A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 25 August 2013

Sam Rainsy and Kem Sokha in Siem Reap and Kampong Thom 25/8/13

Aug 25, 2013 At Angkor Wat this morning. អនុស្សាវរីយក្រោមភ្លៀងកាលពីម្សិលមិញ ពួកយើងមានអារម្មណ៍ សប្បាយរីករាយ ក្នុងយុទ្ធនាការការពារជ័យជំនះរបស់យើងនេះ។ (វីដេអូនេះនៅវត្តទ្រាល ឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ-២៤ សីហា ២០១៣) ព្រឹកមិញនៅមុខប្រាសាទអង្គរតូច ពួកយើងបានបួងសួងសុំឲ្យបារមី អតីតព្រះមហាវីរក្សត្រ ដែលបានកសាងប្រាសាទអង្គរ ជួយការពារ អ្នកស្នេហាជាតិទាំងអស់ និងជួយការពារជ័យជំនះរបស់យើង ដើម្បីនាំមកនូវការផ្លាស់ប្តូរក្នុងឆ្នាំ២០១៣នេះ។ លទ្ធផលនៃជ័យជំនះរបស់យើងនេះ បានកើតឡើងដោយវីរភាព របស់បងប្អូនកូនក្មួយទាំងអស់ ដូច្នេះវីរភាពនេះហើយ នឹងត្រូវ សង្រ្គោះជាតិ យើងក្នុងឆ្នាំ២០១៣នេះ។ (វីដេអូនេះនៅវត្តស្លែង ក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប) ទឹកដីអង្គរ ថ្ងៃទី២៥សីហា២០១៣ “បើគ្មានយុត្តិធម៌ទេ ក៏គ្មានសន្ដិភាព។ បើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍន៍ដែរ។ យុត្តិធម៌ជាមូលដ្ឋានគ្រឹះនៃសន្ដិភាព ដូច្នេះ ខ្ញុំ កឹម សុខា ប្ដេជ្ញាទាមទារយុត្តិធម៌ជូនម្ចាស់ឆ្នោតក្នុងឆន្ទៈផ្លាស់ប្ដូរមេដឹកនាំបំរើនាយទុន និងបរទេសឲ្យបានជាដាច់ខាត” កឹម សុខា។ Sam Rainsy and Kem Sokha in front of Angkor Wat Aug 25, 2013 ស្រុកស្ទោង ខេត្តកំពង់ធំ-រសៀលថ្ងៃទី២៥ សីហា ២០១៣ ខ្ញុំ និងលោក កឹម សុខា ទើបតែបានជួបបងប្អូន ប្រជាពលរដ្ឋ រាប់ពាន់នាក់ដោយផ្ទាល់ នៅវត្តព្រះនាង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងជំនួបនេះ យើងបានបញ្ជាក់ថា ជ័យជំនះរបស់យើង នឹងនាំមកនូវការផ្លាស់ប្តូរក្នុងពេលដ៏ឆាប់ខាងមុខនេះ។

No comments: