សមាគមមគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួននៅខេត្តសៀមរាប
បានសំដែងការមិនសប្បាយចិត្តចំពោះមន្ត្រីរាជការខ្លះដែលតម្រូវឱ្យ
ពួកគេធ្វើសេចក្ដីថ្លែងការណ៍ និងទទួលស្គាល់ថា
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាល៥ កន្លងទៅ
គឺប្រកបដោយភាពសេរីនិងយុត្តិធម៌ អាចទទួលយកបាននោះ។
សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ខ្លះបានអះអាងថា កាលពីពេលថ្មីៗ ពួកគេបានទទួលគំរូនៃសេចក្ដីថ្លែងការណ៍មួយដែលរៀបចំខ្លឹមសាររួចជា ស្រេច សំដៅគាំទ្រការបោះឆ្នោត ឬក៏គាំទ្រទៅលើគណបក្សកាន់អំណាច។ ប្រសិនបើសមាគមណាមួយចាប់អារម្មណ៍ គឺគ្រាន់តែចុះហត្ថលេខាបោះត្រាប្រគល់ត្រឡប់ទៅឱ្យអ្នកចែកវិញគឺ ជាការស្រេច មិនចាំបាច់ចំណាយពេលធ្វើខ្លួនឯងទេ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍មួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី១២ ខែសីហា ថា កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅ មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានយកគំរូនៃសេចក្ដីថ្លែងការណ៍សម្រាប់គាំទ្រការបោះឆ្នោតមួយមក ឱ្យរូបលោក។ លោកបានពិនិត្យលើគំរូនៃសេចក្ដីថ្លែងការណ៍នោះ គឺមានន័យថា គេចង់ឱ្យចូលរួមទទួលស្គាល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានលក្ខណៈសេរី និងយុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សាជាដើម។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ដដែលបានបញ្ជាក់ថា ទោះយ៉ាងណា លោកមិនយល់ព្រមចុះហត្ថលេខានិងបោះត្រាលើគំរូនៃសេចក្ដីថ្លែងការណ៍ នោះឡើយ ដោយសារតែលោកដឹងថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ គឺមានភាពមិនប្រក្រតីមួយចំនួន៖ «ខ្ញុំគិត ខ្ញុំមិនអាចទទួលយកបានទេ ពីព្រោះភាពជាក់ស្ដែង ខ្ញុំក៏ជាអ្នកសង្កេតការណ៍មួយដែរនៅក្នុងថ្ងៃបោះឆ្នោត ខ្ញុំឃើញមានផលអវិជ្ជមានជាច្រើនដែលខ្ញុំជួបប្រទះ គឺប្រជាជនវៀតណាម យ៉ាងច្រើន ដែលមានឈ្មោះបោះឆ្នោត ហើយមួយទៀត ក៏ខ្ញុំចាប់បានឯកសារមួយចំនួនដែលបោះឆ្នោតឈ្មោះជាន់ជាមួយនឹង ឈ្មោះគេមានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវ មួយចំនួនដែរ»។
មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបដិសេធថា គំរូនៃសេចក្ដីថ្លែងការណ៍នោះ គឺគេពុំបានចែក ទៅឱ្យសមាគមក្រៅរដ្ឋាភិបាលដោយបង្ខំឱ្យគាំទ្រលទ្ធផលនៃការបោះ ឆ្នោតទេ។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានមានប្រសាសន៍ថា គំរូនៃសេចក្ដីថ្លែងការណ៍នោះ គឺពិតជាលោកបានធ្វើមែន ក៏ប៉ុន្តែលោកមិនបានចែកចាយទៅឱ្យសមាគមក្រៅរដ្ឋាភិបាលណាឡើយ។
លោកបញ្ជាក់ថា ការធ្វើគំរូនៃសេចក្ដីថ្លែងការណ៍នេះ គឺគ្រាន់តែបម្រុងទុកប្រសិនបើសមាគម ឬអង្គការណាមួយត្រូវការអាចមកសុំ ហើយគ្រាន់តែចុះហត្ថលេខាបោះត្រានៅលើនោះជាការស្រេច មិនចាំបាច់ចំណាយពេលយូរក្នុងការសរសេរទេ៖ «អាហ្នឹងគ្រាន់តែជា គំរូមួយ គ្រាន់តែយើងធ្វើព្រាង បើគាត់ចង់សរសេរសម្រាប់ពួកគាត់ហ្នឹង គឺឱ្យគំរូពួកគាត់ទៅ។ បើសិនសមាគមយល់ថា គាំទ្រ ក៏គាំទ្រទៅ បើសិនមិនគាំទ្រ ស្រេចតែចិត្តរបស់គាត់ អត់មែនជាការបង្ខិតបង្ខំអ្វីទេ»។
ប្រភពព័ត៌មានបានឱ្យដឹងថា បច្ចុប្បន្ន គំរូនៃសេចក្ដីថ្លែងការណ៍គាំទ្រការបោះឆ្នោតនោះ គឺបានចែក ទៅឱ្យសមាគមមគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួនក្នុងខេត្តសៀមរាប ដើម្បីស្វែងរកការគាំទ្រ។
អនុប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា សេចក្ដីថ្លែងការណ៍ដែលគាំទ្រការបោះឆ្នោតនោះ មិនមែនតែអង្គការសមាគមក្រៅរដ្ឋាភិបាលទេ គឺមន្ត្រីរាជការខ្លះក៏បានធ្វើដូចគ្នា។ លោក ចាន់ សុវ៉េត បានហៅការធ្វើញត្តិគាំទ្រការបោះឆ្នោតនេះ គឺសំដៅទៅដល់គាំទ្រលទ្ធផលមួយដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា អាចទទួលបានអាសនៈគ្រប់គ្រាន់ក្នុងការឈានទៅដល់បង្កើតរដ្ឋាភិបាល ថ្មី បន្តដឹកនាំប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំទៅមុខទៀត៕

No comments:
Post a Comment