A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 19 November 2013

Chairman of the French parliamentary committee on finance asks the French government to pay more attention the election irregularities in Cambodia គណៈកម្មការហិរញ្ញវត្ថុព្រឹទ្ធសភាប្រទេសបារាំងស្នើរដ្ឋាភិបាលខ្លួនចាប់អារម្មណ៍ពីភាពមិនប្រក្រតីនៃការបោះឆ្នោតនៅកម្ពុជា​

 
ប្រធាន​គណៈកម្មការ​​ហិរញ្ញវត្ថុ​​ព្រឹទ្ធ​សភា​​ប្រទេស​​បារាំង លោក ហ្វី​លីព ម៉ា​រី​នី (រូបថត daoonline.info)
ដោយ៖​ ដួង សុខា​ | ថ្ងៃអង្គារ៍ ទី19 ខែវិច្ឆិកា ឆ្នាំ2013 | 2 ម៉ោង មុន​ VOD
​ប្រធាន​គណៈកម្មការ​​ហិរញ្ញវត្ថុ​​ព្រឹទ្ធ ​សភា​​ប្រទេស​​បារាំង លោក ហ្វី​លីព ម៉ា​រី​នី (Philippe Marini) ស្នើ​ឲ្យ​​រដ្ឋាភិបាល​ខ្លួន​ចាប់​អារម្មណ៍​​ចំពោះ​ភាព​មិន​ប្រក្រតី​​​នៃ​​​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្ត្រ នីតិ​កាល​​ទី​៥ កាល​ពី​​ថ្ងៃ​ទី​​២៨ ខែ​​កក្កដា ឆ្នាំ​​២០១៣ នៅ​​​កម្ពុជា ដែល​​បាន​​តវ៉ា​​ដោយ​​គណបក្ស​​ប្រឆាំង [​គណបក្ស​​សង្គ្រោះ​​ជាតិ​]​។​
​ក្នុង​​សំណួរ​​ចុះ​​ថ្ងៃ​​ទី​​៧ ខែ​​វិច្ឆិកា​​នេះ របស់​លោក ហ្វី​លីព ម៉ា​រី​នី ផ្ញើ​​ជូន​​រដ្ឋមន្ត្រី​​ការ​បរទេស​​បារាំង ឲ្យដឹង​ថា គណបក្ស​​ប្រឆាំង​​នៅ​​កម្ពុ​ជា​ទទូច​​ឲ្យ​មាន​ការ​បង្កើត​​គណៈ​កម្ម​កា​រ ​​ឯករាជ្យ​​មួយ​​ស៊ើប​អង្កេត​​ពី​​ភាព​មិន​ប្រក្រតី​​នៃ​​ការ​បោះ​ឆ្នោត​។ លោក​​បន្តថា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ពហុបក្ស នៅ​កម្ពុជា ប្រទេស​បារាំង​គួរតែ​បង្ហាញ​ពី​កង្វល់​របស់​ខ្លួន ដោយ​បង្កក​ជំនួយ​អភិវឌ្ឍន៍​ប្រទេស​ទាំងអស់ ឬ​មួយ​ផ្នែក​របស់​ខ្លួន​ចំពោះ​ប្រទេស​កម្ពុជា ដូចជា​តាម​​រយៈ​​គម្រោង​ដែល​ផ្តល់​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​(AFD) ជាដើម​។​

​រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​បារាំង​មិន​ទាន់​ឆ្លើយតប​នឹង​ការ​លើកទ្បើង​របស់​លោក ហ្វី​លីព ម៉ា​រី​នី នៅ​ទ្បើយ​ទេ​។​

​ កាលពី​ថ្ងៃ​​ទី​២៤ ខែ​តុលា ឆ្នាំ​​២០១៣ ប្រធាន និង​​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា ដឹកនាំ​​ពលរដ្ឋ​ជា​បាតុករ​ដង្ហែ​​ក្បួន​​មក​ដាក់​ញត្តិ​នៅ​ស្ថានទូត​បារាំង​​ប្រចាំ​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​ប្រទេស​បារាំង​ដែល​ជា​សហប្រធាន​សន្និសីទ​នៃ​កិច្ចព្រមព្រៀង ​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ជួយ​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​មេដឹកនាំ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន គោរព​ឲ្យបាន​ពេញលេញ​នូវ​​​កិច្ច​ព្រម​ព្រៀង​​នេះ​។​

​ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​គ្រោង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៤ ចំ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​​អន្តរជាតិ ១០ធ្នូ ខាងមុខនេះ ដើម្បី​បន្ត​រក​យុត្តិធម៌​ជូន​​ម្ចាស់ឆ្នោត​។​

​ ទោះយ៉ាងណា គណបក្ស​ប្រជាជន​កម្ពុជា​របស់​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ​ជាច្រើនលើក​ការទាមទារ​សើរើ​លទ្ធផល​បោះឆ្នោត​។ គណបក្ស​កាន់អំណាច បកស្រាយ​ថា ការ​ទទូច​ឲ្យ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ហួសពេល និង​ហួស​ក្រប​ខណ្ឌ​ច្បាប់ ដោយសារ​
​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ដោះស្រាយ​ជា​​ស្ថាពរ​រួច​​ហើយ​​រាល់​វិវាទ​បោះឆ្នោត​។​

​ លទ្ធផល​បោះឆ្នោត​ផ្លូវការ​របស់ គ​.​ជ​.​ប បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​រដ្ឋសភា​ចំនួន​៦៨ ក្នុងចំណោម​អាសនៈ​១២៣​។ ចំណែក គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៥៥​អាសនៈ​៕

សរសេរមកកាន់​លោក ​ដួង សុខា​ តាមរយៈ duong.sokha@vodhotnews.com

No comments: