A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 November 2013

Analysis: The reasons behind the CPP's refusal of an independent investigation into the irregularities of the conduct of the NEC and the Constitutional Council វិភាគ៖ ហេតុផល​អ្វី​នៅ​ពីក្រោយ​ដែល​ធ្វើឲ្យ​ CPP​ បដិសេធ​ការស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ក្រៅ​ក្របខ័ណ្ឌ​ គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​?​

ដោយ៖​ ដួង សុខា​ | ថ្ងៃសុក្រ ទី1 ខែវិច្ឆិកា ឆ្នាំ2013, ម៉ោង 02:00 PM​

ស្តាប់សំឡេង៖​

ចម្លងទុក
លោក ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា(រូបភាពពី ទទក)
​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​តែឯង ច្រានចោល​ជាច្រើន​លើក​មក​ហើយ​នូវ​ការទាមទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បង្កើត​គណៈកម្មកា​រ​ឯក​រាជ្យ​​មួយ​​ស៊ើប​អង្កេត​​ពី​ភាពមិនប្រក្រតី​​នៃ​ការបោះឆ្នោត ក្រៅ​ក្របខ័ណ្ឌ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​​កាត់ គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​។
គណបក្សកាន់អំណាច​ប​ក​ស្រាយ​ថា ការដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​​២០១៣ គឺ​ហួសពេល និង​​ហួស​ក្របខ័ណ្ឌ​ច្បាប់ ពោល​គឺ គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ដោះស្រាយ​ជា​ស្ថាពរ​រាល់​បញ្ហា​បោះឆ្នោត​ទាំងអស់​ហើយ​។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​លើកទ្បើង​ថា​ ស្ថាប័ន​ទាំង​ពីរ​នេះ​មិន​ឯករាជ្យ ដោយ​បំពេញ​ការងារ​លម្អៀង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​។​
​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោយ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់ និ​កហ្វិច​(Nicfec) លោក ហង្ស ពុទ្ធា យល់ថា គណបក្ស​ប្រជាជន​កម្ពុជា​បដិសេធ​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ក្រៅ​ក្របខណ្ឌ គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ ពី​ព្រោះ​គណបក្ស​នេះ​បារម្ភ​ថា​ ការស៊ើបអង្កេត​អាច​ធ្វើឲ្យ​អា​សនៈ​​​​សភា​របស់​ខ្លួន​ប្រែប្រួល ៖ "​ប្រសិន​ជា​ប្រែប្រួល ទៅ​រក​គណបក្ស​ប្រជាជន អាសនៈ​កាន់តែច្រើន វា​មិន​អី ប៉ុន្តែ​ប្រសិនជា​ប្រែប្រួល​ទៅរក​ការ​ថយ​អាសនៈ នៅក្នុង​សភា វា​ធ្វើឲ្យ​ខាត អញ្ជឹង​អ្វី​ដែល​គណបក្ស​ប្រជាជ​ន​លោក​បាន​គិត​នោះ​ថា ឥឡូវ​ជា​ជោគជ័យ​ហើយ អញ្ជឹង​មិន​ចង់ឲ្យ​មាន​ការប្រែ​ប្រួល​អាសនៈ​នេះ​ទេ​"​។​
​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ដែល​ប្រកាស​ដោយ គ​.​ជ​.​ប កាលពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៣ បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​បាន​​អាសនៈ​រដ្ឋសភា​ចំនួន​​៦៨ ក្នុងចំណោម​​អាសនៈ​​១២៣​។ ចំណែក គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​៥៥​អាសនៈ​។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​ លោក សម រង្ស៊ី និង​លោក កឹម សុខា មិន​ទទួលយក​លទ្ធផល​នេះ​ទេ ដោយ​លើក​ហេតុផល​ថា ការ​បោះ​ឆ្នោត​​មាន​​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​។ ភាពមិនប្រក្រតី​ដែល​គណបក្ស​នេះ​បរិហារ មានដូចជា ការ​បាត់​ឈ្មោះ​អ្នកបោះឆ្នោត ការរាប់​សន្លឹកឆ្នោត ជាដើម​។​
​លោក ហង្ស ពុទ្ធា លើក​ហេតុផល​មួយទៀត​ដែល​គណបក្ស​កាន់​អំណាច​មិន​​ស៊ើបអង្កេត​លទ្ធផល​បោះឆ្នោត​ទ្បើង​វិញ ដោយសារ​ខ្លួន​សង្ស័យ​ថា​ ភាព​មិន​ប្រក្រតី​មួយចំនួន​នៃ​ដំណើរ​ការបោះឆ្នោត​​ពាក់ព័ន្ធ​ការអនុវត្តន៍​ខុស​នីតិវិធី​របស់​មន្ត្រី​មូលដ្ឋាន ឬ​សកម្មជន​របស់​ខ្លួន​។ លោក​គិត​ថា ការ​បដិសេធ​ស៊ើប​អង្កេត​​បញ្ហា​បោះឆ្នោត​ក៏​បង្ហាញ​ពី​អាថ៌កំបាំង​រវាង គ​.​ជ​.​ប និង​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​ ៖​ "​ភស្តុតាង​មួយចំនួន​​ដែល​ប្រកិតៗ​​ទៅ​នឹង​ភាពមិនប្រក្រតី របស់ គ​.​ជ​.​ប និង​អាជ្ញាធរ​​ដែនដី ដែល​​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន នោះ​វា​ហាក់ដូចជា​ប្រកិតៗ ឈាន​​ទៅ​បើក​ការបង្ហាញ​ថា មាន​ទំនាក់ទំនង​គ្នា រវាង​គណបក្ស​ជាមួយ​និង​ស្ថាប័ន​បោះ​ឆ្នោត​"​។​
​ទោះ​យ៉ាង​ណា អនុប្រធាន​គណបក្ស​ប្រជាជន​​កម្ពុជា លោក ហ៊ុន សែន អះ​អាង​ប្រាប់​​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​សង្គ្រោះ​​ជាតិ ក្នុង​កិច្ចចរចា​នយោបាយ​​ទ្វេភាគី កាល​ពី​ថ្ងៃ​ទី​១៦​កញ្ញា ឆ្នាំ​២០១៣ ថា ភាព​មិនប្រក្រតី​នៃ​ការបោះ​ឆ្នោត​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធផល​បោះឆ្នោត​ទេ​។​
​អ្នកវិភាគ​នយោបាយ លោក សុខ ទូច ថ្លែងថា អំណះអំណាង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​​ដែល​ថា ការ​ដោះស្រាយ​វិវាទ​បោះឆ្នោត មានតែ​ គ​.​ជ​.​ប និង​​ក្រុមប្រឹក្សាធម្មនុញ្ញ​ទេ​ដែល​មាន​សមត្ថកិច្ច គឺ​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់​។ ប៉ុន្តែ លោក​ថា អ្នក​នយោបាយ​ក៏​ត្រូវ​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែរ​។ លោក វិភាគ​ថា ប្រសិនបើ​ការស៊ើបអង្កេត​ត្រូវបាន​ធ្វើ​​ទ្បើង គណបក្ស​កាន់​អំណាច​អាច​នឹង​ខាត​ប្រយោជន៍​ ៖​ "​ខាត ចង់​និយាយ​ថា វា​មិន​មាន​អ្វី​ចំណេញ វា​ត្រូវ​តែ​រក​​ឃើញ​ចំនួន​កើន​របស់​គណបក្ស​សង្គ្រោះ​​ជាតិ ព្រោះ​កន្លែង​ខ្លះ​ត្រូវការ​តែ ១៦០​សំឡេង​​ទេ តែ​បាត់​មួយ​កៅអី​ទៀត​ត្រូវ​ឡើង​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​ខេត្ត​កណ្តាល ដូចជា​បញ្ហា​ខេត្តក្រចេះ បញ្ហា​​សៀមរាប ទាំងអស់​នេះ​ដែល​វា​នាំឲ្យមាន​បញ្ហា​"​។​
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានប្រកាសថា បើ​គ្មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ទេ គណបក្ស​លោក​ទទួលបាន​អាសនៈ​នៅ​រដ្ឋសភា យ៉ាង​តិច​៦៣​។ គណបក្ស​នេះ​​បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​​ ៣​លើក​មក​ហើយ ដើម្បី​បន្ត​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​។​
​អ្នកស្រាវជ្រាវ​ឯករាជ្យ​ពី​ការអភិវឌ្ឍន៍​សង្គម លោក កែម ទ្បី កត់សម្គាល់ថា គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ ជា​ស្ថាប័ន​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច​។ លោក​ថា ចំណុច​នេះ​ទើប​ធ្វើឲ្យ​គណបក្ស​នេះ​ស្ទាក់ស្ទើរ​យល់ព្រម​ឲ្យ​មាន​ការស៊ើបអង្កេត​​ ដោយ​គណៈកម្មការ​ឯករាជ្យ​ចម្រុះ​មួយ ក្រៅពី គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​។ លោក រកឃើញថា ភាពលម្អៀង​ពាក់ព័ន្ធ​នឹង​ដំណើរការ​បោះ​ឆ្នោត​ទៅ​រក​គណបក្សកាន់អំណាច មាន​លក្ខណៈ​ធំធេង ដែល​ជា​ហេតុ​ធ្វើឲ្យ​គណបក្ស​នេះ​មិន​ស៊ើបអង្កេត​លទ្ធផល​បោះឆ្នោត​​ទ្បើង​វិញ ​៖ "​ប្រ​សិនជាមានការស៊ើបអង្កេតច្បាស់​លាស់​ត្រឹមត្រូវ គណ​បក្ស​ប្រជាជន​ អាច​ខាត​ចំនួន​កៅអី ​ឬក៏អាច​ចាញ់​នៅក្នុង​ការបោះ​ឆ្នោត នោះទៀត អញ្ជឹងបានជាគណបក្សប្រជាជន​មិន​អនុ​ញ្ញាតឲ្យស្ថាប័នផ្សេង ក្រៅពី គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ស៊ើបអង្កេតទេ"។

​លោក​គិតថា ប្រសិនបើ​គណៈកម្មការ​ឯករាជ្យ​មួយ​ត្រូវបាន​បង្កើត​ទ្បើង ហើយ​រក​ឃើញ​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​អាណត្តិ​ទី​៥​នេះ ភាព​មិន​ប្រក្រតី​​ទាំង​នោះ​​ក៏​​អាច​​ឆ្លុះ​បញ្ចាំង​​ផងដែរ​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​អាណត្តិ​មុនៗ ​ដែល​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត​។​
​រហូតមកដល់​ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​រក្សា​ជំហរ​ធ្វើពហិការ​ចូលប្រជុំ​រដ្ឋ​សភា ដរាបណា​ការទាមទារ​របស់​ខ្លួន​ឲ្យមាន​ការស៊ើបអង្កេត​ពី​ភាពប្រក្រតី​នៃ​ការបោះឆ្នោត​ដោយ​មាន​ការចូលរួម​ពី​អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ មិន​មាន​ដំណោះស្រាយ​។
​អ្នកវិភាគ និង​អ្នកឃ្លាំមើល​ការបោះឆ្នោត អះអាង​ផ្ទុយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ថា ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ហួសពេល ឬ​ហួស​​ក្របខ័ណ្ឌ​ច្បាប់​ទេ ប្រសិនបើ​អ្នក​នយោបាយ​មាន​ឆន្ទៈ​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ដោយ​ហ៊ាន​ទទួលស្គាល់​ការពិត​៕
សូមសរសេរមកកាន់ លោក ដួង សុខា​ តាមរយៈ duong.sokha@vodhotnews.com

No comments: