A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 November 2013

Cambodian official clarifies about Thai announcement that it would not withdraw troops from the Preah Vihear "vicinity" មន្ត្រី​ខ្មែរ​បំភ្លឺ​ចំពោះ​ការ​ប្រកាស​របស់​ថៃ​​ថា​មិន​ដក​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន គូស​បញ្ជាក់​ជា​ថ្មី​ទៀត​អំពី​ជំហរ និង​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា និង​ថៃ ក្នុង​ការ​អនុវត្ត​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ វិច្ឆិកា ដើម្បី​បញ្ចៀស​រាល់​បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា​តាម​ផ្លូវ​អាវុធ។
ដោយ ម៉ៅ សុធានី
2013-11-14
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
ទាហាន​ថៃ​111408
ទាហាន​ថៃ​ដើរ​នៅ​ក្បែរ​ជំរំ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ កាល​ពី​​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០០៨។
RFA/Hang Savyouth

លោក ផៃ ស៊ីផាន បញ្ជាក់​បន្ថែម​ថា ការ​ប្រកាស​សាលដីកា​របស់​តុលាការ​ក្រុង​ឡាអេ បាន​បង្ហាញ​ច្បាស់​លាស់​អំពី​អ្វី​ដែល​បាន​ចែង​ក្នុង​អង្គ​សេចក្ដី និង​អង្គ​ច្បាប់​របស់​តុលាការ​អន្តរជាតិ នៅ​ឆ្នាំ​១៩៦២៖«ដូច្នេះ​ការ​និយាយ​ក្រៅ​ពី​សាច់​រឿង​ហ្នឹង រាជរដ្ឋាភិបាល​យើង​អត់​ទទួល​ស្គាល់​ទេ។ យើង​និយាយ​ដោយសារ​យើង​មាន​ឆន្ទៈ​នយោបាយ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​រាជរដ្ឋាភិបាល​ទីក្រុង​បាងកក ជាមួយ​លោក​ជំទាវ យីងឡាក់ ថា​យើង​ប្ដេជ្ញា​នឹង​អនុវត្ត​នូវ​កាតព្វកិច្ច​ដែល​ជា​ដីកា​របស់​តុលាការ​អន្តរជាតិ​ហ្នឹង​ពេញលេញ ហើយ​បញ្ចៀស​រាល់​ការ​ប្រឈម...។ ហើយ​បើ​និយាយ​ថា​កងទ័ព​ថៃ​ដក ឬ​កង​ទ័ព​កម្ពុជា​ដក គឺ​យើង​អត់​មាន​កទ័ព​នៅ​ក្នុង​ហ្នឹង​ទេ តំបន់​ហ្នឹង​គឺ​ជា​តំបន់​ដែល​គ្មាន​យោធា​បណ្ដោះអាសន្ន​រួច​ស្រេច​ទៅ​ហើយ លើកលែង​តែ​ឆ្មាំ​ព្រំដែន​ទេ...អា​ហ្នឹង​តាម​ច្បាប់ ហើយ​តាម​សភាព​ជាក់ស្ដែង»

