ដោយ៖ ញឹម សុខន | ថ្ងៃសៅរ៍ ទី26 ខែតុលា ឆ្នាំ2013 |VOD
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងប្រាប់ក្រុមអ្នកគាំទ្រ ដែលចូលរួមធ្វើមហាបាតុកម្មកាលពីថ្ងៃសុក្រម្សិលមិញថា គណបក្សនេះ នឹងបន្តប្រមូលស្នាមមេដៃឲ្យបានជិត៤លាន ដើម្បីបង្ហាញទៅមតិជាតិនិងអន្តរជាតិថា ពួកគេជាអ្នកឈ្នះការបោះឆ្នោតសម្រាប់នីតិកាលទី៥នេះ ។
លោក កឹម សុខា ថ្លែងប្រាប់អ្នកគាំទ្រ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២៥ខែតុលា មុនដង្ហែរក្បួនថា ការធ្វើមហាបាតុកម្មទាមទារកយុត្តិធម៌ស្តីពីការបោះឆ្នោតនេះ និងមិនបញ្ឈប់ទេ ដរាបណាគណបក្សប្រជាជនដែលជាដៃគួទទួលបានអាសនៈក្នុងសភាដែរនោះ មិនព្រមបើកផ្លូវឲ្យបង្កើតយន្តការឯករាជ្យ ដើម្បី ស៊ើបអង្កេតលទ្ធផលបោះឆ្នោត អាណត្តិទី៥នេះ ប្រកបដោយតម្លាភាពទេនោះ ។
លោក កឹម សុខា បន្តថា ក្រុមការងារគណបក្សជំទាស់មួយនេះ និងបន្តប្រមូលស្នាមមេដៃ អ្នកគាំទ្រឲ្យបានជិត៤លាន ពេលនោះសហគមន៍ជាតិ និងអន្តរជាតិ នឹងដឹងថា គណបក្សសង្គ្រោះជាតិជាអ្នកណាជាឈ្នះការបោះឆ្នោត ។
លទ្ធផលបោះឆ្នោតសម្រាប់នីតិកាលទី៥ដែលប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បង្ហាញថា គណបក្សប្រជាជន ដែលមានសម្លេងឆ្នោតនាំមុខមានតែជាង៣លានសម្លេងប៉ុណ្ណោះ ។
គណបក្សសង្គ្រោះជាតិអះអាងថា យុទ្ធនាការប្រមូលស្នាមមេដៃអ្នកគាំទ្រឲ្យបានលើស សម្លេងគាំទ្រ របស់គណបក្សប្រជាជនកម្ពុជានេះ ជាភស្តុតាងមួយទៀត បង្ហាញថាពួកគេជាអ្នកឈ្នះការបោះឆ្នោត។
សរសេរមកកាន់លោក ញឹម សុខន តាមរយៈ nhim sokhorn@vodhotnews.com
No comments:
Post a Comment