A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 1 November 2013

CPP and CNRP Technical Task Force to meet on Tuesday 5th November before a summit begins, CPP និង CNRP ឲ្យ​ក្រុម​ការងារ​​បច្ចេកទេ​ស​ជួបគ្នា​នៅ​ថ្ងៃទី៥ ខែវិច្ឆិកា មុន​នឹង​ជំនួប​កំពូល​​

ដោយ៖​ តាំង វីដា និង អ៊ឹង ប៊ុន​ថន​ | ថ្ងៃសុក្រ ទី1 ខែវិច្ឆិកា ឆ្នាំ2013 | 2 ម៉ោង មុន

ស្តាប់សំឡេង៖​

ចម្លងទុក
គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​តាំង​ឲ្យ​ក្រុម​ការងារ​បច្ចេកទេ​ស​របស់​ពួកគេ ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃទី ៥ ខែវិច្ឆិកា សប្តាហ៍​ក្រោយ​នេះ នៅ​វិមាន​រដ្ឋ​សភា ដើម្បី​សម្រេច​លើរ​បៀ​វា​រៈ ចំនួន​៣ មុន​ពេល​មេដឹកនាំ​កំពូល​បើក​កិច្ចចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ​។​
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​​កម្ពុជា លោក ស ខេង ប្រាប់​VOD​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ក្រោយពី​ជំនួប​តាម​​ទូរស័ព្ទ​រវាង​លោក និង​លោក សម រង្ស៊ី នៅ​ព្រឹក​នេះ ភាគី​ទាំង​ពីរ បាន​សម្រេច​មាន​ក្រុម​ការងារ​បច្ចេកទេស ជួប​គ្នា​នៅ​ថ្ងៃ​អង្គារ៍ ទី​​៥ ខែវិច្ឆិកា សប្តាហ៍​ក្រោយនេះ ។ ជំនួប​នោះ នឹង​ផ្តោត​លើ​ក​ការ​ទាម​ទារ​​៣​ចំណុច​​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ភាគី​នី​មួយៗ នឹង​មាន​គណៈប្រតិភូ​ចំនួន ៥​រូប​។
លោក ស ខេង ឲ្យដឹង​ដែរថា ជំនួប​នេះ នឹង​ធ្វើឡើង​នៅ​មន្ទីរ​​រដ្ឋសភា ដោយ​បិទទ្វារ មុន​ពេល​មេដឹកនាំ កំពូល​បើក​ការចរចា​ ​៖ "ធម្មតានេះជាការទុកចិត្ដគ្នាទេ រឿងទុកចិត្ដគ្នាទេ យើងចូលព្រោះការជជែកធម្មតាទេ វាមិនចាំបាច់មាន ច្បាប់ឫមួយក៏គោលការណា ត្រូវតែមានសារព័ត៌មានចូលស្ដាប់ ចូលធ្វើសាក្សីនោះទេ អាហ្នឹងគឺ​ យើងបាន​ឯកភាពថា ដូចជាមិនបាច់ទេ"។
​ក្រុម​ការងារ​បច្ចេកទេស​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ព្រុំ សុខា អម​នឹង​មន្ត្រីជាន់ខ្ពស់​បក្ស ៤​រូប​ទៀត​។​
​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៣១ ខែតុលា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លក្ខខណ្ឌ​៣​​ចំណុច គឺ​ទី​១ ទាមទារ​ឲ្យ​ស៊ើបអង្កេត ដោយ​តម្លាភាព ចំពោះ​ភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត ទី​២ ទាមទារ​ឲ្យ​អ្នកដឹកនាំ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត លាលែង​ពី​តំណែង និង​ទី​៣ ទទួលយក​អនុ​សាសន៍​​​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ អង្គការ​NDI និង​អង្គការ​ខុមហ្វ្រែល ក្នុង​ការកែទម្រង់ការ​បោះឆ្នោត​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា របៀបវារៈ​នៃ​កិច្ចប្រជុំ រួម​នឹង​ការចាត់តាំង​ក្រុម​បច្ចេកទេស​របស់​គណ​បក្ស​នេះ គឺ​មិន​ទាន់​បាន​រៀបចំ​នៅ​​ឡើយ​។ លោក​បន្តថា គណបក្ស​នេះ នៅតែ​មាន​ឆន្ទៈ​ចង់ឲ្យ​មាន​ភាគី​ទី​៣ ដូច​ជា​អ្នកសារព័ត៌មាន ឬ​សង្គម​ស៊ីវ​វិល ចូលរួម​ក្នុង​កិច្ចចរចា​នេះ​ ​៖ "ចំពោះគណបក្សសង្គ្រោះជាតិ បាន​បញ្ជាក់​ម្ដងហើយ​ម្ដងទៀត​ថា អត់មានចង់បិទបាំងអ្វីទេ តែបើភាគីគណបក្សដទៃទៀតចង់ធ្វើដោយមិន​សម្ងាត់​អី​ សូម​សួរទៅ​គាត់ផង​ទៅ​ សូម​ឲ្យ​គាត់​ធ្វើ​Comment ផងទៅ​ទាក់ទងរឿងហ្នឹងបាទ ធម្មតាដើម្បីឲ្យកម្លាំងការងារហ្នឹងចេញទៅ​យើងទៅ​មួយដំណាក់កាលសិនទៅ ប៉ុន្ដែគ្រាន់តែបញ្ជាក់ថា គោលជំហររបស់គណបក្សសង្គ្រោះជាតិ​ គឺធ្វើអ្វីឲ្យមានជាសាធារណៈ អ្នក​ដែល​មិនធ្វើអ្វីជាសាធារណៈ នោះជាអ្វី សូម​សួរគាត់ទៅគាត់នឹងឆ្លើយហើយ​​​​"។
អ្នកវិភាគ​នយោបាយ លោក បណ្ឌិត សុខ ទូច យល់ថា បើ​មិន​អនុញ្ញាត​​ឲ្យមាន​ភាគី​ទី​៣​ឬ​អាជ្ញាកណ្តាល​ចូលរួម​ទេ នោះ​កិច្ចចរចា​នៅតែ​មិន​ចុះសម្រុង​គ្នា ឬ​មិន​មាន​លទ្ធផល​ឡើយ​។ លោក គិតថា ការទាមទារ​ឲ្យ​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត អាច​ជា​ចំណុច​ជាប់គាំង​មួយ​ក្នុង​កិច្ចចរចា​នេះ​ ​៖ "ងាយស្រួលនឹងបំផ្លែង ឫបំភ្លៃ ឫបំប៉ោង ទៅលើគ្នា​ទៅវិញ​ទៅមក នៅពេលដែលអ្នកនយោបាយ​មិនត្រូវគ្នា តែបើ​ត្រូវគ្នា​ គេ​បង្ហាញ​ថា ស្នេហាជាតិ​ទាំង​ពីរនាក់អីចឹងទៅ ពីរចំណុច​ហ្នឹង​ គឺវា​ទៅហើយ​ ពីព្រោះ​វាសុទ្ធតែជា​ការចង់​បានរបស់​អ្នកទាំងពីរ តែអ្វីដែល​ពិបាក​គឺ​ការស្វែង​រក​សុក្រិតភាព​ពេល​បោះឆ្នោត​ហ្នឹង ឲ្យទៅ​បើក​ហិបឆ្នោត​វិញ គឺថា​អាហ្នឹង​គឺ​ជាការលំបាក​"។

កាល​ពី​ម្សិលមិញ​នេះ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យមាន​អ្នកសារព័ត៌មា​ន និង​ភាគី​អាជ្ញាកណ្តាល​ចូលរួម ក្នុង​កិច្ចចរចា​របស់​គណបក្ស​ទាំង​ពីរ​នៅ​ថ្ងៃ​ខាង​មុខ ក្នុង​គោលបំណង​កុំ​ឲ្យ​គណបក្ស​ទាំង​ពីរ បកស្រាយ​ខុសគ្នា​ពីអ្វី​ដែល​បាន​ព្រមព្រៀង​នាំឲ្យ​ការផ្សាយ​ព័ត៌មាន​ខុស ពី​គំនិត​ដើម​របស់​ភាគី ដើម្បី​ឲ្យ​លទ្ធផល​នៃ​ការចរចា​អាច​ទទួលបាន​ផ្លែផ្កា និង​មាន​សង្ឃឹម​ច្រើន​។ ប៉ុន្តែ​លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា គណបក្ស​នេះ​មិន​គាំទ្រ​ឲ្យមាន​ភាគី​ទី​៣​ចូលរួម​ឡើយ​៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

2 comments:

Anonymous said...

កុកកុំភ្លេចជង់

អន្ទាក់ឬជង់ ច្រហមាត់ធ្លុង ប្រុងតែនឹងវាត់
កុកឃ្លានភ្លេចគិត ចូលជិតជង់ព័ទ្ធ គេចាប់កុកញាត់
កបត់ចូលទ្រុង ។

Anonymous said...

Chumnuorp bet tvear roveang kanakpak del tveur oy puok kanakpak cpp kroy mork ke noeung niyay bampley roeung pit psay tamka phout kohak robos ke pipruos puok akrack phot lek knong luork keu sote puok beysach kroup sthaban taingos.