A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 November 2013

A Facebook user, Phe Sovannarith, burned the picture of Phnom Penh Police Commissioner Chuon Sovan for ordering the brutal crackdown on protesters on 12/11/13 and strongly criticised Mr. Hun Sen [He is an ardent supporter of the CPP and Mr. Hun Sen. Now he bitterly attacked them, is it for real or is it just a political theatre?] យុវជន​ហ្វេ​សប៊ុក​ម្នាក់ ដុត​រូប​មេ​ប៉ូលិស​រាជធានី​ភ្នំពេញ និង​រិះគន់​លោកនាយក​រដ្ឋមន្ត្រី​​


Post by Phe Sovannarith.



ដោយ៖​ ណាត សុភាព និង​ស៊ុន ណារិន​ | ថ្ងៃសុក្រ ទី15 ខែវិច្ឆិកា ឆ្នាំ2013, ម៉ោង 04:37 PM​

ស្តាប់សំឡេង៖​

ចម្លងទុក

លោក ផែ សុវណ្ណារិទ្ធ ដុតរូបលោក ជួន សុវណ្ណ (រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក)
យុវជន​អ្នកលេង​ហ្វេ​ស​ប៊ុក​មួយរូប នៅ​ថ្ងៃ​សុក្រ​នេះ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​នៅ​លើ​គេហទំព័រ ហ្វេ​សប៊ុករបស់ខ្លួន ដោយ​ដុត​រូបថត​ស្នងការ​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ដោយសារ​បង្ហាញ​ពី​ការ​ខឹងសម្បារ​នឹង​ករណី​ហិង្សា កើតឡើង​នៅ​ក្បែរ​ស្ពាន​ស្ទឹងមានជ័យ បណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​៨​នាក់រងរបួស​។​
​យុវជន​ដែល​បង្ហោះ​វីដេអូឃ្លីប​នៅ​លើ​ប្រព័ន្ធ​សង្គម​ហ្វេ​សប៊ុក​នេះ មានឈ្មោះ​ថា ផែ សុវណ្ណារិទ្ធ ដែល​អ្នកលេង​ហ្វេ​ស​ប៊ុកមួយ​ភាគ​ធំ បាន​ស្គាល់​រូបលោក តាមរយៈ​ការរិះគន់​នៅលើ​ហ្វេ​សប៊ុក​។ ក្នុង​វីដេអូ​ឃ្លីប​នោះ លោក បានបង្ហាញ​រូប​ចំនួន​ពីរ​សន្លឹក គឺ​រូប​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ជួន សុវណ្ណ​។ លោក បាន​រិះគន់​លោក ជួន សុវណ្ណ បន្ទាប់មក​លោក​បាន​ដុត រូប​របស់​មេ​ប៉ូលិ​សរូបនេះ​។
​លោក ផែ សុវណ្ណារិទ្ធ និយាយថា ការដុត​រូបថត​នេះ ដោយសារតែ​លោក ជួន សុវណ្ណ ជា​អ្នកបញ្ជា​សមត្ថកិច្ច វា​យក​ម្មករ SL បាញ់​មនុស្ស​ស្លាប់ និង​ធ្វើឲ្យ​មនុស្ស​រងរបួស​នៅ​ចំណុច​ស្ទឹងមានជ័យ​។
លោក ផែ សុវណ្ណារិទ្ធ មិន​បាន​ដុត​រូប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ទេ តែ​លោក​រិះគន់​ពី​ការដឹកនាំ​របស់​លោក ហ៊ុន សែន ៖ "គឺរូបលោក ហ៊ុន សែន​ តែខ្ញុំមិនដុត​ទេ នៅសល់​ពេ​ល​​វេលាមិនច្រើន​ទេ ប្រសិនបើ​លោក​មិនផ្ដល់ឱកាសឲ្យខ្លួនឯង លោកនៅតែ សន្សំការឈឺចាប់​ឲ្យប្រជាជនខ្មែរ​ លោក​នឹងមានវាសនាអាក្រក់​​ ​​លោក​ខ្លាំង​លោក​ពូកែលោក​អាច​គ្រ​ប់​គ្រងអំណាច​នៅអាណត្ដិទី៥នេះបាន លោក​ប្លន់​អំណាច​ដោយ​សន្លឹក​ឆ្លោត​ប្រជាជនលោកធ្វើបាន ប៉ុន្ដែឥឡូវនេះ លោកអាយុជាង​៦០ឆ្នាំហើយ​សុខភាព​លោក​កាន់​តែខ្សោយ​ហើ​យ​ តើលោក​រស់បាន​ប៉ុន្មានឆ្នាំទៀត​លោក​ខ្លាំង ដល់​ពេល​លោក​ស្លាប់​ទៅ​កូន​លោក ហ៊ុន ម៉ានី ហ៊ុន ម៉ាណែត ហ៊ុន​ ម៉ាណា ហ៊ុនម៉ានិត​ តើ​ពួកគេ​ខ្លាំងដូច​លោក​ទេ " ។
VOD មិនទាន់អាចទាក់ទងលោក ជួន សុវណ្ណ ដើម្បីអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ។
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​VOD​ថា ការ​បង្ហោះ​វីដេអូឃ្លីប និង​ដុត​រូប​របស់​លោក ជួន សុវណ្ណ​នោះ ជា​សិទ្ធិ​របស់​បុគ្គល ហើយ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន មិន​ដែល​មាន​បំណង​នឹង​បិទ​សិទ្ធិសេរីភាព​ហ្វេ​សប៊ុក​ទេ ​៖ "នៅក្នុងសេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​បីហ្នឹង​ក៏បាន​នេះដែរ ប៉ុន្ដែកុំឲ្យ​ធ្វើយ៉ាងណា ការផ្សាយ​ឲ្យមានសីល​ធម៌ក្នុង​ខ្លួនផង អានេះវាមិនប៉ះជារឿងអីទេ ​ប៉ុន្ដែបើសិទ្ធិនយោបាយ​យើងនៅតែឲ្យមានចឹង​ " ។
នាយក​ប្រតិបត្តិ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន យល់ឃើញ ការ​ដែល​យុវជន​នោះ ប្រើ​រូបភាព​រិះគន់ និង​ដុត​រូបថត​មន្ត្រី​សាធារណៈ​ណាមួយ គ្រាន់តែ​ជា​មតិ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ហើយ​ក្នុង​ច្បាប់​ក៏​មិន​មាន​ចែង​ថា ទង្វើ​នេះ នឹង​មាន​ទោស​ឡើយ ​៖ "ទោះអាហ្នឹង​ វាគ្រាន់ជាទស្សន​ ហើយ​ម្យ៉ាងបើកាលណាយើងជា​មន្ដ្រីសាធារណៈ អាហ្នឹ​ងវាតែងតែរងការ​រិះ​គន់​ពីប្រជាពលរដ្ឋហើយ​មិនចឹង ក្នុងច្បាប់​អត់មាន​និយាយ​ថា នែអ្នកឯង​យក​រូប​ថត​គេទៅ​ដុត​ជាប់​គុក​១០ឆ្នាំ​អត់មានផងហ្នឹង​ " ។
​ការ​ដែល​យុវជន​អ្នកលេង​ហ្វេ​សប៊ុក លោក ផែ សុវណ្ណរិទ្ធ រិះគន់​នាយករដ្ឋមន្ត្រី និង​ស្នងការ​រាជធានី​ភ្នំពេញ​នេះ ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ហ្វេ​សប៊ុក មាន​ការភ្ញាក់ផ្អើល ដោយ​ឆ្ងល់​ថា ហេតុអ្វី​បានជា​បុគ្គល​មួយ​រូប​នេះ ហ៊ាន​ចេញ​មុខ​ដុត​រូប​របស់​មេ​ប៉ូលិស​។
កន្លងទៅ លោក ផែ សុវណ្ណរិទ្ធ ធ្លាប់​រិះគន់​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ រហូតដល់​មាន​ការ​ប្រឈម​ពាក្យសម្តី​ ជាមួយ​អ្នកលេង​ហ្វេ​សប៊ុក​ផ្សេងទៀត​។​គួរបញ្ជាក់​ថា ក្នុងករណី​ប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច និង​កម្មករ​រោងចក្រ​SL កាលពី​ថ្ងៃ​អង្គារ អ្នកលេង​ហ្វេ​ស​ប៊ុក​មួយចំនួន ចាប់ផ្តើម​រិះគន់​លោក ជួន សុវណ្ណ ដែល​បាន​ចេញ​បញ្ជា​ឲ្យា​មាន​ការបង្ក្រាប​ទៅ​លើ​កម្មករ ដែល​បាន​តវ៉ា។​
បន្ទាប់​ពី​ស្នងការ​រូបនេះ ឡើងកាន់តំណែង​មក គឺ​តែ​តែង ប្រើ​កម្លាំង​សមត្ថកិច្ច និង​បញ្ជា​សមត្ថកិច្ច​ចុះបង្ក្រាប និង​បាញ់ប្រហារ​មកលើ​សកម្ម​ជន​ដីធ្លី កម្មករ​រោងចក្រ និង​ប្រជាពលរដ្ឋ ធ្វើឲ្យ​រង​របួសធ្ងន់​និង​ស្រាល ដោយ​ពួកគាត់​ទាមទារ​សិទ្ធិ​សេរីភាព​ប៉ុណ្ណោះ៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

