ដោយ៖ ពៅ មេត្ដា | ថ្ងៃសុក្រ ទី25 ខែតុលា ឆ្នាំ2013 | VOD

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ប្រកាសស្វាគមន៍ចំពោះការចរចាបើកចំហព័ត៌មានជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ដែលកំពុងកើតមាន។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់ចូលរួមចរចា ជាមួយគណបក្សសង្គ្រោះជាតិ កាលពីខែកញ្ញាកន្លងទៅ លោក ឈាង វុន ថ្លែងប្រាប់VOD នៅថ្ងៃសុក្រនេះថា គណបក្សរបស់លោកស្វាគមន៍ការចរចាបើកចំហព័ត៌មាន។ លោកបន្តថា បើគិតពីផលប្រយោជន៍ប្រជាពលរដ្ឋម្ចាស់ឆ្នោត គណបក្សសង្គ្រោះជាតិត្រូវប្រកាន់គោលជំហរចរចា ឲ្យ បានច្បាស់លាស់ទើបការចរចានោះទទួលបានផល។
ការលើកឡើងរបស់ លោក ឈាង វុន បែបនេះ បន្ទាប់ពី លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិប្រកាសទាមទារនៅព្រឹកថ្ងៃសុក្រនេះ ឲ្យការចាក់ផ្សាយជាសាធារណៈពេលលោកជួបចរចាជាមួយ លោក ហ៊ុន សែន នៅពេលក្រោយ។
លោក ឈាង វុន លើកឡើងថា ឧបសគ្គនៃការចរចាដែលមិនអាចរកចំណុចរួមបាន ដោយសារដែលគណបក្សសង្គ្រោះជាតិមិនមានគោលជំហរច្បាស់លាស់ក្នុងការចរចា គឺម្តងថាចង់បានដំណែងជាប្រធានរដ្ឋសភា ម្តងចង់រកយុត្តិធម៌ជូនម្ចាស់ឆ្នោត។
តែលោក សម រង្ស៊ី អះអាងថា គោលបំណងសំខាន់របស់លោកក្នុងពេលចរចានោះ គឺចង់រកយុត្តិធម៌ជូនម្ចាស់ឆ្នោត ករណីលួចបន្លំពេលបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា។
កាលពីថ្ងៃទី១៦ និង១៧ ខែកញ្ញា លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានដឹកនាំគណៈប្រតិភូចរចាបិទទ្វារនៅវិមានរដ្ឋសភា តែជំនួបនោះមិនបានទទួលលទ្ធផលទេ៕
សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
2 comments:
This lady bless people with flowers is corrupts like Cpp thugs,it doesn't represent all khmers,the sign or symbol of Cpp thugs less than 5%of khmers' population.NCRP sign represent all khmers,the sun is rising given ray to all khmers and represent 24's provines of Cambodia one of each ray line.They need to put Angkor watt picture in the center of the SUN it'd be nice!
Yobal Khmer
Sorry, Angkor Watt is sold to Sok Kong!
Post a Comment