់​គាត់​ …​។ ខ្ញុំ​ទទួលស្គាល់​ថា ​ក្រុម​ហ៊ុន អេសអិល​ បា​ន​ជួល​បុគ្គលិក​សន្តិសុខ​ ពីក្រុម​ហ៊ុន​របស់​គាត់​”។ លោក សុថា បាន​ទទួល​សំឡេង​​រិ​ះ​គន់​យ៉ាងច្រើន​ក្នុង​ចំណោម​កម្មករ​ ដែល​បា​ន​និយាយថា ​វត្ត​មានរបស់​កម្លាំងសន្តិសុខ​នៅ​ក្នុងរោងចក្រ​ និង​ការ​គំរាម​​ដែលមេដឹកនាំ​សហជីព​បាន​បង្កើន​ តាំង​ពី​ពេ​ល​លោក​បាន​ចូលរួម ក្នុង​ការងារ​គ្រប់​គ្រង​នៅ​ក្នុងរោងចក្រ​​អេស​អិល​ កាលពី​ពាក់​កណ្តា​ល​ឆ្នាំ​នេះ​។
​លោក ថុល ​ជំនួយការលោក​ស្រី​ សេងនី ​បាន​ឲ្យដឹង​បន្ថែម​ទៀត​ថា ​បុគ្គ​លិក​សន្តិសុខ​ក្រុម​ហ៊ុន ហ្គារូដា ​គ្រាន់​តែ​ច​ង់​រក្សា​ស្ថានភាព​កុំ​ឲ្យ​មាន​រឿង​នៅ​ក្នុង​រោ​ងចក្រ​នេះ​​ប៉ុណ្ណោះ​ ហើយ​ “ មិន​ត្រូវ​បាន​អ​នុញ្ញាត​…​ឲ្យ​ប្រើ​ប្រាស់​​​អាវុធ​ ដើម្បី​ប្រឈ​ម​មុខ​ជា​មួយ​ក្រុម​អ្នកតវ៉ា​ទេ សូម្បីតែ​ដំបង​វែង​ ​ក៏​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យប្រើដែរ​”។​
​ទោះ​បីជាយ៉ាងណា​ក៏ដោយ តំណា​ង​ស​ហ​ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​ កម្មករ​កា​ត់​ដេរ​កម្ពុជា​ ​បាន​អះអាងថា ​បុគ្គ​លិកស​ន្តិ​សុខ​នៅ​រោង​ចក្រ​ អេស​អិល ​បានគំរាម​កំហែង​កម្មករ​ដែល​ធ្វើកូដកម្ម ហើយ​ពេ​ល​ខ្លះ​បណ្តាល​ឲ្យ​មាន​អំពើហិង្សា​ទៀត​ផង​។​ ​លោក មាស​ វណ្ណី ​មន្ត្រី​ផ្នែកច្បាប់​ នៅ​សហ​​ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ ​កម្មករ​កា​ត់​ដេរ​កម្ពុជា​  ​មានប្រសាសន៍ថា “បុ​គ្គលិក​សន្តិសុខ​ក្រុម​ហ៊ុន ហ្គារូដា មិន​បាន​ប្រើ​អាវុធ​ទេ​ ក៏ប៉ុន្តែ  ​ពួកគេ​បានប្រើ​ចំពាម​បាញ់​កម្មករ​នៅពេល​ពួក​​គេ​តវ៉ា​ប្រឆាំង​ម្ចា​ស់​រោងចក្រ​អេសអិល​”។
​លោក ​សៀង យ៉ូត ​មន្ត្រីផ្នែកច្បាប់​មួ​យ​រូបផ្សេង​ទៀត ​នៅ​សហព័ន្ធ​សហជីព​ប្រ​ជា​ធិ​ប​​តេយ្យ​កម្មករកាត់ដេរ​កម្ពុជា ​ក៏​បាន​ឲ្យ​ដឹង​ផងដែរ​ថា ​បុគ្គ​លិក​សន្តិសុខ​បាន​គប់​របស់របរ​ផ្សេង​ ៗ​ ដូចជា ​ដុំថ្ម ​និង​ដប​ជាដើម​ ទៅ​លើ​កម្មករ​​​​ដែលធ្វើ​កូដកម្ម​ អំឡុង​ការ​ត​វ៉ា​ កាលពីថ្ងៃ​ទី ៣០​ ទី​៣១​ ខែ​តុលា ​និង​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​។​ ​អំពីហិង្សា​បាន​ក្លាយ​ជា​រឿង​ធម្មតា​ អំ​ឡុង​ពេល​មានការតវ៉ា​នៅរោងចក្រ​ អេស​អិល ​ដែលមាន​កម្មករ​ធ្វើកូដកម្ម​។ ​
ក្នុង​ចំ​ណោម​កម្មករ​ទាំង​នោះ​ ភាគច្រើន​ជា​បុរ​ស​ ដែល​គប់​ដុំថ្ម​​ ដូង ​ឬក៏​របស់​ផ្សេង​ៗ​ទៀត​ទៅ​លើ​នគរ​បាល​ ឬក៏​បុគ្គ​លិក​សន្តិសុខ​ ដែល​បាន​វាយ​បក​វិញ​ដោយ​ប្រើ​ដំបូង​ ឧស្ម័ន​បង្ហូ​រ​ទឹកភ្នែក​ ​និង​កាណុង​​បាញ់​ទឹក​ ​ហើយ​អំ​ឡុង​ពេល​មាន​សកម្ម​​ភាព​តវ៉ា​មួយ​ កាលពី​ថ្ងៃ​អង្គារ​ ក្នុងខណ្ឌ​មាន​ជ័យ​ កម្លាំង​ទាំង​នោះ​បាន​ធ្វើ​ឲ្យផ្ទុះអាវុធ​ ជា​ហេតុ​បណ្តាល​ឲ្យ​ប្រ​ជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ម្នាក់​ បាត់​បង់​ជី​វិ​ត ​និង​ជាច្រើននាក់​ផ្សេង​ទៀ​តរង​របួស​ត្រូវ​ព្យាបាល​៕សុធា

2 comments:

Anonymous said...

អញ្ចឹងតើបានជាខ្លាំងសម្បើមណាស់! ឱពួកអាគ្រួសារនិយម ពួកអាបំផ្លាញជាតិខ្មែរអើយ តើដល់ពេលណាទើបពួកអាអស់ឯងឆ្អែតឆ្អន់ ស្កប់ស្កល់
ឬក៏ប្រឹងត្របាក់ទាល់តែប្រេះពោះ ល្មមហើយលោកអើយ ល្មមចេះមានទឹកចិត្តអាណិតជាតិ
ខ្មែរតែមួយដូវគ្នាផង សូមអង្វរចុះ។ ឈប់បំផ្លាញខ្មែរទៀតទៅ!!!!!

Anonymous said...

I don't believe it, faked news