A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 22 October 2013

Roads connecting Norodom Boulevard has been blocked ច្រក​តូច​កែង​ផ្លូវ​នរោត្តម ត្រូវបាន​ដាក់ពង្រាយ​ដោយ​រនាំង​ការពារ តែ​មិន​មាន​លួស​បន្លា​ទេ​​

ដោយ៖​ សេង ម៉ូលីនី​ | ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013 | VOD

​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ចាប់ផ្តើម​ការងារ​ដាក់​រនាំង​ការពារ​នៅតាម​ផ្លូវ​តូចៗ កែងនឹងមហាវិថី​ព្រះ​នរោត្តម តែ​មិន​មាន​លួស​បន្លា​ទេ ដើម្បី​ត្រៀម​សម្រាប់​ការធ្វើ​មហា​បាតុកម្ម​របស់​គណបក​សង្គ្រោះ​ជាតិ ដែល​គ្រោង​នឹង​ធ្វើឡើង​រយៈ​ពេល​បី​ថ្ងៃ ចាប់​ពី​ទី​២៣ ដល់​​ទី​​២៥ ខែ​តុលា​។​
​នៅតាម​បណ្ដា​យ​ផ្លូវ​នរោត្តម ឆ្លងកាត់​វិមានឯករាជ្យ និង​តាម​ច្រក​តូចៗ កែង​នឹង​ផ្លូវ​ព្រះ​នរោត្តម កម្លាំង​សមត្ថកិច្ច គេ​សង្កេតឃើញ​មាន​ការដាក់​ជា​រនាំង ទុក​ត្រៀម​សម្រាប់​ការពារ​។​ចំណែក​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ គណបក្ស​សង្គ្រោះ​ជាតិ បានរៀបចំ​ជា​រោង​សម្រាប់​មហា​បាតុកម្ម នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​។​ប្រជាពលរដ្ឋ​មួយចំនួន មក​ពី​បណ្ដាល​ខេត្ត​នានា បាន​មក​ដល់​ទីលាន​ប្រជាធិបតេយ្យ ដោយ​បាន​ត្រៀម​មុង និង​ភួយ មក​ជាមួយ​ផង​ដែរ​។
​ពលរដ្ឋ​ម្នាក់​មក​ពី​ខេត្ត​កំពត សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យដឹងថា អ្នកស្រី មក​ចូលរួម​មហា​បាតុកម្ម ដោយ​មិន​ខ្លាច​ការ​គំរាម​ពី​កម្លាំង​សមត្ថកិច្ច ដោយសារ​គាត់​​មក​ទីនេះ ដើម្បី​យុត្តិធម៌​។
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ប្រាប់​VOD​កាលពី​ថ្ងៃ​ចន្ទ​ថា ការដែល​អាជ្ញាធរ ចាប់ផ្តើម​ពង្រាយ​កងកម្លាំង​ការពារ និង​របាំង​ការពារ​នេះ គឺ​ដើម្បី​ត្រៀម​ការពារ​សន្តិសុខ​សង្គម ដោយសារ​អាជ្ញាធរ មិន​អាច​ស្មានដឹង​មុន​ថា នឹង​គ្រប់​គ្រង​កម្លាំង​បាតុកម្ម​នៅ​ថ្ងៃទី​២៣​​ខែតុលា បាន​ឬ​យ៉ាងណា​។
​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​មហា​បាតុកម្មអហិង្សា​ចំនួន​២​លើក​មក​ហើយ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ពី​ភាពមិន​ប្រក្រតី​ជូន​ម្ចាស់ឆ្នោត​។ អាជ្ញាធរ តែងតែ​រឹតបន្តឹង​ការធ្វើដំណើរ​គ្រប់​ច្រកចេញចូល នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ ផ្តើម​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិតេយ្យ​៕
​សរសេរ​មកកាន់ កញ្ញា សេង ម៉ូ​លី​នី តាមរយៈ sengmoliny@gmail.com

No comments: