A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 5 September 2013

International organisations ask Cambodia not to restrict people's rights to assembly អង្គការ​អន្តរជាតិ​សុំ​ឲ្យ​កម្ពុជា​កុំ​រារាំង​សិទ្ធិ​ពលរដ្ឋ​ជួប​ជុំ​ដោយ​សន្តិវិធី

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ក្រុម​សង្គម​ស៊ីវិល​ចំនួន ២៤​អង្គភាព បាន​ចេញ​សេចក្តី​ប្រកាស​រួម​គ្នា​មួយ នៅ​ថ្ងៃ​ទី៥ កញ្ញា សុំ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ បង្ក​ភាព​ងាយ​ស្រួល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើ​សិទ្ធិ​នៃ​សេរីភាព​ក្នុង​ ការ​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី។
ដោយ កែវ និមល RFA
2013-09-05
ប៉ូលិស​រារាំង​ពលរដ្ឋ​ចូល​រួម​វេទិកា ៦១០
សកម្មភាព​របស់​សមត្ថកិច្ច​ប៉ូលិស​ឈរ​បណ្ដាក់​គ្នា​រារាំង​នៅ​ខាង​ មុខ​ច្រក​ចូល ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​រួម​ស្ដាប់​វេទិកា​សាធារណៈ​នៅ​ក្រោយ​ ហេតុការណ៍​ចាប់ លោកស្រី មូរ សុខហួរ ប្រទាញ​ប្រទង់​គ្នា​រវាង​កង​ប៉ូលិស និង​អ្នក​ចូល​រួម នា​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Soun Sophalmony
សេចក្តី​ប្រកាស​រួម​មាន​ខ្លឹមសារ​ជាអាទិ៍​ថា រដ្ឋាភិបាល​កម្ពុជា កង​កម្លាំង​ប្រដាប់​អាវុធ និង​កង​នគរបាល មិន​គួរ​បន្ទច់បង្អាក់ ឬ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ពី​ការ​ទទួល​បាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ ​គ្នា​ដោយ​សន្តិវិធី​ទេ មិន​ថា​តាម​រយៈ​ការ​គំរាម​កំហែង ការ​បំភិតបំភ័យ ឬ​ការ​ប្រើ​កម្លាំង​ខុស​ច្បាប់​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​អាជ្ញាធរ​មាន​កាតព្វកិច្ច​បង្ក​លក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ សិទ្ធិ​ក្នុង​ការ​ជួប​ជុំ​គ្នា​នេះ ដោយ​ពេញ​បរិបូណ៌ ពីព្រោះ​សិទ្ធិ​នេះ​មាន​ការ​ធានា​ដោយ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​ប្រទេស​កម្ពុជា ជា​រដ្ឋ​ភាគី។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​អង្គការ​មួយ​ចុះ​ហត្ថលេខា​ក្នុង​សេចក្តី​ប្រកាស​រួម​នោះ​ដែរ មាន​ប្រសាសន៍​ថា ការ​ចេញ​សេចក្តី​ប្រកាស​រួម​នេះ ដើម្បី​ឲ្យ​អាជ្ញាធរ​ដឹង​ថា ការ​ជួប​ជុំ​គ្នា​របស់​ប្រជាពលរដ្ឋ​នេះ គឺ​មាន​ចែង​ក្នុង​ច្បាប់៖ «មាន​របាយការណ៍​ពី​មូលដ្ឋាន​មក​ថា មាន​កន្លែង​ខ្លះ​មាន​មេ​ភូមិ​រារាំង​ប្រជាជន​មិន​ឲ្យ​ចេញ​ពី​ភូមិ​មក​ទេ ដោយសារ​ខ្លាច​គាត់​ចូល​រួម​ការ​ធ្វើ​បាតុកម្ម។ តែ​ការ​រឹតត្បិត​ការ​ដើរ​ហើរ​នេះ វា​ជា​សេរីភាព​សំខាន់​បំផុត​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ។ មាន​តែ​នៅ​ប្រទេស​កុម្មុយនីស្ត​ទេ មាន​ការ​រារាំង។ ឥឡូវ​នេះ យើង​មាន​ការ​ព្រួយ​បារម្ភ​ដែរ។ ចំពោះ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ យើង​ឃើញ​ក្នុង​ការ​គ្រោង​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី៧ នេះ យើង​ឃើញ​មន្ត្រី​ជាច្រើន​លើក​យក​រឿង​បាតុកម្ម​នេះ​មក​បន្លាច ហើយ​ថា រឿង​បាតុកម្ម​នេះ​ជា​កុប្បកម្ម​ទៅ​វិញ។ តាម​ពិត រឿង​បាតុកម្ម​នេះ​ជា​សិទ្ធិ​សេរីភាព​ជុំ​គ្នា​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​សម្ដែង​មតិ»

សេចក្តី​ប្រកាស​រួម​នោះ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បរទេស អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរ​រដ្ឋាភិបាល​ដទៃ​ទៀត ចូល​រួម​ជាមួយ​អង្គការ​ដែល​ចុះ​ហត្ថលេខា​ក្នុង​ការ​ជំរុញ​អ្នក​ជាប់​ ពាក់ព័ន្ធ​ជា​សាធារណៈ​ទាំងអស់ ឲ្យ​គោរព​ទៅ​តាម​កាតព្វកិច្ច​ច្បាប់ និង​អនុសាសន៍​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​មាន​ចែង​ទាក់ទង​ការ​ជួប​ជុំ​ដោយ​សន្តិវិធី​ជា​ សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: