A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 2 October 2013

The opposition says Prime Minister Hun Sen has too many advisors and assistants [Hun Sen Appoints 55 New Personal Advisers and Assistants] បក្ស​ប្រឆាំង​ថា​នាយក​រដ្ឋមន្ត្រី​មាន​ទីប្រឹក្សា​និង​ជំនួយ​ការ​ច្រើន​ហួសហេតុ


Prime Minister Hun Sen has appointed 21 people as personal advisers and a further 34 people to the rank of personal assistant, according to a Royal Decree signed by King Norodom Sihamoni on Friday.
Mr. Hun Sen’s 55 new advisers and assistants for the fifth mandate of the National Assembly replace his previous batch, which numbered about 100 in the last government.
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ទីប្រឹក្សា​ផ្ទាល់​ចំនួន ២១​នាក់ និង​ជំនួយ​ការ​ចំនួន ៣៤​នាក់​ផ្សេង​ទៀត ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី៥ នេះ។ ដោយ ម៉ៅ សុធានី 2013-10-01
សុន ឆ័យ ៦១០
លោក សុន ឆ័យ ក្នុង​កិច្ច​ពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០១៣។
Photo: RFA
ក្នុង​ព្រះរាជសារ​ត្រាស់​បង្គាប់ ចុះ​ថ្ងៃ​ទី២៧ ខែ​កញ្ញា របស់​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​បង្ហាញ​ថា ក្នុង​ចំណោម​ទីប្រឹក្សា​ផ្ទាល់​ចំនួន ២១​នាក់ ក្នុង​នោះ​មាន ២​នាក់​ជា​ស្ត្រី។ ចំណែក​ជំនួយ​ការ​លោក​នាយក​រដ្ឋមន្ត្រី​វិញ គឺ​មាន​សរុប​ទាំងអស់ ៣៤​នាក់ ក្នុង​នោះ​គឺ​មាន​ស្ត្រី​ម្នាក់​គត់។
តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា កម្ពុជា ដែល​ជា​ប្រទេស​តូច មិន​គួរ​ណា​មាន​ទីប្រឹក្សា​ផ្ទាល់ និង​ជំនួយ​ការ​ច្រើន​សន្ធឹកសន្ធាប់​យ៉ាង​ដូច​នេះ​ទេ៖ «គឺ​ថា​មិន​សមរម្យ​ទេ​បាទ! សម្រាប់​ប្រទេស​ដែល​គេ​មាន​រដ្ឋាភិបាល អ្នក​ចេះ​ដឹង​គ្រប់គ្រង​ប្រទេស គេ​អត់​ត្រូវ​ការ​ទីប្រឹក្សា​បែប​ច្រើន​ប៉ុណ្ណឹង​ទេ​បាទ! គេ​មាន​អ្នក​ជំនាញ បច្ចេកទេស អ្នក​ស្រាវជ្រាវ​របស់​គេ​ដែល​គេ​ធ្វើ​ការ​ជាប់លាប់ ជា​ក្រុម​ជំនាញ​ស្រាវជ្រាវ​បច្ចេកទេស ហើយ​ទីប្រឹក្សា​គេ​មិន​ដែល​មាន​លើស​ពី ១០​នាក់​ទេ​បាទ។ ប៉ុន្តែ ចំនួន​នេះ​សម្រាប់​ប្រទេស​កម្ពុជា គឺ​ច្រើន​មែន​ទែន ហាក់​ដូច​ជា​បង្ហាញ​ថា​អ្នក​ដឹក​នាំ​យើង​ហាក់​ដូច​ជា​មិន​សូវ​មាន​ការ​ចេះ​ដឹង​បាទ»
លោក សុន ឆ័យ បាន​សង្កត់​ធ្ងន់​ថា ក្នុង​អាណត្តិ​ទី៤ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ទីប្រឹក្សា​ផ្ទាល់ និង​ប្រយោល ព្រម​ទាំង​ជំនួយ​ការ​សរុប​ជិត ១០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

Beacuse Ah Hun Sen is too stupid. He's an idiot. He needs all those advisors to inform him on certain issue. His job is to just agree or disagree. What a fool.