កងយោធាកាន់កាប់ទីលានប្រជាធិបតេយ្យយកធ្វើជាកន្លែងហ្វឹកហាត់បង្ក្រាបបាតុករ.

..............................
...
ដោយ៖ តាំង វីដា | ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013 | 1 ម៉ោង មុន VOD
ការហាត់សមរបស់សមត្ថកិច្ចនៅទីលានប្រជាធិបតេយ្យ
កម្លាំងសមត្ថកិច្ចប្រមាណជាង ១០០០នាក់ នៅព្រឹកថ្ងៃទី២១ខែតុលានេះ បានហាត់សមការពារសន្តិសុខ និងត្រៀមបង្ក្រាបបាតុករ ខណៈដែលគណបក្សសង្គ្រោះជាតិ គ្រោងធ្វើមហាបាតុកម្មលើកទីបី នៅថ្ងៃទី២៣តុលាខាងមុខ។
ការហាត់សមនេះ ធ្វើឡើងនៅម៉ោងប្រមាណ៧ព្រឹកថ្ងៃចន្ទនេះ នៅទីលានប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។ បរិវេណហាត់សមនេះ មានការបិទផ្លូវ និងយាមកាមតឹងរឹង ខណៈសមាជិកបណ្តាញពហុវិស័យប្រមាណ៥០០នាក់ កំពុងប្រមូលផ្តុំនៅក្បែរនោះ។
កម្លាំងសមត្ថកិច្ចម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការហាត់សមរបស់កម្លាំងសមត្ថកិច្ចនេះ មានយុទ្ធវិធីបង្ក្រាបបាតុកម្ម ដែលមានខែល ដំបង និងឡានពន្លត់អគ្គិភ័យប្រមាណ២០គ្រឿង ហាត់ត្រៀមសម្រាប់បង្ក្រាបបាតុករដែលចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ក្នុងករណីមានផ្ទុះហិង្សាណាមួយ។
ការហាត់សមនេះ ធ្វើឡើងមុនពេលពីរថ្ងៃ ដែលគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មអហិង្សារយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៣ ដើម្បីទាមទារឲ្យអ្នកដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ន គោរព និងប្រតិបត្តិឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
1 comment:
hey devil hun sen you put the soldiers to protect the protesters or you put them to crack down the protesters all the times I heart you said from wrong to right .
Post a Comment