ដោយ វិទ្យុអាស៊ីសេរី RFA
2013-09-12
2013-09-12
ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
(កណ្ដាល) ស្វាគមន៍ប្រជារាស្ត្រនាឱកាសពិធីសម្ពោធបូជនីយដ្ឋានដូនពេញ
កាលពីថ្ងៃទី១៦ ឧសភា ២០០៨ ។
AFP Photo
ព្រះរាជសារអញ្ជើញប្រជុំចុះថ្ងៃទី១២ ខែកញ្ញា
ពីរច្បាប់ដាច់ដោយឡែកពីគ្នារបស់ព្រះមហាក្សត្រ
មួយច្បាប់បានផ្ញើជូន លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា
និងមួយច្បាប់ទៀតផ្ញើជូន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
ខ្លឹមសារព្រះរាជសារព្រះករុណា បញ្ជាក់ថា
មេដឹកនាំនៃគណបក្សទាំង២រូប ត្រូវដឹកនាំសហការី ២រូប
ចូលរួមកិច្ចប្រជុំក្រោមព្រះរាជាធិបតីនៃព្រះអង្គ
នៅប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង នៅម៉ោង ៩ព្រឹក ថ្ងៃសៅរ៍ ទី១៤
ខែកញ្ញា។
ភ្លាមៗនេះ លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា
បានឆ្លើយតបនឹងព្រះរាជសារព្រះករុណា ព្រះមហាក្សត្រ ថា
លោកនឹងចូលទៅតាមការកោះប្រជុំនេះ ដោយដឹកនាំសហការី ២រូប។
ក្នុងនោះរួមមាន លោក សាយ ឈុំ និង លោក ស ខេង។
ការកំណត់ពេលប្រជុំដោះស្រាយបញ្ហានយោបាយនៅក្រោយការបោះឆ្នោតដោយ
ព្រះមហាក្សត្រ
គឺស្ថិតនៅមុនមួយថ្ងៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ
ដែលត្រៀមនឹងធ្វើទាំងថ្ងៃទាំងយប់រយៈពេលបីថ្ងៃ
គិតចាប់ពីថ្ងៃទី១៥ ខែកញ្ញា៕
No comments:
Post a Comment