A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 14 October 2013

The opposition CNRP has appealed for funds for mass protests on 23rd October 2013 បក្ស​ជំទាស់​អំពាវនាវ​រក​វិភាគទាន បន្ត​មហា​បាតុកម្មអហិង្សា ថ្ងៃទី​២៣ តុលា​​

ដោយ៖​ តាំង វីដា​ | ថ្ងៃអាទិត្យ ទី13 ខែតុលា ឆ្នាំ2013, VOD

​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​រក​ជំនួយ​ពី​សប្បុរ​ស​ជន​ក្នុង​ និង​ក្រៅប្រទេស ដើម្បី​ទ្រទ្រង់​គម្រោង​ធ្វើ​មហា​បាតុកម្មអហិង្សា ដែល​គ្រោង​ធ្វើ​នៅ​ចុង​ខែ​តុលា​នេះ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ រាជធានី​ភ្នំពេញ ជំរុញ​ឲ្យមាន​យុត្តិធម៌​ដល់​ម្ចាស់​ឆ្នោត។​
​សេចក្តីអំពាវនាវ របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៣​នេះ ឲ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ធ្វើ​មហា​បាតុកម្មអហិង្សា​ជាថ្មីទៀត ដែល​មាន​រយៈ​ពេល​ច្រើន​ថ្ងៃ និង​ទ្រង់ទ្រាយ​ធំ​ជាង​មុន ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៣​នេះ​។
​តាម​គម្រោង គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣​នេះ ដើម្បី​យក​ញត្តិ​ជូន​អង្គការសហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស ២៣ តុលា ១៩៩១ តាមរយៈ​តំណាង​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។​
​លិខិត​ដ​ដែល​នេះ បន្តថា ដើម្បី​សម្រួល​ដល់​ដំណើរ​មហា​បាតុកម្ម​អហិង្សា គណបក្ស​សង្គ្រោះ​ជាតិ សូម​អំពាវនាវ​ដល់​ជនរួមជាតិ​គ្រប់​ទាំង​ក្នុង និង​ក្រៅប្រទេស បន្ត​ជួយ​ផ្តល់​វិភាគ​ទាន​ជា​ថវិកា និង​សម្ភារៈ​ផ្សេងៗ ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន ការ​សង់រោង​ស្នាក់នៅ ដំណើរការ​រៀបចំ​ម្ហូបអាហារ សន្តិសុខ សុវត្ថិភាព និង​សុខភាព​ជា​ដើម​។​
គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ពីរ​លើក​មក​ហើយ នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​មាន​ប្រជាពលរដ្ឋ​មក​ពី​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​រាប់​ម៉ឺន​នាក់​ចូលរួម​។
​បាតុកម្ម​ទាំង​ពីរ​លើក ​គឺ​កាលពី​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៣ និង​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣ ក្នុង​គោលបំណង​ទាមទារ​ឲ្យមាន​ការបង្កើត​គណៈកម្មកា​រ​ឯករាជ្យ​មួយ​ស៊ើបអង្កេត ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​
ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រាន​ចោល​ការទាមទារ​នេះ ដោយ​អះអាង​ថា​ ហួស​នឹង​ក្រប​ខណ្ឌ​ច្បាប់៕
សូមសរសេរមកកាន់ លោក តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

No comments: