A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 7 November 2013

CNRP spokesman: The meeting between the CNRP and the CPP will not take place this weekend អ្នកនាំពាក្យ​CNRP ៖ កិច្ចពិភាក្សា​ជា​ថ្មី​រវាង​CNRP និង​CPP មិន​ធ្វើ​នៅ​ចុង​សប្តាហ៍​នេះ​ទេ​​

ដោយ៖​ តាំង វី​ដា​​ | ថ្ងៃព្រហស្បតិ៍ ទី7 ខែវិច្ឆិកា ឆ្នាំ2013 | 2 ម៉ោង មុន

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) លោក​យឹម សុវណ្ណ ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) នៅមិន​ទាន់​កំណត់​ថ្ងៃ​ប្រជុំ​ចរចា​ជាថ្មីទៀត​នៅ​ទ្បើយ​​ទេ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​។​
​កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​ទាំង​ពីរ បាន​ជួបប្រជុំ​អស់​រយៈពេល​ជាង​៣​ម៉ោង  ប៉ុន្តែ​មិន​មាន​ការប្រកាស​លទ្ធផល​ជា​ផ្លូវការ ដោយ​រង់ចាំ​រាយការណ៍ ជូន​ថ្នាក់ដឹកនាំ​រៀងៗ​ខ្លួន មុននឹង​ប្រកាស​ជា​សាធារណៈ​។ ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​ទាំង​ពីរ បានប្រកាស​ព្រម​ព្រៀង​គ្នា​​ថា នឹង​​ជួប​​គ្នា​​ម្តង​ទៀត នៅ​ចុង​សប្តាហ៍​នេះ​។​​
លោក យឹម សុវណ្ណ បញ្ជាក់ថា ការ​មិន​ទាន់​កំណត់​ថ្ងៃ​ជួបប្រជុំ​ជា​ថ្មី​នេះ ពី​ព្រោះ​គណបក្ស​ទាំងពីរ ខ្វែងគំនិត​គ្នា​នៅឡើយ ដោយសារ​តែ​គណបក្ស​ប្រជាជន​​កម្ពុជា មិន​បាន​ពិចារណា​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​ការទាមទារ​ឲ្យ​ស៊ើបអង្កេត ដោយ​តម្លាភាព ចំពោះ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​ លាលែង​ពីតំណែង​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​០៥​ខែវិច្ឆិកា បាន​លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​ទាមទារ​យុត្តិធម៌ លើ​ការបោះឆ្នោត ហើយ​ការស្រាវជ្រាវរ​ការពិត​លើ​ការបោះឆ្នោត ជា​ករណី​ចាំបាច់​មួយ ដែល​គណបក្ស​ប្រជាជន​កម្ពុជា គួរតែ​ទទួល​ស្គាល់ មុន​នឹង​មាន​កិច្ចព្រមព្រៀង​ជា​ដំណោះស្រាយ​នយោបាយ​ណាមួយ ដែល​អាច​ចេញ​ជា​រូបរាង​បាន​។​
​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច យល់ថា កិច្ចពិភាក្សា​ក្រុម​ការងារ​បច្ចេកទេសរ​វាង​គណបក្សនយោបាយ​ទាំងពីរ ទទួលលទ្ធផល លុះ​ណា​តែ​​ថ្នាក់​ដឹកនាំ​​កំពូល​​គណបក្ស​​ទាំង​​ពីរ បាន​​ព្រម​ព្រៀង​​គ្នា​​លើ​ការទាមទារ​​ពិត​ប្រាកដ ជាក់លាក់​ជាមុនសិន​៕
សូមសរសេរមកកាន់លោក តាំង វីដា​ តាមរយៈ vida@vodhotnews.com

No comments: