Please listen to what the nurse said, that the baby had died 2-3 days ago and can't be saved . But, the mother and the father said when they arrived at the hospital on the 17/10/13, the baby was still moving. The doctors refused to see her because she has no money. They saw her only after UN, NGO officials and opposition politicians intervened but still refused to operate on her because she has no money. The next day, the bay died and still they refused to operate to save the mother's life. The family moved her to a private hospital after Miss Sin Rozeth, CNRP Deputy Governor of O'Cha district in Battambang, posted the video in her Facebook, and Khmers abroad donated $580 for her operation to save her life. The doctors in Cambodia are so unethical, they only think about money, not human lives!
គ្រួសារស្ត្រីរងគ្រោះ មន្ត្រីអង្គការសិទ្ធិមនុស្ស និងមន្ត្រីគណបក្សប្រឆាំង រិះគន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលមានភាពយឺតយ៉ាវក្នុងការជួយសង្គ្រោះអាយុជីវិតស្ត្រីម្នាក់ ដែលមានកូនស្លាប់នៅក្នុងផ្ទៃ។ ដោយ សួន សុផលមុន្នី 2013-10-19 RFA
លោក កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង អង្គុយនៅក្នុងការិយាល័យនៃមន្ទីរពេទ្យ នៅពេលផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២។
RFA/Soun Sophalmony
ស្ត្រីរូបនោះ ក្រោយពីឈឺពោះឆ្លងទន្លេ ត្រូវបានក្រុមគ្រួសារនាំទៅមន្ទីរពេទ្យ តាំងពីព្រឹកថ្ងៃទី១៧ រហូតដល់ល្ងាចថ្ងៃទី១៨ ខែតុលា ទើបនាំយកទៅសង្គ្រោះនៅគ្លីនិកឯកជន។ មូលហេតុដែលនាំទៅសង្គ្រោះនៅគ្លីនិកឯកជននោះ គឺដោយសារតែខាងគ្រូពេទ្យពុំបានយកចិត្តទុកដាក់ជួយសង្គ្រោះភ្លាមទេ ដោយបញ្ជាក់ថា ត្រូវរង់ចាំធ្វើតាមបច្ចេកទេសរបស់ពេទ្យ។
ស្ត្រីជាម្ដាយដែលមានកូនស្លាប់នៅក្នុងផ្ទៃ ឥឡូវនេះ ត្រូវបានគ្រូពេទ្យនៅគ្លីនិកឯកជនមួយ ក្នុងក្រុងបាត់ដំបង វះកាត់សង្គ្រោះអាយុជីវិតដោយសុវត្ថិភាព ក្រោមជំនួយសប្បុរសធម៌ពីក្រៅប្រទេស និងក្រុមយុវជនរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ឈើត គឹមឈឿត អាយុ ៣៤ឆ្នាំ រស់នៅឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានគ្រួសារបញ្ជូនចេញពីមន្ទីរពេទ្យខេត្តបាត់ដំបង កាលពីព្រលប់ថ្ងៃទី១៨ ខែតុលា ទៅកាន់គ្លីនិកឯកជនមួយឈ្មោះថា សុខ សម្ភព ស្ថិតនៅសង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង។ ក្រោយមក គ្រូពេទ្យនៅគ្លីនិកនោះ វះកាត់យកកូនចេញពីផ្ទៃម្តាយដោយសុវត្ថិភាព។
ជំទប់ទី២ សង្កាត់អូរចារ និងជាប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបាត់ដំបង កញ្ញា ស៊ិន រ៉ូហ្សេត បញ្ជាក់ថា ប្រាក់ចំនួន ៥៨០ដុល្លារជាថ្លៃវះកាត់នោះ បានមកពីជំនួយសប្បុរសធម៌ពីសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងក្រុមយុវជនរបស់គណបក្សសង្គ្រោះជាតិ នៅខេត្តបាត់ដំបង៖ «និយាយទៅ នៅមន្ទីរធំហ្នឹង គឺយើងគិតឃើញថា ទំនុកចិត្តទៅលើពេទ្យ គឺយើងទុកចិត្តហើយ ប៉ុន្តែគ្រាន់តែថា រាល់ពេទ្យដែលព្យាបាលអ្នកជំងឺហ្នឹង ដូចយើងឃើញជាក់ស្ដែងអ៊ីចឹង មានការជួយជ្រោមជ្រែងពី យូ.អិន (UN) អង្គការអាដហុក (Adhoc) លីកាដូ (Licadho) អីអ៊ីចឹង ខាងអង្គការអន្តរាគមន៍តាំងពីម៉ោង ៣ រហូតដល់ម៉ោង ៦ជាង ៧ជាង អ្នកជំងឺនៅតែឈឺ ហើយទៅសួរពេទ្យគេថា នៅតាមដាន ប៉ុន្តែនៅក្រោយពីយើងយកគ្លីនិកពេទ្យវះកាត់ភ្លាមៗហើយ ម្ដាយឥឡូវមានសុវត្ថិភាពហើយ»។
បញ្ជាក់ពីបញ្ហានេះដែរ ប្ដីស្ត្រីរងគ្រោះឈ្មោះ រឿម សារូ និងជាមន្ត្រីសុខាភិបាលនៅមណ្ឌលសុខភាពអូរដំបង នោះ បញ្ជាក់ថា ប្រពន្ធរបស់គាត់ក្រោយពីឈឺពោះឆ្លងទន្លេ ក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង តាំងពីព្រឹកថ្ងៃទី១៧ ខែតុលា។ លោកថា តាំងពីព្រឹករហូតដល់ម៉ោង ៣រសៀលថ្ងៃទី១៧ ទើបគ្រូពេទ្យពិនិត្យពោះឃើញសុខភាពកូនជាធម្មតាទេ។
ដោយសារកូននោះជាកូនដំបូង លោកមានការសង្ស័យ ហើយសុំឲ្យគ្រូពេទ្យវះកាត់ ប៉ុន្តែគ្រូពេទ្យបដិសេធមិនអាចវះបាន ព្រោះខុសបច្ចេកទេស។ លុះដល់វេលាម៉ោង ១០ ចូលដល់ព្រឹកថ្ងៃទី១៨ ខែតុលា ពេទ្យពិនិត្យអេកូឃើញថា កូននៅក្នុងផ្ទៃនោះបានស្លាប់៖ «បើសិនសុខាភិបាលយកចិត្តទុកដាក់ពីដំបូងមក ជីវិតកូនហ្នឹងអត់គ្រោះថ្នាក់ទេ ជឿថាមិនគ្រោះថ្នាក់ទេ។ តាមកម្លាំងកូននៅក្នុងផ្ទៃកម្រើកធម្មតាអីធម្មតា ប៉ុន្តែក្នុងការពិនិត្យបច្ចេកទេសមានការយឺតយ៉ាវមិនសូវយកចិត្តទុកដាក់»។
ឆ្លើយបញ្ជាក់បញ្ហានេះ ប្រធានមន្ទីរពេទ្យខេត្តបាត់ដំបង លោក កាក់ សិលា ពន្យល់តាមបច្ចេកទេសថា ជាធម្មតា កូនដែលស្លាប់ក្នុងផ្ទៃម្ដាយ គឺមិនពាក់ព័ន្ធទៅនឹងការវះនោះទេ ហើយរង់ចាំកូនកើតតាមធម្មជាតិ ព្រោះស្បូនស្ត្រីជាម្ដាយនោះបើកបានជាធម្មតា។ លោកបន្តថា ជាធម្មតា អតិជនតែងតែមានការត្អូញត្អែរពីរឿងនេះ ប៉ុន្តែពួកគេពុំបានគិតដល់ពីផលវិបាករបស់ស្ត្រីជាម្ដាយនោះទេ ហើយតាមគោលការណ៍បច្ចេកទេសលើមុខងារសេវាសាធារណៈ ត្រូវតែតម្រូវតាមបច្ចេកទេស តែបញ្ហានេះខុសចិត្តអតិថិជន៖ «ខ្ញុំគ្រាន់តែក្រឡេកមើលឃើញថា បញ្ហាដែលវាកើតឡើងហ្នឹង ភាគរយតិចតួចពេក បើយើងយក ១ករណីមកនិយាយ យកពីរករណីមកនិយាយ ក្នុងចំណោមរាប់រយករណី មិនទទួលខុសត្រូវ អាហ្នឹងវាអាស្រ័យលើការចោទប្រកាន់ទេ។ ខ្ញុំមិនបដិសេធទេពីការមិនពេញចិត្តរបស់អតិថិជន។ យើងជាអ្នកលក់ម្ហូប បើអតិថិជនថាមិនឆ្ងាញ់ គាត់មានសិទ្ធិប្ដឹង»។
A baby
ជុំវិញការចោទប្រកាន់នេះ លោក កាក់ សិលា បញ្ជាក់ថា អតិថិជនមានសិទ្ធិគ្រប់គ្រាន់ក្នុងការចោទ ឬប្ដឹងផ្ដល់ចំពោះកំហុសឆ្គងនៅក្នុងសេវារបស់រដ្ឋ ហើយមន្ទីរពេទ្យរង់ចាំកែលំអ និងរង់ចាំដោះស្រាយបញ្ហាផ្សេងៗទៀត ពាក់ព័ន្ធនឹងផ្លូវច្បាប់។
ប៉ុន្តែ មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី គូសបញ្ជាក់ថា មន្ទីរពេទ្យបង្អែកខេត្តជាមន្ទីរពេទ្យរបស់រដ្ឋ ដូច្នេះពួកគេគប្បីយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។ លោកថា កាតព្វកិច្ចរបស់មន្ត្រីរាជការ គឺមានការទទួលខុសត្រូវខ្ពស់៖ «អ៊ីចឹង យើងកុំយកមូលហេតុផ្សេងៗ ខ្ញុំមិនច្បាស់ដោយសារបញ្ហាស្ត្រីនេះអត់លុយ ឬដោយសារកត្តាអ្វីទេ តែទោះបីយ៉ាងណាក៏ដោយ បញ្ហាអ្វីទាំងអស់ ត្រូវទម្លាក់ចោលទាំងអស់ ហើយយកការទទួលខុសត្រូវចំពោះអាយុជីវិតទារក និងម្ដាយនេះជាចម្បង ពីព្រោះរៀងរាល់ឆ្នាំ ថវិកាចំណាយទៅលើក្រសួងសុខាភិបាល មិនតិចទេ។ ខ្ញុំនឹងចូលរួមប្រជុំការប្រជុំប្រចាំខែ និយាយអំពីបញ្ហាសមធម៌។ យើងនឹងលើកបញ្ហានេះជាមួយនឹងមន្ទីរពេទ្យ។ យើងនឹងសុំឲ្យមានបញ្ហានេះ កុំមានបញ្ហាកើតមានឡើងថែមទៀតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តនេះ»។
ស្ត្រីរងគ្រោះឈ្មោះ ឈើត គឹមឈឿត ក្រោយពីទទួលបានការវះកាត់យកកូនដែលស្លាប់នៅក្នុងផ្ទៃនោះចេញដោយសុវត្ថិភាព បច្ចុប្បន្នកំពុងបន្តសម្រាកព្យាបាលនៅគ្លីនិក សុខ សម្ភព នៅឡើយ រង់ចាំរយៈពេលច្រើនថ្ងៃទៀត ដើម្បីឲ្យមុខរបួសជា ទើបអាចចេញទៅផ្ទះបាន៕
No comments:
Post a Comment