លោក ផៃ ស៊ីផាន បាន​ថ្លែង​កាល​ពី​យប់​ថ្ងៃ​ពុធ ទី​១៣ វិច្ឆិកា បំភ្លឺ​ចំពោះ​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី ទាក់ទង​នឹង​ការ​ប្រកាស​របស់​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ដែល​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ថា កងទ័ព​​ថៃ នឹង​មិន​ដក​ថយ​ចេញ​ពី​តំបន់​ក្បែរ​​ប្រាសាទ​ព្រះ​វិហារ​​​ទេ បើ​ទោះ​បី​ជា​​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​ប្រកាស​​ឲ្យ​​ដក​ទ័ព​​ចេញ​ពី​​តំបន់​​ក្បែរ​ប្រាសាទ​ព្រះវិហារ យ៉ាង​ណា​ក៏ដោយ។
កាសែត​ថៃ បាងកក ប៉ុស្ដិ៍ (Bangkok Post) បាន​ស្រង់​សម្ដី​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែល​អះអាង​ថា ការ​​បក​ស្រាយ​សាលដីការ​របស់​តុលាការ​​យុត្តិធម៌​អន្តរជាតិ​នេះ ​​គឺ​ភាគី​ទាំង​ពីរ កម្ពុជា​និង​ថៃ ឈ្នះ​ទាំង​អស់​គ្នា ហើយ​អ្នកស្រី​បាន​​បញ្ជាក់​ថា ភាគី​ថៃ​នឹង​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ក្នុង​ការ​សម្រេច​កំណត់​​​​បរិវេណ​ផ្ទៃ​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ ​តាម​រយៈ​គណៈកម្មការ​​ចម្រុះ។
ចំពោះ​ចំណុច​នេះ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ភាគី​ទាំង​ពីរ​សម្រេច​បន្ត​ការ​ចរចា​ជាមួយ​គ្នា​តាម​នីតិវិធី​របស់​អង្គ​ច្បាប់ ដែល​ក្នុង​នោះ​មាន​បី​ចំណុច​សំខាន់ៗ៖ «...យន្តការ​ទី​១ គឺ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-​ថៃ ទទួល​បន្ទុក​លើ​កិច្ចការ​ព្រំដែន ហើយ​បាន​បន្ត​ការងារ​តាំង​ពី​ឆ្នាំ​២០០០ រហូត​មក​ដល់​ឥឡូវ។ យន្តការ​ទី​២ យើង​មាន​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ថៃ ចំពោះ​ការងារ​ទូទៅ​ព្រំដែន ដែល​ថែរក្សា​សុវត្ថិភាព ថែ​រក្សា​សន្តិសុខ។ យន្តការ​ទី​៣ គឺ​យន្តការ​ទ្វេ​ភាគី កម្ពុជា-ថៃ តាម​រយៈ​តំបន់​ដែល​នៅ​ជាប់​គ្នា​២ ខេត្ត​និង​ខេត្ត ស្រុក​និង​ស្រុក​ជជែក​គ្នា​ដើម្បី​ធានា។ ដូច្នេះ​យើង​មាន​យន្តការ​ទ្វេ​ភាគី​រួច​ស្រេច​ទៅ​ហើយ យើង​មាន​ឆន្ទៈ​នយោបាយ​រួច​ស្រេច​ទៅ​ហើយ យើង​មាន​អង្គ​ច្បាប់​ដែល​ចែង​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ មាន​៣​លើក​ស្រេច​មក​ហើយ ដូចជា​ឆ្នាំ​១៩៦២ ឆ្នាំ​២០១១ ឆ្នាំ​២០១៣ អាស្រ័យ​ហេតុ​ដូច្នេះ កាតព្វកិច្ច​ប្រទេស​ទាំង​២​គឺ​ត្រូវ​គោរព...»
ពាក់ព័ន្ធ​នឹង​សំណួរ​ដែល​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​​ប្រកាស​ឲ្យ​កងទ័ព​កង​នគរបាល ឬ​ឆ្មាំ​ថៃ ទាំង​អស់​ដក​ចេញ​ពី​តំបន់ ៤,៦​គីឡូម៉ែត្រ​ក្រឡា​ ដែល​ថៃ​ទាមទារ​ក្បែរ​ប្រាសាទ​ព្រះ​​វិហារនោះ លោក ផៃ ស៊ីផាន បាន​ពន្យល់​ថា ទាំង​កម្ពុជា និង​តុលាការ​យុត្តិធម៌​ក្រុង​ឡាអេ គ្រាន់តែ​បញ្ជាក់​អំពី​តំបន់​ទ្រនាប់​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។
លោក ផៃ ស៊ីផាន៖ «តុលាការ​និយាយ​ថា​តំបន់​ទ្រនាប់ ដោយសារ​ទ្រនាប់​ដែល​ថៃ​ហ្នឹង គឺ​បង្កើត ៤,៦ ដោយសារ​យើង​អភិវឌ្ឍ​លើ​តំបន់​ទ្រនាប់ ហើយ​គេ​ដាក់​ទ័ព​មិន​ឲ្យ​ធ្វើ​ទេ យក​តាំង​ពី​វត្ត​កែវសិក្ខាគិរីស្វារៈ ដូច្នេះ​ហើយ​បាន​តតាំង​ជាមួយ​តុលាការ ប្រាប់​ថា ការ​អភិវឌ្ឍ​ការពារ​ប្រាសាទ​ព្រះវិហារ​ហ្នឹង ដោយសារ​តំបន់​ទ្រនាប់​ហ្នឹង​យក​ចូល​ដី​គេ ៤,៦​គីឡូម៉ែត្រ ហើយ​សុំ​ឲ្យ​តុលាការ​ទទួល​ស្គាល់ ៤,៦។ ប៉ុន្តែ​តុលាការ ពាក្យ​មួយ​ម៉ាត់​គេ​អត់​និយាយ​ទេ ៤,៦ តុលាការ​និយាយ​អំពី​ផែនទី​ឧបសម្ពន្ធ និយាយ​ពី​តំបន់​ទ្រនាប់​ពី​ជើង​ប្រាសាទ​ព្រះវិហារ ទៅ​ដល់​ព្រំដែន​កម្ពុជា-​ថៃ។ តំបន់​ទ្រនាប់​ហ្នឹង​គេ​ហាម​មិន​ឲ្យ​ធ្វើ​អី គឺ​ដើម្បី​ការពារ​ប្រាសាទ អា​នេះ​ជា​ច្បាប់​របស់​បេតិកភណ្ឌ​ពិភពលោក គេ​ហៅ​តំបន់​ទ្រនាប់។ ដូច្នេះ​តុលាការ​បង្ហាញ​ថា តំបន់​ទ្រនាប់​ត្រូវ​ចាប់​ផ្ដើម​ពី​ជើង​ប្រាសាទ​ព្រះវិហារ​រហូត​ទៅ​ដល់​ព្រំដែន​កម្ពុជា-ថៃ»

តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា ប្រទេស​កម្ពុជា មាន​អធិបតេយ្យភាព​លើ​ដែន​ដី​ទាំង​មូល​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ។
ប្រធាន​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ លោក ភីធើ ថមកា (Peter Tomka) ក៏​បាន​ប្រកាស​ថា ប្រទេស​ថៃ ត្រូវ​ដក​កង​កម្លាំង​ប្រដាប់​អាវុធ មាន​ទាហាន ប៉ូលិស និង​ឆ្មាំ​ប្រាសាទ​ទាំងអស់​ចេញ​ពី​បរិវេណ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។ លោក​ប្រធាន​តុលាការ​យុត្តិធម៌​អន្តរជាតិ លោក ភីតធើ ថមកា ក៏​បាន​ប្រកាស​ថា តុលាការ​បាន​ទទួល​យក​សំណើ​របស់​កម្ពុជា ដែល​ស្នើ​អោយ​តុលាការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ឡើង​វិញ​នោះ។
ការ​សម្រេច​ចិត្ត​របស់​តុលាការ​ក្រុង​ឡាអេ ថា​តុលាការ​មាន​យុត្តាធិការ​ក្នុង​ការ​បកស្រាយ​នេះ សំអាង​ទៅ​លើ​ហេតុផល​មួយ​ចំនួន មាន​ជា​អាទិ៍ តុលាការ​ទទួល​ស្គាល់​ថា ប្រាកដ​ជា​មាន​ទំនាស់​រវាង​កម្ពុជា និង​ប្រទេស​ថៃ ទៅ​លើ​បី​ចំណុច គឺ​ទី​មួយ ទំនាស់​ទាក់ទិន​ទៅ​នឹង​បរិវេណ​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​មែន។ ទី​ពីរ គឺ​មាន​ទំនាស់​ទៅ​នឹង​អត្ថន័យ និង​វិសាលភាព​ទាក់ទង​ទៅ​នឹង​បរិវេណ​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ និង​ទី​បី មាន​ទំនាស់​ទាក់ទង​ទៅ​នឹង​ការ​ដក​កងទ័ព​ថៃ ចេញ​តំបន់​ជុំវិញ​ប្រាសាទ៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

No comments: