A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 23 September 2013

The U.S refuses to recognise the election result អាមេរិក​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​នៅ​កម្ពុជា

សហរដ្ឋ​អាមេរិក​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ថា មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា​ទេ បើ​ទោះ​បី​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ចូល​រួម​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋ​សភា​នីតិកាល​ទី​៥ ក្រោម​ព្រះរាជា​ធិបតី​ភាព​របស់​ព្រះមហាក្សត្រ​ក្ដី។ 

ដោយ ទេព សុរ៉ាវី 2013-09-23
វីល្លៀម ថត ៦១០
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William E.Todd) ចូល​រួម​ជា​កិត្តិយស​ក្នុង​កិច្ច​ប្រជុំ​សភា​លើក​ដំបូង នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣។
RFA/Van Vichar
ស្រប​ពេល​គ្នា​នេះ សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា រដ្ឋ​សភា​ដែល​កើត​ឡើង​ដោយ​ឯកបក្ស​នៅ​ពេល​នេះ មិន​អាច​បំពេញ​ភារកិច្ច​របស់​ខ្លួន​បាន​ឡើយ ខណៈ​ដែល​អ្នក​ច្បាប់​រិះគន់​សភា​ដែល​ទើប​កើត​ឡើង​ថ្មីថ្មោង​នេះ ថា​ជា​សភា​អធម្មនុញ្ញភាព។
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William E.Todd) បញ្ជាក់​ថា ការ​ចូល​រួម​របស់​លោក​នៅ​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋ​សភា​នីតិកាល​ទី​៥ នេះ មិន​មែន​ជា​ការ​យល់​ព្រម​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ទេ។
សហរដ្ឋអាមេរិក​ទាមទារ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ឡើង​វិញ​ដោយ​តម្លាភាព​នូវ​ភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ជាតិ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា។
ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ស្ថានទូត​សហរដ្ឋអាមេរិក បញ្ជាក់​ថា សហរដ្ឋអាមេរិក​ជឿ​ថា សភា​ជាតិ​ដែល​មាន​ដំណើរ​ការ​ត្រឹមត្រូវ ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គណបក្ស​នយោបាយ​សំខាន់​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។
កិច្ច​ប្រជុំ​សភា​ដំបូង​សម្រាប់​នីតិកាល​ទី​៥ ធ្វើ​ឡើង​តាម​ការ​ព្រាង​ទុក នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា បើ​ទោះ​ជា​មិន​មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥៥​រូប​ចូល​រួម​ក្ដី។
សហភាព​អឺរ៉ុប​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ ស្រដៀង​គ្នា​នឹង​សហរដ្ឋអាមេរិក ជុំវិញ​ការ​បើក​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋ​សភា​នីតិកាល​ទី​៥។
សហភាព​អឺរ៉ុប​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា រដ្ឋ​សភា​ដែល​កើត​ឡើង​ដោយ​ឯកបក្ស​នៅ​ពេល​នេះ មិន​អាច​បំពេញ​ភារកិច្ច​របស់​ខ្លួន​បាន​ឡើយ។
ប្រតិភូ​សហភាព​អឺរ៉ុប​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ បន្ត​ធ្វើ​ការ​រួម​គ្នា​ដើម្បី​កំណត់​អំពី​គុណវិបត្តិ ឬ​បញ្ហា​នានា​ដែល​កើត​ឡើង​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត និង​លើក​ទឹក​ចិត្ត​ឲ្យ​គណបក្ស​នយោបាយ​ចរចា​គ្នា​ដើម្បី​ឯកភាព​គ្នា​ទៅ​លើ​ការ​កែ​ទម្រង់​រចនាសម្ព័ន្ធ ធានា​ឲ្យ​មាន​ការ​អភិវឌ្ឍ និរន្តរភាព​កម្ពុជា ព្រម​ទាំង​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ ការ​កែ​ទម្រង់​រដ្ឋ​សភា និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​អភិបាលកិច្ច​ល្អ និង​លទ្ធិប្រជាធិបតេយ្យ។
រដ្ឋ​សភា​ដែល​ទើប​កើត​ឡើង​ថ្មីថ្មោង​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា ជា​សភា​អធម្មនុញ្ញភាព។
ប្រធាន​ផ្នែក​អង្កេត​របស់​សមាគម​អាដហុក (Adhoc) លោក នី ចរិយា បញ្ជាក់​ថា ការ​បង្កើត​សភា​អាណត្តិ​នេះ​មិន​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ទេ គឺ​មាន​ន័យ​ថា ជា​សភា​អធម្មនុញ្ញភាព ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​រដ្ឋ​សភា ក្លាយ​ជា​រដ្ឋាភិបាល​អធម្មនុញ្ញភាព​ដែរ។
លោក​បន្ត​ថា រដ្ឋ​សភា និង​រដ្ឋាភិបាល​អធម្មនុញ្ញភាព​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ។ លើស​ពី​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​ប្រទេស ប៉ះពាល់​ផ្នែក​ពាណិជ្ជកម្ម និង​អាច​ប៉ះពាល់​ទំនាក់ទំនង​ផ្នែក​ការទូត​រវាង​ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ។
មិន​ខុស​គ្នា​ដែរ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​ថា ខុមហ្វ្រែល (Comfrel)  លោក គល់ បញ្ញា បញ្ជាក់​ថា កិច្ចប្រជុំ​សភា​លើក​ដំបូង​ដោយ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​កំពុង​បង្ក​ឲ្យ​មាន​បដិ​វាទ​ធ្ងន់ធ្ងរ​ក្នុង​ការ​អនុវត្ត​ច្បាប់​រដ្ឋធម្មនុញ្ញ ការ​ពង្រឹង​ឯករាជភាព​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ រដ្ឋាភិបាល​ថ្មី​នឹង​ខ្វះ​នីត្យានុកូលភាព ឬ​ខ្វះ​ភាព​ស្រប​ច្បាប់ និង​គ្មាន​ការ​គាំទ្រ។
នាយក​ប្រតិបត្តិ​អង្គការ​សង្កេតការណ៍​បោះ​ឆ្នោត និកហ្វិច (Nicfec) លោក ហង្ស ពុទ្ធា យល់​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​មាន​ការ​ប្រឈម ២​សំខាន់ ក្រោយ​កិច្ច​ប្រជុំ​ឯកបក្ស​នៅ​រដ្ឋ​សភា​រួច។ ទី​១ គឺ​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ស្នើ​សុំ​ឲ្យ​មាន​ការ​លើក​ពេល​សម័យ​ប្រជុំ​សភា​លើក​ដំបូង​មិន​សប្បាយ​ចិត្ត ទី​២ ប្រឈម​ពី​ការ​វាយ​តម្លៃ​ពី​សហគមន៍​អន្តរជាតិ។
អង្គការ​សង្គម​ស៊ីវិល​ទទូច​ច្រើន​ដង​ឲ្យ​ភាគី​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា បន្ត​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​នយោបាយ។ អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា ការ​បង្កើត​សភា​ថ្មី​នៅ​អាណត្តិ​នេះ មាន​ដាក់​ពង្រាយ​ទាហាន និង​ប៉ូលិស រនាំង​ដែក របង​លួស បិទ​ផ្លូវ​ចេញ​ចូល​ច្រក​ទៅ​រដ្ឋ​សភា ដែល​បង្ហាញ​ឲ្យ​អន្តរជាតិ​ឃើញ​ពី​ការ​គាប​សង្កត់​នៃ​ការ​បង្កើត​រដ្ឋ​សភា​និង​រដ្ឋាភិបាល​ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

8 comments:

Anonymous said...

ឆ្នាំ១៩៧០ អាមេរិកបានទាក់ទាញអោយបំរើរលទ្ធិរបស់ខ្លួន ពុត ឆាត ចៅហ្វាយខេត្តតាកែវបានបាញ់
សិស្សានុសិស្សនៅអនុវិទ្យាល័យអង់តាសោម

ស្លាប់៥ទៅ៦រយនាក់ តើអាមេរិកវាមានការចោទប្រកាន់ទេ ឬមួយជាបរិវ៉ារបស់ខ្លួនដើម្បីផលប្រយោជន៏
ប្រទេសខ្លួន?

ឳយតែបំរើរផលប្រយៅជន៏ប្តទេសអាមេរិកទោះជាចោរឬឃោឃៅយ៉ាងណាក៏អាមេរិកគាំទ្រដែរ៊ ។

Anonymous said...

About Person, Go Away. It is not your place to comment!

Anonymous said...

poor attitudes,poor personalities

no respect to khmer peoples , no respect to khmer governments

how can she be world leader ? suck

Anonymous said...

low class USA ambassy in cambodia

Anonymous said...

This is not civilized ambassador or uneducated ambassador. Go back to school to learn to respect others.

6:22 you are right about this.

Anonymous said...

Because we Khmer not work together, not unite and abduct with bowing down before foreigners for help to gain power to kill each other that 's why some countries keep sending low class ambassadors to Cambodia. Because we Khmer our self make our self as low class too. We Khmer ideally learn how to forgive each others but not Khmer Rouge.

Anonymous said...

The U.S ambassador making a two-finger sign meaning the parliament must be formed with two parties, not one party only as has been done on 23rd Sept. That's a clear message to Hun Sen and King Sihamoni.

Anonymous said...

Body language tell everything about Billy expression and the US toward current regime.

None of you understanding the language of the body speak so please shut up you might learn something from other. Don't just look at the photo, look at the photos.