A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 21 November 2013

Cambodian Watchdog Council and Human Rights Task Force urge the government to take urgent actions against tycoon Try Pheap [for bribing $1 million per month to Prime Minister Hun Sen] ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស ជំរុញ​រដ្ឋាភិបាល​ចាត់វិធានការ​បន្ទាន់​លើ​ក្រុមហ៊ុន ទ្រី ​ភាព​​


ដោយ៖​ តាំង វី​ដា និង អ៊ឹង ប៊ុនថន​​ | ថ្ងៃព្រហស្បតិ៍ ទី21 ខែវិច្ឆិកា ឆ្នាំ2013 | Read more here.

(រូបភាពពី របាយការណ៍នៃក្រុមកិច្ចការពិសេស​សិទ្ធិមនុស្ស​)
​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ជំរុញ​រដ្ឋាភិបាល និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់ លើ​ករណី​ក្រុមហ៊ុន ទ្រី ភាព ដែល​ត្រូវបាន​របាយការណ៍​ស៊ើបអង្កេត​មួយ​ចោទថា កំពុង​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​ក្រៅប្រទេស​។​
​ការជំរុញ​នេះ ធ្វើឡើង​ក្រោយ​ពី​ លោក ទ្រី ភាព ម្ចាស់​ក្រុមហ៊ុន​ ទ្រី​ភាព​ គ្រុប បាន​ចេញ​មុខ​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​របស់​ក្រុម​កិច្ចការពិសេ​សសិទ្ធិមនុ​ស្ស​កម្ពុជា ក្នុង​បទ​សម្ភា​សន៍​​ជាមួយ​សារព័ត៌មាន​ដើមអម្ពិល​ថា ក្រុមហ៊ុន​របស់​លោក បច្ចុប្បន្ននេះ មាន​ផ្ទៃដី ត្រឹមតែ ២១.០០០​ហិកតា​ប៉ុណ្ណោះ ហើយ​ផ្ទៃដី​ទាំងនេះ គឺ​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​កៅស៊ូ និង​ម្រេច ខុស​ពី​របាយការណ៍​ដែល​លើកឡើងថា ក្រុមហ៊ុន​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច រហូតដល់​ទៅ​ជិត ៧​ម៉ឺន​ហិកតា​។ លោក ទ្រី ភាព បាន​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​ចោទ​ប្រកាន់​ទាំងឡាយ ដែលថា ក្រុមហ៊ុន បាន​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​លោក បានប្រគល់​ផ្ទៃដី មិនទាន់​ឈូសឆាយ ជាង ១​ម៉ឺន​ហិកតា ជូន​រាជរដ្ឋាភិបាល​វិញ ដើម្បី​យក​ទៅ​​ធ្វើ​ជា​តំបន់​អភិរក្ស​បរិស្ថាន​។
​តំណាង ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន ចាត់ទុកថា ការ​ដែល​ក្រុមហ៊ុន ទ្រី ភាព ចេញ​មុខ​ប្រកាស​ប្រគល់​ដី​សម្បទាន ១​ម៉ឺន​ហិកតា ត្រលប់​មក​រដ្ឋាភិបាល​វិញ ដោយ​ពុំ​មាន​ការអភិវឌ្ឍន៍​អ្វី​នោះ គឺ​បង្ហាញ​យ៉ាងច្បាស់​ថា ក្រុមហ៊ុន​នោះ អនុវត្ត​ការងារ ផ្ទុយ​ពី​កិច្ចសន្យា​ជាមួយ​រាជរដ្ឋាភិបាល ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល គប្បី​ស៊ើបអង្កេត​ករណីនេះ​ ​៖
​ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ខកចិត្ត​ចំពោះ​រដ្ឋាភិបាល ដែល​មិន​មាន​ចំណាត់ការ​លើ​រឿងនេះ ថែម​ទាំង​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​នេះ ប​ន្ត​សកម្មភាព​ខុសច្បាប់​។ លោក ព្រមាន​ថា បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​លម្អៀង​ទៅកាន់​ក្រុមហ៊ុន មិន​ចាត់​វិធានការ​ទៀត​នោះ បណ្តាញ​សហគមន៍​ព្រៃឈើ នឹង​ធ្វើ​សកម្មភាព​តវ៉ា​ជា​មួយ​​ក្រុមហ៊ុន ​ទ្រី ភាព ហើយ​ដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ដើម្បី​រក​យុត្តិធម៌​ ​៖
​របាយការណ៍​ស៊ើបអង្កេត​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ចេញផ្សាយ​ម្សិលមិញ​នេះ បង្ហាញថា ឧកញ៉ា ទ្រី ភាព បាន​ចំណាយលុយ​ប្រចាំខែ​១​លាន​ដុល្លារ បង់​ឲ្យ​ក្រុមគ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដឹក​ឈើ​ពី​ស្រុក​ខ្មែរ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ឬ​ចិន​។​
​ករណីនេះ ទីប្រឹក្សា​ផ្ទាល់​លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ីង ប៊ុន​ហៀ​ង ថា​លោក មិន​បានដឹង​ពី​រ​រឿង​នេះ​ឡើយ​។ ចំណែកឯ ជំនួយការ​លោក​ឧកញ៉ា ទ្រី ភាព គឺ​លោក អ៊ុក កុសល ចាត់ទុក​របាយការណ៍​ស៊ើបអង្កេត​នោះ​ថា ជា​របាយការណ៍​មិន​ត្រឹមត្រូវ​ ​៖
​របាយការណ៍​ស៊ើបអង្កេត​នេះ ឲ្យដឹងថា ក្រុមហ៊ុន ទ្រី ភាព ត្រូវ​បាន​រដ្ឋាភិបាល ផ្តល់​សិទ្ធិ​ប្រមូល​ទិញ​ឈើ​ពី​គ្រប់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែលមាន ២៧​តំបន់​នៃ​ខេត្ត​ចំនួន ១២ គ្របដណ្តប់​ដោយ​ព្រៃឈើ ក្នុងនោះ មាន​គម្រោង​អភិវឌ្ឍន៍ និង​គម្រោង​សម្បទាន​សេដ្ឋកិច្ច​។ ក្រុមហ៊ុន ទ្រី ភាព ទទួល​ដី​សម្បា​ទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចំនួន ៦៨០៨៨​ហិ​ក​តា នៅ​​ក្នុង​​ខេត្ត​ចំនួន​១២ តាមរយៈ​ការ​បំបែក​ឈ្មោះ​ជា​ក្រុមហ៊ុន​តូចៗ ដោយ​ក្រុមហ៊ុន​ខ្លះ បាន​យកឈ្មោះ​អ្នកស្រី ម៉ៅ ម៉ុម ដែលជា​ភរិយា​របស់​លោក ទ្រី ភាព មក​ឈរ​ឈ្មោះ​៕
សូមសរសេរមកកាន់ លោក តាំង វី​ដា តាមរយៈ vida@vodhotnews.com

1 comment:

Anonymous said...

Khmers people should take ah ach kwek aka Chker yuon and ah try pheap to court of justice. The Civil Society should has the courage to bring lawsuit against these two criminals. If the court found them not guilty, burn the court to the ground and also kill the judge who is in charge. It is time for Khmers to rise up against the dictator and his corrupted officials; we can no longer sit down and cross our hands to see all the illegal activities passed by without any meaningful responses. Every one of us has to take responsibility to heart to take down ah Kwak government. Take an opportunity to destroy ah kwak at every turn, just like how to eat an elephant, you have to eat little pieces of meat at a time; it is also the same as to dismantle ah Kwak regime. Now it is an opportunity to bring lawsuit against ah Kwak and his wife's boyfriend, Try Pheap, denounce them, criticize them, publically condemn them and reveal their criminal activities everywhere. By doing all of these, to the very least we will have the public opinion on our side. And as I said earlier, burn the court house if the court found them not guilty and also kill the judge who involved in this case. Learn to chop off his dictatorship power little pieces at a time just like to eat an elephant. Many available issues and cases that ah Kwak have done in the past 30 years, so we can pick and choose to bring lawsuit against ah Sdach Kwang if we are so serious to terminate his ruling. Use all legal means to beat him, and to expose his very shameful acts to the public. Remember how to eat an elephant. Every one of us has to take responsibility to bring down ah ach kwek regime.