4 comments:

Anonymous said...

this guy was Khmer Vietminh
also, was on drug n drunk, over doses drug,

he needed help on medical - bootcamp

Anonymous said...

WOW YOU ARE SOOOO BRAVE IN THE YOUR FACEBOOK ACCOUNT. WHAT AN IDIOT YOU ARE NOTHING BUT AN IDIOT. IF YOU ARE SO BRAVE WHERE TA FUCK ARE YOU WHEN PEOPLE MARCH ON THE STREET AND WHILE THE POLICE BIT UP ALL THE PEOPLE . SOOOO SHUT TA FUCK UP BASTERD MOTHER FUCKER.

Anonymous said...

why he chooses not to burn HUN SEN's picture. By burning the picture of head police general of phnom penh, he shows hat he has personal issuewih he general. But he is still CPP clone. Make no mistake.

Anonymous said...

To all brothers and sisters, he has recently made a video last night of him burning Hun sens photos for the non believers. I can see where he can get so frustrated over those who still don't believe him. Yet I still think we all should cut him some slack.

People can change. I honestly believe he has changed. You see, we need honest and truthful media... Being educated is the way of the future. He has seen these brutal and fatal crackdown on innocent khmer citizens. His eyes are now open. Unlike Kwang Makak. Everyone knows that CPP are murders of their own nation and in saying this are losing their grassroots support base.

But either way if those who believe he is faking it, you have the right to do so. It is freedom of speech and democracy. It's what were fighting for right?

If you either agree or not, we can all agree that what he says in te speech is absolute honesty and truthfulness. His speech is inspiring and is delivered with patriotism and passion. Just forget who is speaking and listen to the words and actions and then judge. As part of Buddhas teaching we must continue to thwart love amongst each other. We are able to change and become enlightened. Once we are rotten we can become ripe again.

Peace and love