A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 29 November 2013

CNRP plans to spend a huge amount of money to gather the people and to organise mass protests, CNRP​គ្រោង​ចំណាយ​ទឹកប្រាក់​ជាច្រើន ដើម្បី​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ និង​រៀបចំ​មហា​បាតុកម្ម​​

ដោយ៖​ កែវ រតនៈ​ | ថ្ងៃសុក្រ ទី29 ខែវិច្ឆិកា ឆ្នាំ2013 | VOD

​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) នៅ​ថ្ងៃ​សុក​នេះ ឲ្យដឹងថា ខ្លួន​គ្រោង​ចំណាយ​ទឹកប្រាក់​យ៉ាងច្រើន ដើម្បី​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ និង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម នៅ​ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ ចាប់ពី​ខែក្រោយនេះ​។​
​សេចក្តីអំពាវនាវ​របស់​គណបក្ស ចុះ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឲ្យដឹងថា គណបក្ស​នឹង​រៀបចំ​ការប្រមូល ផ្តុំ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដើម្បី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​។ ក្រៅពីនេះ គណបក្ស​នឹង​រៀបចំ​ការជួបជុំ​ប្រជាពលរដ្ឋ​រៀងរាល់​ថ្ងៃអាទិត្យ ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ទៅ ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត ចំពោះ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា​។​
​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង និង​ក្រៅប្រទេស ចូលរួម​ផ្តល់ជា​ថវិកា ឬ​សម្ភារ ទៅតាម​សមានចិត្ត ដើម្បីឲ្យ​ការប្រមូលផ្តុំ​មហាជន និង​ការរៀបចំ​មហា​បាតុកម្ម ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​។​
​អគ្គនាយក​ហិរញ្ញវត្ថុ​គណបក្ស​សង្គ្រោះ​ជាតិ លោក គី វណ្ណដា​រ៉ា ប្រាប់​VOD​ថា គណបក្ស​នេះ​បាន​ចំណាយ ថវិកា​អស់​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​មហា​បាតុកម្ម​លើក​ទី​២ និង​ទី​៣ កាលពី​ខែ​តុលា​។ លោក​ថា ថវិកា​ទាំងនោះ​បាន​មក​ពី​ការឧបត្ថម្ភ​របស់​សប្បុ​រស​ជន​ក្នុងស្រុក និង​ក្រៅ​ស្រុក និង​វិភាគទាន​របស់​គណបក្ស​៕
សូមសរសេរមកកាន់លោក ​កែវ រតនៈ​ តាមរយៈ ratanah@vodhotnews.com

No comments: