សហរដ្ឋអាមេរិកបញ្ជាក់នៅថ្ងៃទី២៣ ខែកញ្ញា ថា មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជាទេ បើទោះបីជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលរួមសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រក្ដី។
ដោយ ទេព សុរ៉ាវី 2013-09-23

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ថត (William E.Todd) ចូលរួមជាកិត្តិយសក្នុងកិច្ចប្រជុំសភាលើកដំបូង នៅព្រឹកថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៣។
RFA/Van Vichar
ស្របពេលគ្នានេះ សហភាពអឺរ៉ុបបានចេញសេចក្ដីប្រកាសព័ត៌មានមួយថា រដ្ឋសភាដែលកើតឡើងដោយឯកបក្សនៅពេលនេះ មិនអាចបំពេញភារកិច្ចរបស់ខ្លួនបានឡើយ ខណៈដែលអ្នកច្បាប់រិះគន់សភាដែលទើបកើតឡើងថ្មីថ្មោងនេះ ថាជាសភាអធម្មនុញ្ញភាព។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ថត (William E.Todd) បញ្ជាក់ថា ការចូលរួមរបស់លោកនៅក្នុងពិធីបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលទី៥ នេះ មិនមែនជាការយល់ព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតទេ។
សហរដ្ឋអាមេរិកទាមទារឲ្យមានការត្រួតពិនិត្យឡើងវិញដោយតម្លាភាពនូវភាពមិនប្រក្រតីទាក់ទងនឹងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៨ ខែកក្កដា។
ក្នុងសេចក្ដីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក បញ្ជាក់ថា សហរដ្ឋអាមេរិកជឿថា សភាជាតិដែលមានដំណើរការត្រឹមត្រូវ ទាមទារឲ្យមានការចូលរួមពីគណបក្សនយោបាយសំខាន់ទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
កិច្ចប្រជុំសភាដំបូងសម្រាប់នីតិកាលទី៥ ធ្វើឡើងតាមការព្រាងទុក នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា បើទោះជាមិនមានវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង ៥៥រូបចូលរួមក្ដី។
សហភាពអឺរ៉ុបក៏បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ ស្រដៀងគ្នានឹងសហរដ្ឋអាមេរិក ជុំវិញការបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលទី៥។
សហភាពអឺរ៉ុបបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា រដ្ឋសភាដែលកើតឡើងដោយឯកបក្សនៅពេលនេះ មិនអាចបំពេញភារកិច្ចរបស់ខ្លួនបានឡើយ។
ប្រតិភូសហភាពអឺរ៉ុបអំពាវនាវឲ្យគណបក្សនយោបាយទាំងពីរ បន្តធ្វើការរួមគ្នាដើម្បីកំណត់អំពីគុណវិបត្តិ ឬបញ្ហានានាដែលកើតឡើងក្នុងដំណើរការនៃការបោះឆ្នោត និងលើកទឹកចិត្តឲ្យគណបក្សនយោបាយចរចាគ្នាដើម្បីឯកភាពគ្នាទៅលើការកែទម្រង់រចនាសម្ព័ន្ធ ធានាឲ្យមានការអភិវឌ្ឍ និរន្តរភាពកម្ពុជា ព្រមទាំងការកែទម្រង់ប្រព័ន្ធតុលាការ ការកែទម្រង់រដ្ឋសភា និងការធ្វើឲ្យប្រសើរឡើងនៃអភិបាលកិច្ចល្អ និងលទ្ធិប្រជាធិបតេយ្យ។
រដ្ឋសភាដែលទើបកើតឡើងថ្មីថ្មោងនេះ ត្រូវបានអង្គការសង្គមស៊ីវិលរិះគន់ថា ជាសភាអធម្មនុញ្ញភាព។
ប្រធានផ្នែកអង្កេតរបស់សមាគមអាដហុក (Adhoc) លោក នី ចរិយា បញ្ជាក់ថា ការបង្កើតសភាអាណត្តិនេះមិនស្របតាមច្បាប់រដ្ឋធម្មនុញ្ញទេ គឺមានន័យថា ជាសភាអធម្មនុញ្ញភាព ដែលនាំឲ្យរដ្ឋាភិបាលដែលកើតចេញពីរដ្ឋសភា ក្លាយជារដ្ឋាភិបាលអធម្មនុញ្ញភាពដែរ។
លោកបន្តថា រដ្ឋសភា និងរដ្ឋាភិបាលអធម្មនុញ្ញភាពនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការទទួលស្គាល់ពីអន្តរជាតិ។ លើសពីនេះ នឹងធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពប្រទេស ប៉ះពាល់ផ្នែកពាណិជ្ជកម្ម និងអាចប៉ះពាល់ទំនាក់ទំនងផ្នែកការទូតរវាងប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។
មិនខុសគ្នាដែរ នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បញ្ជាក់ថា កិច្ចប្រជុំសភាលើកដំបូងដោយគ្មានការចូលរួមពីគណបក្សប្រឆាំងកំពុងបង្កឲ្យមានបដិវាទធ្ងន់ធ្ងរក្នុងការអនុវត្តច្បាប់រដ្ឋធម្មនុញ្ញ ការពង្រឹងឯករាជភាពជាតិ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ រដ្ឋាភិបាលថ្មីនឹងខ្វះនីត្យានុកូលភាព ឬខ្វះភាពស្របច្បាប់ និងគ្មានការគាំទ្រ។
នាយកប្រតិបត្តិអង្គការសង្កេតការណ៍បោះឆ្នោត និកហ្វិច (Nicfec) លោក ហង្ស ពុទ្ធា យល់ឃើញថា គណបក្សប្រជាជនកម្ពុជា នឹងមានការប្រឈម ២សំខាន់ ក្រោយកិច្ចប្រជុំឯកបក្សនៅរដ្ឋសភារួច។ ទី១ គឺពលរដ្ឋដែលគាំទ្រគណបក្សប្រឆាំងស្នើសុំឲ្យមានការលើកពេលសម័យប្រជុំសភាលើកដំបូងមិនសប្បាយចិត្ត ទី២ ប្រឈមពីការវាយតម្លៃពីសហគមន៍អន្តរជាតិ។
អង្គការសង្គមស៊ីវិលទទូចច្រើនដងឲ្យភាគីគណបក្សនយោបាយទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភា បន្តពិភាក្សាគ្នារកដំណោះស្រាយនយោបាយ។ អង្គការសង្គមស៊ីវិលរិះគន់ថា ការបង្កើតសភាថ្មីនៅអាណត្តិនេះ មានដាក់ពង្រាយទាហាន និងប៉ូលិស រនាំងដែក របងលួស បិទផ្លូវចេញចូលច្រកទៅរដ្ឋសភា ដែលបង្ហាញឲ្យអន្តរជាតិឃើញពីការគាបសង្កត់នៃការបង្កើតរដ្ឋសភានិងរដ្ឋាភិបាលថ្មី៕
8 comments:
ឆ្នាំ១៩៧០ អាមេរិកបានទាក់ទាញអោយបំរើរលទ្ធិរបស់ខ្លួន ពុត ឆាត ចៅហ្វាយខេត្តតាកែវបានបាញ់
សិស្សានុសិស្សនៅអនុវិទ្យាល័យអង់តាសោម
ស្លាប់៥ទៅ៦រយនាក់ តើអាមេរិកវាមានការចោទប្រកាន់ទេ ឬមួយជាបរិវ៉ារបស់ខ្លួនដើម្បីផលប្រយោជន៏
ប្រទេសខ្លួន?
ឳយតែបំរើរផលប្រយៅជន៏ប្តទេសអាមេរិកទោះជាចោរឬឃោឃៅយ៉ាងណាក៏អាមេរិកគាំទ្រដែរ៊ ។
About Person, Go Away. It is not your place to comment!
poor attitudes,poor personalities
no respect to khmer peoples , no respect to khmer governments
how can she be world leader ? suck
low class USA ambassy in cambodia
This is not civilized ambassador or uneducated ambassador. Go back to school to learn to respect others.
6:22 you are right about this.
Because we Khmer not work together, not unite and abduct with bowing down before foreigners for help to gain power to kill each other that 's why some countries keep sending low class ambassadors to Cambodia. Because we Khmer our self make our self as low class too. We Khmer ideally learn how to forgive each others but not Khmer Rouge.
The U.S ambassador making a two-finger sign meaning the parliament must be formed with two parties, not one party only as has been done on 23rd Sept. That's a clear message to Hun Sen and King Sihamoni.
Body language tell everything about Billy expression and the US toward current regime.
None of you understanding the language of the body speak so please shut up you might learn something from other. Don't just look at the photo, look at the photos.
Post a Comment