ដោយ៖ ពៅ មេត្ដា | ថ្ងៃពុធ ទី2 ខែតុលា ឆ្នាំ2013, VOD
ស្តាប់សំឡេង៖ | ចម្លងទុក |

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា(ខាងឆ្វេង) និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបភាពពី ហ្វេសប៊ុក)
ការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា មករហូតដល់ដើមខែតុលានេះ គឺជាង២ខែហើយតែមិនទាន់មានពន្លឺណា ដែលបង្ហាញពីច្រកចេញនៃការខ្វែងគំនិតរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរ ដែលទទួលបានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅឡើយ។
សម្រាប់ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមធ្លាប់លើកឡើងថា ការពន្យារពេលជាការប្រសើរព្រោះអាចឲ្យគណបក្សទាំងពីរ មានពេលគ្រប់គ្រាន់ដោះស្រាយបញ្ហានៅសេសសល់ឲ្យអស់ ដើម្បីកុំឲ្យបញ្ហារបៀបនេះ កើតមាននៅពេលបោះឆ្នោតក្រោយៗទៀត។ តែចំណុចចោទត្រង់ថា បច្ចុប្បន្នការចរចារបស់គណបក្សទាំងពីរហាក់ដូចជា ដល់ផ្លូវមួយទាល់ច្រក គឺមួយបង្កើតសភា និងរដ្ឋាភិបាលម្នាក់ឯង ចំណែកមួយទៀតទន្ទេញតែពាក្យបាតុកម្មៗ។
ការស្វែងរកដំណោះស្រាយរវាងអ្នកនយោបាយចេះតែអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ តែបញ្ហាដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិ ចេះ តែកើតឡើងជាបន្តបន្ទាប់។
ប្រធានលេខាធិការដ្ឋានប្រតិបត្តិនៃគណៈកម្មាធិការប្រព្រឹត្តកម្ម លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា ការដែលអ្នកនយោបាយមិនទាន់ឯកភាព ហើយសភាបង្កើតឡើងដោយបក្សតែមួយនោះ ធ្វើឲ្យសហគមន៍អន្តរជាតិមិនមានទំនុកចិត្តលើរដ្ឋាភិបាល ហើយនាំឲ្យអ្នកបណ្តាក់ទុននានាក៏នៅរារែកចិត្តដែរ។ លោកបន្តថា ពេលដែលអ្នកបណ្តាក់ទុន ផ្សេងៗក៏ដូចជា ភ្ញៀវទេសចរបារម្ភពីស្ថិរភាពនយោបាយនោះ គឺប្រជាពលរដ្ឋក្រីក្រនឹងប៉ះពាល់មុនគេ ៖ “ប្រសិនជានិយាយដោយសាមញ្ញ និយាយពីក្រុមបងប្អូនម៉ូតូឌុបទៅវិញ ដោយសារស្ថានភាព បច្ចុប្បន្នមិនទាន់ច្បាស់ថា វាមិនទាន់កក់ក្តៅ ត្រឹមត្រូវ ស្រួលបួល អញ្ជឹងវានាំឲ្យប៉ះពាល់ផ្នែកវិស័យ គេមិនសូវហ៊ានមកលេងស្រុកខ្មែរអញ្ចឹងទៅ ក៏វាប៉ះពាល់ដល់ដំណើររកស៊ីរបស់យើង រួចហើយអ្នកដែលចង់មករកស៊ីបណ្តាក់ទុនធំៗ ដើម្បីបង្កើតមុខរបរ នៅស្រុកខ្មែរ ដែលជួយឲ្យកំណើន សេដ្ឋកិច្ចនៅស្រុកខ្មែរដែរ ក៏គេទើសទាល់ក្នុងការមកដែរ”។
បញ្ហាបច្ចុប្បន្នគណបក្សសង្គ្រោះជាតិនៅតែទាមទារឲ្យស៊ើបអង្កេត ពីភាពមិនប្រក្រតី នៅពេលបោះឆ្នោតដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត។ តែ លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា មិនដែលនិយាយពីការស៊ើបអង្កេត ភាពមិនប្រក្រតី ពេលបោះឆ្នោតទេ គឺជាញឹកញាប់ លោកតែងលើកឡើងពីការចរចាបែងចែកអំណាចដើម្បី គ្រប់គ្រងរដ្ឋ គឺទុកតំណែង អនុប្រធានទី១ ឬទី២ និងប្រធានគណៈកម្មការមួយចំនួន សម្រាប់គណបក្សសង្គ្រោះជាតិ។
សម្រាប់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណបក្សលោក ត្រូវការស៊ើបអង្កេតភាពមិនប្រក្រតីនៅពេលបោះឆ្នោត តែលោកបញ្ជាក់ថា បើមានការបែងអំណាចបណ្តោះអាសន្ននោះ គឺគណបក្សលោកត្រូវការគ្រប់គ្រងរដ្ឋសភា។ លោក សម រង្ស៊ី បញ្ជាក់ថា បើគណបក្សលោកគ្រប់គ្រងសភានោះ ទើបមានតុល្យភាពនៃអំណាច ក្នុងការស៊ើបអង្កេតភាពមិនប្រក្រតីនៅពេលបោះឆ្នោត ឬធ្វើកំណែទម្រង់ផ្សេងៗ សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋបាន។
នាយិកាអង្គការសីលកា លោកស្រី ធី តាឃឺះ មានប្រសាសន៍ថា បញ្ហានយោបាយបច្ចុប្បន្ននាំឲ្យមានបញ្ហាក្នុងការគ្រប់គ្រងរដ្ឋ ហើយវាប៉ះពាល់ផ្ទាល់ដល់ជីវភាពប្រជាពលរដ្ឋ និងមន្ត្រីរាជការថ្នាក់ក្រោម ៖ “តែការគ្រប់គ្រងជួបការលំបាក អញ្ចឹងទៅ ការរកស៊ីរបស់គាត់ក៏ជួបការលំបាកដែរ ពីព្រោះសេវារបស់រដ្ឋាភិបាល នឹងជួបបញ្ហាដែរ ដូច្នេះការប្រមូលពន្ធ ហើយនិងប្រាក់ខែមន្ត្រីរាជការ គួរតែមានជួបនិងបញ្ហាដែរ”។
សាស្ត្រាប្រវត្តិសាស្ត្រ និងនយោបាយ លោក សុខ ទូច លើកឡើងថា ការបង្កើតសភាគណបក្សតែមួយ គឺបង្ហាញពីអំណាចរបស់ប្រជាពលរដ្ឋមិនទាន់កើតឡើង និងអនុវត្តរដ្ឋធម្មនុញ្ញមិនទាន់បាន។ លោកបន្តថា ចំណុចទាំងនេះ អាចឈានដល់ការប៉ះពាល់ទំនាក់ទំនងសេដ្ឋកិច្ចនៅក្រៅប្រទេស ឬហៅថា សម្លាប់សេដ្ឋកិច្ចជាតិទាំងស្រុង ៖ “កម្ពុជា មិនមែនរស់នៅក្នុងសតវត្សន៍ទៅ១៩ ហើយក៏មិនរស់នៅសតវត្សន៍ទី២០ ដែលនៅក្នុងសម័យសង្គ្រាមត្រជាក់ទេ កម្ពុជារស់នៅក្នុងសកលភាវូ-បនីយកម្ម កម្ពុជា ត្រូវការអាស៊ាន កម្ពុជាត្រូវការ WTO កម្ពុជាត្រូវការសហគមន៍អឺរ៉ុប កម្ពុជាត្រូវការបើកចំហរទីផ្សារដើម្បីលទ្ធផល នៃការរស់និងអភិវឌ្ឍន៍ប្រទេសកម្ពុជា មិនត្រូវការមហាអំណាចណាមួយ ផ្តាច់មុខទេ”។
លោក ហ៊ុន សែន និងលោក សម រង្ស៊ី ធ្លាប់ដឹកនាំគណបក្សប្រតិភូជួបចរចាគ្នា ពីរលើករួមមកហើយ គឺកាលពីថ្ងៃទី១៦ និង១៧ខែកញ្ញា តែមិនបានប្រយោជន៍អ្វីសម្រាប់ជាតិ និង ប្រជាជនទេ។
ប្រជាពលរដ្ឋកំពុងតាមដានថា តើអ្នកនយោបាយក្រុមណាដែលចរចាស្វែងរកដំណោះស្រាយសម្រាប់ផលប្រយោជន៍ម្ចាស់ឆ្នោត និងសង្គមជាតិរយៈពេលវែងឆ្ងាយ ហើយក្រុមណាដែលចរចា ដើម្បីតែផលប្រយោជន៍ក្រុម ឬបក្ខពួក?
ដំណាក់កាលនេះ លោកស្រី ធីកាឃឹះ យល់ឃើញថា ដល់ពេលហើយ ដែលត្រូវមានការជួយសម្របសម្រួលពីក្រុមទី៣ ដែលឥទ្ធិពលដូចជា សមាគមអាស៊ាន ឬអង្គការសហប្រជាជាតិ៕
សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
2 comments:
We don't need political unity, what we need at this critical junction of our history is the political solution to set up an Independent committee to probe in to the result of the election, which has been well known publically everywhere in Cambodia that the authority and the CNE officials had committed frauds to steal the election for the CPP or so called Cheating People Party. The simple truth that the majority of the people want is Justice for all, however this problem has been dragged on for over two months now, and there is yet no solution on sight. Will the Cambodians accept Hun Sen and his crooked officials to rule Cambodia for another 25 years? Therefore, the question of Unity is out of the window. Look at the political unity in the past 30 years under the dominance of CPP, what have they done to Cambodia? Are we satisfied with the result of their policies? If we committed ourselves with the CPP now that means we accept and legitimized the Vietnamese expansionism policy of aggression over our Cambodia. Consequently the unity at this time with CPP is to be ready to submit ourselves blindly to Viets without any conditions.
Hun Sen is not Khmer.
He is Khmer- Vietminh.
Khmer -Vietminhs were and are the working tools of Viet expansionism.
Yes, Khmers do have unity, but not with Khmer Vietminhs !!!
Post a Comment