លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សម្រែករាស្រ្តក្នុងនគរ ដែលគាំទ្រគណបក្សប្រឆាំង មិនគួរឲ្យខ្លាចទេ តែអ្វីដែលគួរឲ្យខ្លាចនោះ គឺភាពស្ងៀមស្ងាត់របស់មេទ័ ពឈ្នះឆ្នោត។ បើយោងតាមលទ្ធផលបណ្តោះអាសន្នគឺគណបក្សប្រជាជនទទួលបាន ៦៨អាសនៈ ចំណែកគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥ អាសនៈនេះរាប់ថា គណបក្សប្រជាជនឈ្នះការបោះឆ្នោ តថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣។
ចម្ងល់របស់រាស្ត្រ ក្នុងនគរនិងក្រុមអ្នកតាមដា ននយោបាយកម្ពុជា ពេលនេះ គឺហេតុអ្វីក៏មេទ័ពឈ្នះសង្រ្គាម មិនធ្វើពិធីទូងស្គរលើក ទង់ជ័យ ប្រមូលផ្តុំទ័ពកោះហៅមន្ត្ រីឡើងសវនាការដើម្បីត្រៀម ខ្លួនទៅទទួលការព្រះរាជទាន ពីមហាក្សត្រគ្រប់គ្រងនគរ? ការពិតមួយចំនួនដូចបងប្អូ នជនរួមជាតិ បានដឹងស្រាប់ គឺថ្វីដ្បិតតែការបង្កើត រដ្ឋាភិបាលត្រូវការតែសំឡេង ៥០% បូក ១ ពិតមែន តែកម្ពុជា អនុវត្តរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញដូចមាន ចែង
ក្នុងមាត្រា ៥១ ថ្មី ដោយចែកជាពីរប្រព័ន្ធ គឺប្រព័ន្ធដឹកនាំ
និងប្រព័ន្ធគ្រប់គ្រង។ ប្រព័ន្ធគ្រប់គ្រងនគរ
គឺសភានិយមមានន័យថា អ្វីៗទាំងអស់ក្នុងនគរ
ត្រូវទទួលការសម្រេចពីរដ្ ឋសភាជាតិជាមុនសិនដូចជា៖ រដ្ឋសភាអនុម័តថវិកាជាតិផែន ការរដ្ឋ ការខ្ចីប្រាក់ ឬឲ្យប្រាក់គេខ្ចីការយក ពន្ធ ការសន្យាផ្នែកហិរញ្ញវត្ថុ ការយល់ព្រមចំពោះគណនីរដ្ឋ បាល ការលើកលែងទោសជាទូទៅ ការយល់ព្រមឬលុបចោលសន្ធិ សញ្ញា ឬអនុសញ្ញាអន្តរជាតិ ការប្រកាសសង្គ្រាមរួមនឹងកា របោះឆ្នោតទុកចិត្តដល់រាជ រដ្ឋាភិបាល តាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិករដ្ឋសភាទាំ ងមូល (៥០ % + ១) ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា ៩០ ថ្មី (ពីរ)។
ប្រព័ន្ធដឹកនាំនគរ គឺប្រជាធិបតេយ្យសេរីពហុបក្ សមានន័យថាគ្មានទេសភាឯក បក្សគ្មានទេរដ្ឋាភិបាលឯកបក្ សចំណុចនេះបើតាមស្មារតី រដ្ឋធម្មនុញ្ញគឺមិនមានន័យ ថា ដាច់ខាតត្រូវតែមានបក្សពី រក្នុងរដ្ឋាភិបាលនោះទេ តែមានន័យថា រដ្ឋាភិបាលដាច់ខាតត្រូវតែ កើតចេញពីសភាពហុបក្សក៏ប៉ុ ន្តែការស្ងៀមស្ងាត់របស់មេ ទ័ពឈ្នះសង្គ្រាមនេះ មានន័យជ្រៅជាងនេះ ទី១. ភ្លើងរាស្ត្រកំពុងឆេះ ដូចនេះ អូសបន្លាយពេលលាក់ខ្លួនមិ នចេញមុខ ដើម្បីរង់ចាំឲ្យភ្លើងបន្ ថយកម្ដៅ ទី២ .សម្ងំក្នុងបន្ ទាយមើលដំណើរសត្រូវគិតគូរ យុទ្ធសាស្ត្រហើយរង់ចាំឱកា សកម្ទេចចោល។
ប្រមាថ
ពិតជាប្រមាថនេះ គឺជាការម្រមាថមួយដ៏ធំ សម្រាប់កូនប្រុស។
ល្ងាចថ្ងៃទី ២០ខែសីហាឆ្នាំ ២០១៣ ក្រុមការងារចរចានៃគណបក្ស ធំពីរ គឺបក្សប្រជាជន និងបក្សសង្គ្រោះជាតិបានជួប ចរចាលើការងារដោះស្រាយភាព មិនប្រក្រតីនៃការបោះឆ្នោត ។ខ្ញុំមានការយល់ឃើញពីរ៖ ទី១.បើសិនជាខ្ញុំជាគណបក្ សសង្គ្រោះជាតិវិញ ខ្ញុំមិនទៅចរចានៅល្ងាចថ្ងៃ ទី២០នោះទេ ពីព្រោះសមាសភាពដែលបញ្ជូន មកពីគណបក្សប្រជាជន គឺជាប្រតិភូបច្ចេកទេសលំដាប់ ទី ៣ នេះប្រហែលមានន័យបីយ៉ាងៈ ក .គ្មានឆន្ទៈចង់ដោះស្រាយបញ្ ហាឲ្យពិតប្រាកដទេ។ ខ.នេះគឺ ជាការប្រមាថដៃគូចរចា ពីព្រោះបញ្ជូនមនុស្សខុសពិធី ការចរចា។ គ.ប្រហែលជាក្រុម មកពីបក្សប្រជាជនកាលពីល្ងា ចថ្ងៃទី ២០ នោះ កុំថាឡើយចរចាសូម្បីតែនិយា យមិនហ៊ាននិយាយផង។ នេះជាមូលហេតុដែលនាំឲ្យកា រចរចាបរាជ័យ ទៅអង្គុយដកខ្យល់ទទេ គ្រាន់តែចេញក្បួនទ័ព គេដឹងលទ្ធផលសង្គ្រាមមុនបា ត់ទៅហើយ។ មនុស្សដែលគណបក្សប្រជាជន គួរបញ្ជូនមកដើម្បីចរចាជា មួយក្រុមចរចារបស់បក្សសង្គ្ រោះជាតិ គួរតែជាសមាសភាពលោក សុខ អានលោក ស ខេង លោកជាម យៀប និងលោកសាយ ឈុំ ជាដើមទើបបានត្រឹមត្រូវ។
ការចាប់អារម្មណ៍ ទី២.ក្នុង កាលៈទេសៈបែបនេះ បើខ្ញុំជាគណបក្សទាំងពីរ ជាពិសេសបក្សសង្គ្រោះជាតិ ខ្ញុំមិនបញ្ជូនមន្ត្រីបច្ចេ កទេស ទៅមុនទេ តែគឺមេនយោបាយជួបគ្នាមុន ចរចាព្រមព្រៀងលើចំណុចបំណង ការចង់បាន នៃភាគីចរចានីមួយៗជាកញ្ចប់ នៃការដោះស្រាយភាពមិនប្រក្ រតីនៃការបោះឆ្នោតជាមុនសិ ន រួចចាំបញ្ជូនអ្នកបច្ចេកទេស ឲ្យជួបគ្នាធ្វើការតែម្តង នេះគេហៅថា វិធីសាស្ត្រពីលើមកក្រោម ព្រោះវិធីសាស្ត្រពីក្រោម ទៅលើគ្មានបានផលអ្វីទេ។ បើសិនមេទ័ពមិនជួបចរចាលើ ចំណុចគោលធំៗ ជាមុនទេ ការចាប់ផ្តើមប្រើវិធីសាស្ ត្រពីក្រោមឡើងលើ គឺដើម្បីតែពន្យារពេលការ ចរចាតែប៉ុណ្ណោះ។
មេទ័ពឈ្នះចម្បាំង ដឹងដែរតែសុខចិត្តមានចេតនា ចង់រុញទូកបណ្តោយទឹកវាគង់ តែធ្លាក់ជ្រោះទេ មានន័យថា ចរចាដើម្បីតែចរចាដើម្បីអូស បន្លាយពេលវេលា យកពេលវេលាកាន់តែច្រើន កាន់តែចំណេញរង់ចាំក្រុម ប្រឹក្សាធម្មនុញ្ញសម្រេចលើ បណ្តឹងបក្សប្រឆាំងនិងបិទផ្ លូវតវ៉ា។
ការធ្វើការងារយឺតយ៉ាវ មិនមែនជាចរិកមេទ័ព នៃបក្សប្រជាជនទេ ដូចនេះ មិនយូរទេយ៉ាងយូរមួយសប្តា ហ៍ទៀត មេទ័ពឈ្នះចម្បាំង នឹងចេញមុខក្តោបក្តាប់ស្ថា នការណ៍សម្រេចដំណើរចម្បាំង។ មែនទែនទៅចម្បាំងធំ មិនទាន់ចាប់ផ្តើមទេ រហូតទាល់តែមានវត្តមានមេទ័ ពក្នុងក្បួន។ ដូចនេះ ចាប់ពីពេលនេះតទៅរាស្ត្រ ត្រូវរង់ចាំមើលថា តើក្នុងចំណោមបន្ទាយទាំងពី រ អ្នកណាមានសមត្ថភាព ក្នុងការចរចាយកស្បៀងយកទ័ ពយកប្រៀបជាងខាងណា?
គណបក្សសង្គ្រោះជាតិមិនគួរ ភ្លេចទេថា មេទ័ពជំរំធំខាងគណបក្សប្ រជាជន មិនត្រឹមតែមានពិសោធសង្គ្រា ម ១០៥ សមរភូមិប៉ុណ្ណោះទេ ក៏ប៉ុន្តែបើទោះបីគ្រាន់តែ
ជាយុវជនក្មេងវត្ត កូនអ្នកស្រែម្នាក់ ដែលស្អប់ម្ហូបបរទេស
ហើយតែងតែយកត្រីងៀត ប្រហុក តាមខ្លួន រាប់ម៉ឺនគីឡូ
ក្នុងពេលចេញទៅចរចានៅបរទេស ក៏ដោយ ក៏រដ្ឋមន្ត្រីវ័យក្មេងអា យុប្រហែល ៣០ ឆ្នាំនៃក្រសួងការបរទេសម្នា ក់នេះដែលពីអតីតកាល គ្រាន់តែជាសិស្ស ដែលមិនទាន់បានបញ្ចប់ការសិ ក្សា នៅវិទ្យាល័យឥន្ទ្រទេវីផង នោះ កាលពីឆ្នាំ ១៩៨៧ បានបង្កើតនូវភាពភ្ញាក់ផ្អើ ល
យ៉ាងខ្លាំង ដល់ភាគីចរចា និងសហគមន៍អន្តរជាតិ
ក្នុងជំនួបចរចាសន្តិភាព នៅប្រទេសបារាំងរួចទៅហើយ។
ការចរចាពេលនោះ សម្រាប់លោកហ៊ុនសែន គឺដូចសម្តីមេទ័ពខ្លាំង
នៃជំរំលាវប៉ី គឺគួនអ៊ូ ដែលនិយាយថា«ដូចចាប់ចាបក្នុ ងទ្រុង» ពេលនោះ ទាំងសម្តេចក្រុមព្រះទាំងលោ កខៀវ សំផនទាំងលោកស៊ឺន សាន សុទ្ធតែមិនមែនដៃគូរបស់លោ កហ៊ុន សែនទេ ហើយមនុស្សតែម្នាក់ ដែលអាចទប់ទល់នឹងក្មេងវត្ តម្នាក់នេះបានមានតែម្នាក់ គត់ គឺសម្តេច សីហនុ។
ក្នុងឯកសារទូតសម្ងាត់ (Diplomatic Cable) នៃជំនួបមួយរវាងប្រធានាធិប តីបារាំងមីតេរ៉ង់ (Francois Mitterand) និងប្រធានាធិបតីអាមេរិក ចច
អេចដាប់បិលយូប៊ូស (George H. W. Bush) នៅថ្ងៃ១៦ ខែធ្នូ
ឆ្នាំ១៩៨៩ លោកមីតេរ៉ង់ បានប្រាប់លោកប៊ូសថា«ហ៊ុន
សែនជាចំណុចខ្លាំងនៃរដ្ឋា ភិបាលរបស់គាត់ ហើយយើងមិនបានរើសយកគាត់ទេ តែគាត់គ្រប់គ្រងបានល្អ»។
ដូចនេះ ក្នុងដំណើរការចរចាធំនៃបន្ ទាយទាំងពីរ ខាងសង្គ្រោះជាតិត្រូវធ្វើ ការងារបីយ៉ាងធំ គឺទី១.រើសមេទ័ពខ្លាំងម្នា ក់ អមដោយក្រុមឧត្តមសេនីយ៍ខ្លា ំងៗប៉ុន្មាននាក់ទី២ គ្រប់ គ្រងកម្លាំង រឹតសាមគ្គីរវាងមេសម្ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ កុំបង្កើតឲ្យមានចំណុចខ្សោ យណាមួយឲ្យសោះព្រោះវាអាច ក្លាយជាចំណាប់ខ្មាំងនៃការ ចរចា ទី៣.ច្បាំងផង ចរចាផង (ប្រើទាំងនយោបាយក្នុងទាំង នយោ
បាយក្រៅ) ទើបមានប្រៀបឈ្នះច្រើន។ កន្លងទៅខ្ញុំសង្កេតឃើញថា
លោកអនុប្រធាននៃសម្ព័ន្ធ គឺធ្វើបានល្អណាស់។ ឧ.
នៅពេលមានអ្នកការសែតគេសួ រថា«តើគណបក្សសង្គ្រោះជាតិ មានយន្តការសម្របសម្រួលអ្ វី ជាមួយគណបក្សប្រជាជនទេ?» គាត់បានឆ្លើយថា៖ «បក្សសង្គ្រោះជាតិគ្មានយន្ តការអ្វី ដើម្បីសម្របសម្រួលជាមួយបក្ សប្រជាជនទេ ក្រៅតែពីការរកយុត្តិធម៌ ជូនម្ចាស់ឆ្នោត»ពីព្រោះថា ការសម្របសម្រួលមានន័យថា ជាការចែកអំណាចហើយការចែកអំ ណាច គឺមានន័យថា ជាការចរចា ហើយការចរចា គឺមានន័យថា ជាការចុះចាញ់។ ឆាវឆាវនិយាយថា៖ «ចរចាគឺចុះចាញ់»។
និស្សិតក្មេងវត្ត កូនអ្នកស្រែសូរ សមយុទ្ធ sosamyuth@gmail.com កំពង់ឆ្នាំង
3 comments:
Yup, Yup, Hun Sen and his pigs lost the election!!!
Khmer people have spoken!!!
People around the world have spoken!!!
Hun Sen and his pigs must go!!!
HUN SEN Vietminh/Vietcong, GO GOME!!!
Hun sen knew he lost this election thatwise this congchor of Hanoi didn't barks like he used to! Hun sen admitted that his party lost but Kiev kajas ot rith changed the out come of an election from losing to winning! Ah kajas Kiev kanrith is yuon's congchor and mouth piece of pigs Cpp thugs!
Kmehwatt
ពីព្រោះអាហ៊ុនសែនវាចាញ់បានជាវាមិនហ៊ានក្អក!
Post a Comment