A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 24 August 2013

Peace groups pray in Banteay Meanchey for peace after election dispute ក្រុម​ស្រលាញ់​សន្តិភាព​ បួងសួង​ឲ្យ​ម្ចាស់ឆ្នោ​តមាន​សុ​វត្ថិភាព​ នៅ​ខេត្ត​បន្ទាយមានជ័យ​​

ដោយ៖​ សេង ម៉ូលីនី​ | ថ្ងៃសៅរ៍ ទី24 ខែសីហា ឆ្នាំ2013 | VoD

ការបួងសួងដើម្បីសន្តិភាព នៅបរិវេណវត្តភ្នំ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃពុធ (រូបថត តាំង វីដា)
​ ក្រុម​អ្នក​ស្រលាញ់​សន្តិភាព ​ប្រមាណ​ជាង​១០០​នាក់​ នៅថ្ងៃនេះ នឹង​រៀបចំ​ពិធី​បួងសួង នៅខេត្ត​បន្ទាយមានជ័យ​ សុំ​សន្តិភាព​សំរាប់​ម្ចាស់ឆ្នោត ដើម្បី​កុំ​ឲ្យ​​មាន​អំពើហឹង្សា​ផ្សេងៗ ខណៈដែលអ្នកនយោបាយ​គណបក្ស​ប្រឆាំង និង គណបក្សកាន់អំណាច ​កំពុង​វាយប្រហារ​ដាក់គ្នាដោយ​ពាក្យ​សំដី​។​
​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ  ប្រាប់​VOD នៅ​ថ្ងៃ​សៅរ៍ ​ទី​២៤ ខែសីហា​នេះ​ថា សមាជិក​នៃ​សមាគមន៍​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ​ប្រមាណ​ជាង​១០០​នាក់ នឹង​ទៅ​បួងសួង សុំឲ្យ​មាន​សន្តិភាព​សំរាប់​ម្ចាស់ឆ្នោ​ត ក្នុងអំឡុងពេលក្រោយ​ការបោះឆ្នោត​នេះ​។
លោក​បន្តថា ការរៀបចំពិធីនេះឡើង គឺដោយសារតែ​ក្រោយ​ការបោះឆ្នោត ​ស្ថានភាព​នយោបាយ​ មាន​ភាពមិនប្រក្រតីដូចមាន​ការ​ដាក់​កងទ័ព​ពង្រាយ ស្ទើរ​គ្រប់​ទីកន្លែង ដែល​ជា​ហេតុ​ធ្វើឲ្យប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ​មាន​ភាពភ័យខ្លាច​។​
​ការ​បួងសួង​នេះ នឹង​ធ្វើ​ឡើង​នៅ​ម៉ោង ២​រសៀល​ ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៣​នេះ នៅ​ខាង​មុខ​ផ្សារ ​អគ្គ​យាយ​ម៉ៅ ស្ថិតនៅ​ក្នុង​ក្រុងប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ។​
​គួរបញ្ជាក់​ថា ការ​បួងសួង​សុំ​សន្តិភាព ពី​ក្រុម​អ្នក​ស្រលាញ់​សន្តិភាព មាន​ជា​បន្តបន្ទាប់​ទាំង​មុន​និង​ក្រោយ​ថ្ងៃ​បោះឆ្នោត ក្នុង​គោលបំណង បង្ហាញ​ប្រាប់​អ្នក​នយោបាយ​ទាំងអស់ ត្រូវ​ដោះស្រាយ​បញ្ហា​នយោបាយ​ ដែល​កំពុង​កើតមាន​នេះ ដោយ​សន្តិ​វី​ធី គ្មាន​អំពើហឹង្សា​៕
សូម​សរសេរ​មកកាន់ កញ្ញា សេង ម៉ូលីនី តាមរយៈ sengmoliny@gmail.com

1 comment:

Karl [Kalonh] Chuck said...

Yup, Yup, Hun Sen and his pigs lost the election!!!

Khmer people have spoken!!!

People around the world have spoken!!!

Hun Sen and his pigs must go!!!

HUN SEN Vietminh/Vietcong, GO GOME!!!